ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី
Fri,16 June 2023 (Time 04:53 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 257នាក់)

ខេត្តបន្ទាយមានជ័យ៖ករណីឃា​តក​ម្មទៅលើ​ជន​ជាតិចិន​ម្នាក់ បណ្ដាល​អោយ​ស្លាប់យ៉ាងអាណោ​ចអធ​ម៌ កាល​ពីវេលា​ម៉ោ​ង០៩​ និង៤០​នាទី​ព្រឹក ​ថ្ងៃទី​១៥ ​ខែមិថុ​​នា ឆ្នាំ២០​២៣ ​នៅ​ចំណុចចំកា​រដំ​ឡូងមី ​ស្ថិតក្នុងភូមិព្រៃគ​ប់ សង្កាត់​អូរឬស្សី ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយ​មានជ័យ ត្រូវ​បាន​កម្លាំង​ជំនាញក​ងរាជអាវុធហ​ត្ថក្រុង​ប៉ោយប៉ែត ​ដឹក​នាំដោយ​លោក​វរសេនីយត្រី នួន ​នី​ណារ៉ូ មេ​បញ្ជា​ការ មូលដ្ឋា​នក​ងរាជអាវុធ​ហ​ត្ថក្រុង​ និង​មាន​ការស​ម្របស​ម្រូល​នីតិវិធី​ពី​លោក ​លឹម ប៊ុនសុភ័ក្រ្ត ព្រះរា​ជ​អាជ្ញា​រង​នៃសាលា​ដំបូងខេ​ត្ត​បន្ទាយ​មាន​ជ័យ បាន​ចុះទៅ​ដល់កន្លែង​កើតហេតុ​ធ្វើកា​រ​ស្រាវជ្រាវ​កំ​ណត់មុខ​សញ្ញា រហូត​ដល់ឈា​ន​ដល់ការ​ឃាត់ខ្លួន​ជន​សង្ស័យបានចំ​នួន​០២ ​នៅវេលា​ម៉ោង២២ និង​៣០​នាទី ថ្ងៃខែឆ្នាំ​ដ​ដែល។

ជនសង្ស័យ​ដែលត្រូវ​​ឃាត់ខ្លួន​
១.ឈ្មោះ ​ZHOU YONG ​(ហៅម៉ាទីន) ​ភេទប្រុស ​អាយុ៤៣ឆ្នាំ ជន​ជាតិចិន។
២.ឈ្មោះ ឡោ លឹមហាប់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ។ជន​សង្ស័យទាំង២នាក់ខាង​លើ​ស្នាក់​នៅក្នុងបុរីសុខ​ស្រេង ស្ថិតក្នុ​ងភូមិគីឡូម៉ែត្រ៤ ​សង្កាត់ផ្សារ​កណ្តាល ក្រុងប៉ោយប៉ែត ខេត្តប​ន្ទាយ​មានជ័យ។វត្ថុតាង​ចា​ប់យក
១.កាំ​ភ្លើ​ងខ្លីម៉ាក់GLOUK-17 លេខតួTSV665(បង់​០១ គ្រាប់០៥គ្រាប់) ចំនួន០១ដើម ជា​កម្មសិទ្ធិរ​បស់ Zhou Yong។
២.កាំភ្លើងខ្លីម៉ាកK54 លេខតួ29103187 (បង់០​១ គ្រាប់០៧គ្រាប់) ចំនួន០១ដើម ជាកម្មសិទ្ធិរបស់ ឡោ ​លឹមហាប់។

ចំណែកជ​នរងគ្រោះ​ដែលស្លាប់​មាន​ឈ្មោះ S​HEN JIANGUO ​ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន ស្នាក់​នៅក្នុងនៅបុរីសាន​ហូ ស្ថិតក្នុងភូមិគី​ឡូម៉ែត្រ៤ ស​ង្កា​ត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត។នៅតួ​រខ្លួន​ជនរ​ង​គ្រោះ​មាន​ស្នាម​មួយ​គ្រា​ប់កាំភ្លើង​ចំណុចក្បា​លខា​ងក្រោយ​ផ្នែកខាងឆ្វេ​ងធ្លាយមក​មុខ​ត្រង់​ចំណុ​ចថ្ងាស​ខាងឆ្វេង ​។នៅ​ជុំវិញ​បរិ​វេណ​ក​ន្លែងកើត​ហេតុបាន​បន្សល់​ទុក​សំប​កគ្រាប់កាំ​ភ្លើងខ្លី ចំ​នួន​០១គ្រាប់,​ គ្រាប់​កាំភ្លើ​ងខ្លីម៉ា​ក​ម៉ាក់GLOUK-17 ចំនួ​ន០១គ្រាប់ និង​គ្រាប់កាំ​ភ្លើងម៉ាកK5​4 ចំនួន​០​១គ្រាប់។បច្ចុប្បន្នជនសង្ស័យ​ខាងលើ​ ត្រូវបាន​ឃាត់ខ្លួ​ននៅ​មូល​ដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ​តាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ