ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
អភិបាលខេត្តកំពង់ចាម​ សម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា​ មាន​តម្លៃ​ជាង​៣៥ម៉ឺន​ដុល្លារ​ ក្នុង​វត្តឥន្ទទីលារាម (ថ្មគោល) ក្នុង​ស្រុកកំពង់សៀម​
Fri,22 March 2024 (Time 10:47 PM)
ដោយ ៖ (ចំនួនអ្នកអាន: 42នាក់)

នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា​ ក្នុង​វត្តឥន្ទទីលារាម (ថ្មគោល) ស្ថិត​នៅ​ឃុំរអាង ស្រុកកំពង់សៀម​។

អញ្ជើញមាន​បប្រសាសន៍សំណេះសំណាលក្នុង​ឱកាស​នោះ​ ឯកឧត្តម​អភិបាលខេត្ត បាន​សំដែងការកោតសរសើរចំពោះ​ ព្រះគ្រូទីបមុនីវង្សា ណែម ឡាទី​ ព្រះចៅអធិការវត្ត​ និងគណៈកម្មការវត្ត​ ដែលបានដឹកនាំគៀងគរពុទ្ធបរិស័ទជិតឆ្ងាយ ដោយ​មានសទ្ធាជ្រះថ្លាក្នុងការបរិច្ចាគធនធាន ចំនួន ២៥២,៥០០ ដុល្លារ​ ដើម្បីការកសាងសមិទ្ធផលទាំងនេះ​ ឱ្យកើត​ឡើង​ជារូបរាង​ក្នុង​រយៈពេល ៤ឆ្នាំ​ ដែល​បាន​ប្រារព្ធ​ពិធី​សម្ពោធ​នាថ្ងៃ​នេះ​ ក្រោម​បរិយាកាស​នៃ​សុខសន្តិភាព​ ព្រោះ​ថា​មាន​សុខសន្តិភាព​ ទេីប​យេីង​មាន​ឱកាស​ធ្វើ​បុណ្យ​ជួបជុំ​គ្នា​បាន​ ។

ឆ្លៀតឱកាសនេះ ឯកឧត្តមអភិបាលខេត្ត ក៏បាន​ក្រេីនរំឮក​ដល់​គណៈកម្មការ​អាចារ្យ​វត្ត​ និង​គណៈ​សង្ឈ​ទាំងអស់​ ត្រូវ​មាន​សាមគ្គីភាព​ផ្ទៃក្នុង​ ដេីម្បី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ មាន​ជុំនឿ​ទុកចិត្ត​ ក្នុង​ការ​ចូលរួម​ អភិវឌ្ឍន៍កសាង​សមិទ្ធផល​ថ្មី​ៗ​ បន្ត​ទៀត​ ពីព្រោះ​ថា​ មាន​ជុំនឿ​ជឿជាក់​ទេីប​ពុទ្ធបរិស័ទ​​យើង​ ចូល​បុណ្យ​ដេីម្បី​កសាង​សមិទ្ធផល​ផ្សេងៗ​ ។

ជាមួយគ្នានោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំ​ដោយ​សម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បាន​ដាក់ចេញនូវកម្មវិធីគោលនយោបាយជាអាទិភាព​ចំនួន​ ៦ចំណុច​ ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងបញ្ហាជីវភាព និងសុខភាព របស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសរក្សាឲ្យបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ