ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ដាក់ផែនការ ដល់កងកម្លាំង​អន្តរាគមន៍ជួ​យសង្គ្រោះ​ប្រជាពលរដ្ឋ ដោ​យគ្រោះដោយ​ទឹកជំនន់
Tue,16 August 2022 (Time 06:47 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 121នាក់)

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នា​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២​០២២ បានដាក់​ផែនការ ដល់កងកម្លាំងត្រៀមអន្តរាគមន៍ សម្រាប់ដោះ​ស្រាយយ​ថាហេតុផ្សេងៗ ដល់គ្រប់បណ្តា​កងឯកភា​ពចំណុះ កងពលតូចថ្មើរជើងលេខ៥១ ។

លោកមេ​បញ្ជាការ កងពល បានបញ្ជាក់ថា ក្នុងតួនាទីភារកិច្ច របស់កងកម្លាំង​គឺត្រៀមលក្ខណៈ​អន្តរាគមន៍ ដោះស្រាយ​យថាហេតុ ២៤ម៉ោងលើ​២៤ម៉ោង និងចូលរួមការពារ សន្តិសុខស​ណ្តាប់ធ្នាប់សង្គម ជួយសង្គ្រោះប្រជាព​លរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ ក្នុងភូមិ​សាស្រ្ត​ទទួលខុសត្រូវ តាមសំណូមពរ​អាជ្ញាធរមូលដ្ឋាន ជាពិសេសប្រមូលផ្តុំ ត្រួតពិនិត្យ ឧបករណ៍ សម្ភារ មធ្យោបាយ សម្រាប់ជួយសង្គ្រោះតាមបទបញ្ជា ។

សូមបញ្ជាក់ថា ដោយសារភ្លៀងបន្តធ្លាក់ ធ្វើឲ្យស្ថានភាពទឹកនៅតាមអូរព្រំដែនកម្ពុជា-ថៃ បានហក់​ឡើងជាបន្តបន្ទាប់ រួមជាមួយនឹងទឹក​ហូរធ្លាក់ពីប្រទេសថៃ អាចបណ្តាលឲ្យមានទឹកជំនន់ នៅតាម​តំបន់ព្រំដែនមួចំនួនផងដែរ។

ក្នុងឱកា​សនោះដែរ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានកោតសរសើរដល់នាយ-ពលទា​ហានទាំងអស់ ដែលបានខិតខំបំ​ពេញនូវតួនាទីភារកិច្ច តាមផែនការ និងបទបញ្ជារបស់ថ្នាក់លើ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។

ជាចុ​ងក្រោយឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ក៏បានផ្ដាំផ្ញើ​រដល់កងកម្លាំងទាំ​ងអស់ បន្តយកចិត្តទុក្ខដាក់ ការពារខ្លួនអោយបានខ្ពស់បំផុត និងត្រូវតែ​ធ្វើតាមកា​រណែនាំរបស់ក្រុមគ្រូពេទ្យ ពិសេស អនុវត្តតាម អនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា គឺវិធានការ«៣ការពារ និង ៣កុំ» ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ