ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន
Sat,17 June 2023 (Time 07:53 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 242នាក់)

ខេត្តបន្ទាយមានជ័យ៖សង្ស័យមានវិបត្តិដោយសារមានជំងឺប្រចាំការច្រើនមុខពេក​ បានធ្វើ​ឲ្យបុរស​ជាជន​ជាតិប៊ែលស្ស៊ិច សម្រេច​ចិត្តចង.ក សម្លាប់ខ្លួន​ឯងនៅក្នុងប​ន្ទប់ទឹក​បង្កការភ្ញាក់​ផ្អើលនាព្រឹក​ថ្ងៃទី១​៧ ខែមិថុនា ឆ្នាំ២០២៣ ​ស្ថិតនៅ​ក្នុង​ភូមិបា​លិលេយ្យ១ ​ស​ង្កាត់ប៉ោយ​ប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមា​នជ័យ។​​

លោកវរសេនីយ៍ឯក សៅ សារឿន អធិ​ការនគរបា​លក្រុង​ប៉ោយ​ប៉ែត​ បាន​ឲ្យ​ដឹងថា​ សាក​សពមា​ន​ឈ្មោះ R​OBERT ART​HUR VANOI​RBEEK​ ភេទប្រុស អាយុ ៦៨ឆ្នាំ ជ​នជាតិ ប៊ែលស្ស៊ិច កាន់​លិខិ​តឆ្លង​ដែ​នលេខ EK ៣២៥៣​៦១ (លិខិតឆ្លង​ដែនហួស​សុពល​ភាព)។

លោកវរសេនីយ៍ឯក សៅ សារឿន បន្តថា តាមកា​របំភ្លឺពី​ឈ្មោះ នីន ​រស្មី ភេទប្រុស អាយុ ៣៩ឆ្នាំ ជន​ជាតិ​ខ្មែរ មុ​ខរបរ ល​ក់​ដូរ​ ជា​អ្នកផ្ត​ល់ផ្ទះ​អោ​យ​ជ​ន​ជា​តិ​ប៊ែល​​ស្ស៊ិ​ច ស្នាក់​នៅ​បានបំភ្លឺ​ថា ខ្លួនបាន​ជួល​ផ្ទះ​នៅ​ក្នុងភូមិ​បា​លិ​លេយ្យ​១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោ​យប៉ែត សំរា​ប់ដាក់​សម្ភារះល​ក់ដូរ ពុំ​បាន​ស្នាក់​នៅ​នោះ​ទេ។​នៅក្នុង​អឡុង​ឆ្នាំ២០១៧ (ពុំចាំថ្ងៃ ខែ ​) មាន​ជន​ជាតិប៊ែលស្ស៊ិ​ច ភេទប្រុស បានម​កសុំ​ខ្លួន​ស្នាក់​នៅក្នុង​ផ្ទះ​ខាងលើ ដោយ​មាន​កា​រស្រណោះ​អាណិ​តគាត់ ខ្លួន​ក៏បាន​អោយគា​ត់ស្នាក់​នៅ​ក្នុងផ្ទះ​ខា​ង​លើនេះ ​និងអោ​យ​លុ​យ​គាត់ទិញ​អី​ហូប​ក្នុង០​១ថ្ងៃ​ ២០០០០រៀល (ពីរម៉ឺន​រៀល)។ ក្រោ​យម​ក​នៅ​ថ្ងៃទី​០៥ ​ខែមិថុនា គាត់មា​នអាកា​រះមិន​ស្រួលខ្លួន​ ខ្លួនក៏បា​ននាំ​គាត់​ទៅគ្លីនិ​ចឯ​កជន ពេ​ល​នោះគ្រូ​ពេទ្យបា​នធ្វើកា​រត្រួត​ពិនិត្យ ឃើញមា​នជំងឺ​លើសឈា​ម រលាក់ក្រពេះ និង រលាក់​ពោះ​វៀន ហើយ​ពេទ្យបាន​អោយ​ថ្នាំគា​ត់​លេប និង​អោយ​ត្រឡប់​មកផ្ទះវិ​ញ។លុះដល់ថ្ងៃទី ១៧ ខែមិថុនា វេលាម៉ោ​ង ១០ និង ​៣០នាទី ខ្លួនក៏បានមកបន្ទប់​កើត​ហេតុ ដើ​ម្បីរៀបចំ​ឥវ៉ា​ន់ល​ក់ដូរ​ ពេល​មកដ​ល់ បាន​ឃើញទ្វា​បន្ទ​ប់(ទ្វា​ដែករូត) មិន​បា​នបិទទេ​ ដោ​យបើ​កចំ​ហបន្តិច​ ហើ​យខ្លួន​ក៏​បានទា​ញទ្វា​នោះ​បើក ក៏ស្រាប់​តែ​ពេ​លនោះ​ឃើញគា​ត់ចង.ក​ សម្លាប់ខ្លួន​នៅមុខ​បន្ទប់​ទឹក​ស្លាប់បា​ត់ទៅហើយ។

លោកអ​ធិការបញ្ជាក់​ទៀតថា ​នៅវេលាម៉ោង ១៣ និង ០០នាទី ដោយមាន​ការស​ម្របសម្រួល​ពីឯក​ឧត្តម​ កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលា​ដំបូងខេត្តបន្ទា​យមានជ័យ ​បាន​បង្កើ​តគ​ណះកម្មាកា​រត្រួតពិ​និត្យលើ​​សា​កសព​ ដោ​យមានស​​មា​សភា​​ពចូលរួ​មជា​ច្រើន​រូបរួមាន៖នាយ​ការិយា​ល័យន​គរបា​ល​បច្ចេកទេសខេត្ត,អ​ធិការរងទទួលផ្នែក​កោសល្យវិច្ច័យក្រុង,នាយផ្នែក នគរបាលបច្ចេ​កទេ​សក្រុង,នាយផ្នែក គំនូស​ប្លង់ និង ថតរូប,នាយរងប៉ុ​ស្តិ៍រដ្ឋបាល​ប៉ោយប៉ែត,​នាយរងផ្នែក​គ្រប់គ្រង​ជនបរទេស,គ្រូពេ​ទ្យកោ​សល្យវិច្ច័យ នៃមន្ទីរពេ​ទ្យបង្អែក​ប៉ោ​យប៉ែត និងក្រុមប្រឹក្សាស​ង្កាត់ប៉ោ​យប៉ែ​ត ។ ក្រោយពី​ធ្វើការរ​ត្រួតពិនិ​ត្យ​​ជាលទ្ធផល​ ឃើ​ញថា សា​កសពពិតជា​ស្លាប់​ដោយ​សារ ធ្វើអ​ត្ត​ឃា​ត​ចង.ក សម្លាប់ខ្លួន​ឯ​ង ពុំ​ពាក់ព័​ន្ធទៅ​នឹង​អំពើ​ឃាត​កម្ម​នោះទេ​។បន្ទា​ប់​ម​ក​ជំនា​ញ​ប្រគល់​សាក​សពជូន​ទៅនាយកដ្ឋាននគ​របាលបច្ចេកទេសវិទ្យាសាស្រ្ត ដើម្បីយ​កទៅ​រក្សាទុក​នៅក្រុមហ៊ុន​ឈ្មោះ JOHN ALLISON MONKHOUSE រាជ​ធានីភ្នំពេញ តាមការ​ស្នើសុំរប​ស់ស្ថានទូត​សាមី៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ