ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ
Fri,16 June 2023 (Time 10:06 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 240នាក់)

(ខេត្តប៉ៃលិន)៖ នៅក្នុងកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ ​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគ​ណៈបញ្ជា​ការឯក​ភាពខេត្តប៉ៃលិន បានមានប្រសាសន៍ ជំរុញដល់មន្ត្រី សមត្ថកិច្ចទាំងបីស្ថាប័ន ត្រូវចេះស​ហការគ្នាឲ្យបា​នល្អ ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងថ្ងៃបើកយុទ្ធនាការ​ឃោសនាបោះ​ឆ្នោត និងដំណើរការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។កិច្ចប្រជុំ​នេះបានធ្វើឡើង​នាព្រឹ​កថ្ងៃទី១៦ ខែមិថុ​នា ឆ្នាំ២០២៣នេះ​នៅក្នុងសាលាប្រជុំ​សាលាខេត្តប៉ៃ​លិន ដោយ​មានការអ​ញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត នាយករដ្ឋបាលខេត្ត ប្រធានលេ​ខាធិការដ្ឋាន​រៀបចំការបោះ​ឆ្នោតខេត្ត ស្នងការខេត្ត មេបញ្ជាការសឹករងខេត្ត មេបញ្ជាការទិសទី៣ ភូមិភាគ៥ និងអភិបាលក្រុង/ស្រុក ជាច្រើនរូបផងដែរ។
នាឱកាសដដែលនេះ លោកស្រី បាន ស្រីមុំ មានប្រសាសន៍លើកឡើងថា ការងារសន្តិសុខ សុវត្ថិ​ភាព និងសណ្ដាប់ធ្នាប់ នៅក្នុងការបើក​យុទ្ធនាការឃោសនា និងដំណើរការបោះ​ឆ្នោតជ្រើសតាំ​ងតំណាង រាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ គឺជារឿងសំខាន់បំផុត។

ហេតុដូច​នេះ ដើម្បីឱ្យការរៀប​ចំ ធ្វើឡើងទៅ​បានកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់ ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំង ៣ប្រភេទ ត្រូវសហការគ្នាឱ្យបានល្អ ដោយ​ត្រូវអនុវត្ត​តាមតួនាទី និងភារកិច្ចរបស់ខ្លួន ព្រមទាំងគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌ ឱ្យស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់របស់គណៈកម្មាធិការ ជាតិរៀបចំកា​របោះឆ្នោត ដើម្បីធានាបា​ននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជូនគណបក្សនយោបាយ និងប្រជាពលរដ្ឋទាំងអស់ ទទួលយកបាន នូវលទ្ធផលនៃការបោះឆ្នោត តាមបែបល​ទ្ធិប្រជា​ធិបតេយ្យសេរី ពហុបក្ស ។
បន្ថែមពីនេះ លោកស្រីប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន ក៍បានកោតសរសើរ និងវា​យតម្លៃខ្ពស់ ទៅលើកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនា​ញជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ដែលបានបំពេញការងារតាមតួនាទីភារកិច្ច ទទួលបា​នលទ្ធផលល្អ។ ហើយ​នេះក៏ជាមោទនភាពដែលយើងទាំងអស់គ្នា បានខិតខំអនុវត្ត​ន៍ការងារតាម​ផែនការ ធ្វើឱ្យខេត្តប៉ៃលិន មានការអភិវឌ្ឍរីកចម្រើន ព្រមទាំងកសាងបាននូវស​មិទ្ធផលថ្មីៗ​ជាច្រើន ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។

ដូច្នេះមន្ត្រីគ្រប់លំ​ដាប់ថ្នាក់ទាំ​ងអស់ត្រូវប្រឹងប្រែងបន្ថែមទៀត ក្នុងន័យបម្រើផលប្រយោជន៍ និងសេ​ចក្ដី​ត្រូវការ របស់ប្រជាពលរដ្ឋដោ​យត្រូវយកចិត្តទុកដាក់ខ្ពស់ ទៅលើការដោះស្រាយ​បញ្ហាប្រឈម​នានា ក៍ដូច​ជាបម្រើសេ​វាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ