ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
គ្រួសាររងគ្រោះ​ដោយសារខ្យល់កន្ត្រាក់​បាក់រលំផ្ទះ ចំនួន ៨គ្រួសារ ទទួលបានអំណោ​យពី​សាខា​កាកបា​ទក្រហមកម្ពុជា ខេត្តព្រៃវែង
Fri,24 June 2022 (Time 04:26 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 75នាក់)

ខេត្តព្រៃវែង៖លោក សុខ ផេង ​អនុប្រធាន​អ​ចិន្ត្រៃយ៍គ​ណៈកម្មាធិការសាខា ​តំណាង​ឯក​ឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ បានដឹក​នាំក្រុម ប្រតិ​បត្តិសាខា ក្រុមការងារ​អនុ​សាខាស្រុកមេសាង អ្នកស្ម័គ្រចិត្ត​ភូមិ ទីប្រឹក្សាយុវជន និង​យុវជ​នកាក​បាទក្រហមកម្ពុជា ចុះសួរ​សុខទុក្ខ និងនាំយកអំ​ណោយមនុស្សធម៌​ចែកជូនដ​ល់គ្រួ​សាររង​គ្រោះ​ដោយ​សារខ្យល់កន្ត្រាក់បាក់រលំផ្ទះ ចំនួន ៨គ្រួសារ ក្នុង​នោះរងគ្រោះខូចខាត​ទាំងស្រុង ចំនួន ៥គ្រួសារ និងខូចខា​តមធ្យម ចំនួន ៣គ្រួសារ នៅភូមិ​ចំនួន ៦ ក្នុងឃុំជីផុច ព្រៃឃ្នេស និងឃុំ ក្នុង​ស្រុកកំ​ពង់ត្របែក ខេត្តព្រៃវែង។

នាឱកាសនោះ​ លោកអនុប្រធា​នអចិន្ត្រៃយ៍​ បាន​ពាំនាំនូវសេចក្តីនឹ​ករលឹករបស់ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ សន្តិបណ្ឌិត នេត ​សាវឿន ប្រធា​នកិត្តិយស​សាខា ពិសេសសម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ានី ហ៊ុនសែ​ន ប្រធា​នកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើ​សួរសុខទុក្ខដល់​បងប្អូនប្រជាព​លរដ្ឋ ដោ​យក្តីអា​ណិតអាសូរ និងសោកស្តា​យជាទីបំផុត ចំពោះឧប្បទ្ទវ​ហេតុគ្រោះធម្ម​ជាតិដែល​បានបំផ្លាញ​នៅទ្រព្យស​ម្បត្តិរ​បស់បង​ប្អូនដែ​លរងគ្រោះដោ​យសាខ្យល់កន្រ្តាក់​បាក់រលំផ្ទះនា​ពេលនេះ ព្រមទាំង​បាន​អំពាវនា​វដល់​ប្រជាពលរដ្ឋទាំងអស់ សូម​មាន​ការប្រុងប្រយ័ត្នចំពោះ ផ្គរ រន្ទះ នៅពេល​មានភ្លៀង​ត្រូវបិទទូរទស្សន៍ បិទទូរស័ព្ទ ​និងស្វែងរកកន្លែងដែលមានសុវត្ថិភាព។

លោកបន្តថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់រា​ជរដ្ឋាភិបាល ដែលមានសម្ដេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា​ជា​ណាចក្រកម្ពុជា សម្ដេចតែយ​លចិត្ត​ទុក្ខ​ដាក់គិតគូរអំ​ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់​ពេល​វេលា គ្រប់កាលៈទេសៈ ដោយ​មិន​ប្រកា​ន់និន្នាកា​រនយោបាយបក្សពួកនិយមណាមួយនោះទេ ដោយសម្ដេចទាំ​ងទ្វេ មិនដែលទុ​កឲ្យបងប្អូនប្រជា​ពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ និងអំពា​វនាវដល់​បងប្អូនប្រជា​ពលរដ្ឋទាំងអស់ ត្រូវ​បន្តចូលរួមទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ឲ្យ​បានខ្ជាប់ខ្ជួនទាំង​អស់គ្នា​ដោយត្រូវអនុវត្តនូវវិធានការនា​នារបស់ក្រសួងសុខាភិបាល និងរៀនរស់​នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី និងចូលរួមចា​ក់វ៉ាក់​សាំងកា​រពារជំងឺ​កូវីដ-១៩ អោយបានគ្រប់ដូស និងបានគ្រប់គ្នាៗផងដែរ។

អំណោយដែលត្រូវផ្តល់ជូនរួមមាន៖រងគ្រោះធ្ងន់ធ្ងរ (ប្រភេទ ក) ១គ្រួសារ ទទួលបានៈ អង្ករ ២៥គ.ក ,តង់ ១ ,កន្ទេល ១ ,មី ១កេស ,ត្រី ខ ១យួរ ,ឃីតអនាម័យ ១កញ្ជប់(ជែលលាងដៃ ១ដប ម៉ាស់ ៤សន្លឹក និងសាប៊ូProtex ២ដុំ) ,ឃីត ១កញ្ចប់(មុង ភួយ ក្រមា សារ៉ុង) និងថវិកាចំនួន ១០០,​០០០​រៀល។រងគ្រោះមធ្យម (ប្រភេទ ខ) ១គ្រួសារ ទទួលបានៈ អង្ករ ២៥គ.ក ,កន្ទេល ១ ,មី ១កេស ,ត្រី ខ ១យួរ ,ឃីតអនាម័យ ១កញ្ជប់(ជែលលាងដៃ ១ដប ម៉ាស់ ៤សន្លឹក និងសាប៊ូProtex ២ដុំ) ,ឃីត ១កញ្ចប់ (មុង ភួយ ក្រមា សារ៉ុង) និងថវិកាចំនួន ៥០,០០០រៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ