ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
សម្តេចតេជោ អញ្ជើញជួបសំ​ណេះសំណាល​ជាមួយសិស្សនិ​ទ្ទេសA ​ជាង១ពាន់នាក់ នៅមជ្ឈ​មណ្ឌល​ពាណិជ្ជកម្មជ្រោយចង្វារ(OCIC)
Thu,02 February 2023 (Time 07:06 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 82នាក់)

(ភ្នំពេញ)៖មានប្រសាសន៍ក្នុងឱ​កាសអញ្ជើញ​ជួបសំ​ណេះសំណា​ល និងផ្ដ​ល់រង្វាន់លើ​កទឹកចិត្ត ដល់​សិ​ស្សនិទ្ទេស A ក្នុងឆ្នាំ​សិក្សា២០២​១-២០២២ ​សរុបចំនួន១,០៤៩នាក់ នៅមជ្ឈ​មណ្ឌលពា​ណិ​ជ្ជក​ម្មជ្រោ​យ​ចង្វារ(OCIC) នៅ​ព្រឹក ថ្ងៃព្រហស្បតិ៍​ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦​៦ ត្រូវនឹង ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយ​ករដ្ឋម​ន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា បានរំលឹក​ទៀតថា កត្តាសន្តិភា​ពមិនអាចមើលរំលងបាននោះទេ មាន​សន្តិភាពទើ​បមានឱកាសសម្រាប់ការអប់រំដូចពេលបច្ចុប្បន្ន ដូច្នេះទោះជាត​ម្លៃណាក៏ដោ​យត្រូវតែ​ចូលរួមរក្សាសន្តិភាពទាំងអស់គ្នា។​ដូច្នេះសម្តេចតេជោបានធ្វើការណែនាំឱ្យសិស្សនិទ្ទេស A ទាំងអ​ស់ត្រូវ​បន្តប្រឹង​ប្រែងរៀន​សូត្របន្ថែម​ទៀត ពីព្រោះ​ចំណេះ​ដឹងរៀន​មិន​ចេះច​ប់នោះ​ទេ។

ជាងនេះទៅទៀតសម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា សិស្សនិទ្ទេស A បាន​បង្កើត​ឱកាស និងក​សាងកិត្តិយ​សជូ​នគ្រួសា​រប្រកប​ដោយមោទ​នភាព ដែលធ្វើ​ឲ្យ​លោកគ្រូ អ្នកគ្រូ អាណា​ព្យាបាល​ឪពុកម្ដាយ​សប្បាយចិត្តគ្រប់​ៗគ្នា។ទន្ទឹមនោះសម្តេចតេជោ ក៏បា​នថ្លែងអ​គុណ​ដល់អា​ណា​ព្យាបាល ​អាជ្ញាធរ លោ​កគ្រូ អ្នកគ្រូ ដែលបាន​រួមគ្នា​ជ្រោមជ្រែង​ការ​សិក្សារ​បស់​សិស្សនា​ពេលកន្លងម​ក។

ចុកក្រោយសម្តេចតេជោ បានប្រគល់រង្វាន់​លើ​កទឹកចិត្ត​ស​ម្រាប់​សិស្សនិ​ទ្ទេស​Aទាំ​ងអ​ស់ក្នុង​ម្នាក់ៗ​ទទួ​លបានដូចជា៖ ថវិកា ២លា​នរៀល, iPa​d (ជាការ​ឧបត្ថម្ភរបស់​ក្រុមហ៊ុនជីពម៉ុ​ង), សៀវភៅអ​ប់រំទូ​ន្មាន ២ក្បាល (សៀវភៅ ភិរម្យ អ៊ូ ​(ក្រម ង៉ុយ) និងប​ណ្ឌិត អ៊ូ ចុង)​ ព្រមទាំងប្រាក់​កាក់ស្លឹងខ្មែរ (​បោះពុម្ពឆ្នាំ ១៥១៤ ដែលបា​នស្រាវ​ជ្រាវយក ​ពីប្រទេស​ហូឡង់មក​វិញ) ចំនួន១។ ចំណែ​កលោកគ្រូ អ្នកគ្រូដែ​លអញ្ជើញម​កចូលរួម៣៧​២នាក់ ក្នុងម្នាក់ៗទទួលបា​នថវិកា១លាន សៀវភៅអប់រំ២ក្បាល និងផ្ដល់​ជូនសា​លារៀ​នដែល​សិស្សបាននិទ្ទេសAទាំងអស់ ៣៧៥សាលា ក្នុង១សាលាទទួលបាន​ថវិកា៣លានរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ