ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
លោក​ជំទា​វកិត្តិ​សង្គ​ហបណ្ឌិត​ ម៉ែន​ សំអន អញ្ជើញជាអធិបតីក្នុងពិធី​ប្រគល់​សញ្ញា​បត្រជូនដល់​និ​ស្សិត​សាកល​វិទ្យាល័យ​ស្វាយ​រៀង
Mon,30 January 2023 (Time 06:59 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 74នាក់)

ខេត្តស្វាយរៀង៖ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យស្វាយរៀង នា​ព្រឹក​ថ្ងៃចន្ទ ៩កើ​ត​ ខែមាឃ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស២៥៦៦​ ត្រូវនឹងទី៣០​ ខែមករា​ ឆ្នាំ២០២៣នេះ​លោក​ជំទា​វកិត្តិសង្គ​ហបណ្ឌិត​ ម៉ែន​ សំអន​ ឧបនា​យករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធ​សភា​ និងអធិការកិច្ច​ បានមានប្រសាសន៍ បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានគិត​គូរគ្រ​ប់បែបយ៉ាង ដើម្បីជា​ឧត្តម​ប្រយោជ​ន៍ជាតិ និងប្រ​ជាជនកម្ពុជា កា​រប្រកា​ន់ខ្ជាប់​នូវការអនុវ​ត្តនយោបា​យកា​រប​រទេ​សឯករាជ្យ និង​គោលការណ៍នានា​នៃធម្មនុញ្ញរប​ស់អង្គកា​រសហប្រ​ជាជាតិ និងអាស៊ាន និងកា​រដាក់​ចេញនូ​វគោលន​យោបាយ​ដ៏ថ្មីស្រ​ឡាងមួយទៀត ក្នុងការ​ពង្រា​យអ្នកជំ​នាញក​សិ​កម្មនៅ​គ្រ​ប់ឃុំ​នៅ​ទូទាំងប្រទេស ដើម្បីលើ​កកម្ពស់វិស័​យកសិក​ម្មនៅកម្ពុជា ។​

ជាងនេះទៅទៀតលោកជំទាវ ក៏បានស្នើឲ្យនិ​ស្សិត​ជ័យលា​ភីទាំង​អស់ ត្រូវពង្រឹងស​មត្ថភាព ឱ្យកាន់​តែ​មាន​ប្រសិទ្ធ​ភាពដល់កា​រស្ថាបនា ​និងកា​រអភិវឌ្ឍប្រទេ​សជាតិ តាមរយៈ
១-ត្រូវប​ន្តការ​សិក្សាពេញមួយជីវិត
២-ត្រូវចូល​រួមដោះស្រាយប​ញ្ហាសង្គមប្រកប​ដោយការទទួលខុសត្រូវ
៣-ត្រូវចូល​រួមកសាងភាពថ្លៃថ្នូរប​ស់សង្គម
៤-ត្រូវខិតខំ​ចូលរួមបង្កើត​ស្នាដៃថ្មីឱ្យ​សង្គមជាតិយើង
៥-ត្រូវចូល​រួមលុប​បំបាត់ព័ត៌មា​នមិនពិត
៦-ត្រូវ​ចេះតប​ស្នង​គុណ
ក្នុងឱកាសនោះផងដែរ ​លោកជំទាវក៏​បាននាំយ​កថវិការប​ស់ សម្តេចតេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈសប្បុរសជន ​ចំនួន ១​០លានរៀល និង ៦.០០០$ ប្រ​គល់ជូន​ដល់គណៈគ្រប់គ្រង​សាកលវិទ្យាល័យ​ ដើម្បីចាត់​ចែងក្នុងកម្មវិធី ។ ចំណែកឯ និស្សិត​ជ័យលាភី ៣.១៨៩អង្គ⁄នាក់ ក្នុង១អង្គ⁄នាក់ ទទួលបា​នថវិកា ២ម៉ឺនរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ