ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ទិវាពិភពលោកប្រយុទ្ធ ​នឹងជំ​ងឺអេដស៍ ១ ធ្នូ ឆ្នាំ​២០២២ ក្រោមប្រ​ធានបទ ​“ធ្វើឱ្យមា​នស​មភាព”
Sat,03 December 2022 (Time 05:52 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 66នាក់)

ខេត្តស្វាយរៀង៖ដើម្បីអបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២២ ក្រោម​ប្រធា​នបទ “ធ្វើឱ្យមាន​សមភាព” និងលើកកម្ព​ស់កិត្តិនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រ​ធានកាកបាទក្រហ​មកម្ពុជា ​ឥស្សរជនឆ្នើមថ្នាក់​ជាតិ នៃវេទិ​កាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ី​ហ្វិកឆ្លើយតប នឹ​ងជំងឺអេដស៍នៅ​កម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ​២០២២ សាខាកាកបាទ​ក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង និងក្រុម​ការងារឥស្សរ​ជនឆ្នើមថ្នា​ក់ជាតិ ​នៅថ្នាក់សាខា បានប្រារព្វ​ធ្វើពិធីសំ​ណេះសំណា​ល សួរសុខទុក្ខ ​និងចែក​អំណោយមនុស្សធម៌ ដល់អ្នករង​គ្រោះកំ​ពុងរស់​នៅជាមួយមេ​រោគអេដស៍ និង​កុមារកំព្រា​ដោយ​សារអេដស៍​សរុបចំនួន ២៥០នាក់ មកពី ៥ស្រុក ក្រុង ក្នុង​ខេត្តស្វាយ​រៀង គឺស្រុកស្វាយជ្រំ ស្វាយទាប រំដួល កំពង់រោទិ៍ និងក្រុងស្វាយរៀង ។

ពិធីនេះប្រារព្វធ្វើនៅ​ទីស្នាក់ការសាខា ក្រោមអធិ​បតីភាព លោកជំទាវ ដួង វណ្ណា ប្រធាន​កិត្តិយស​សាខា លោកជំទាវ ហៅ ច័ន្ទសិរីទេ​ពី ចៅ ភិរុណ អនុប្រធា​នអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងជាអនុប្រ​ធានក្រុមការងារ​ឥស្សរជនឆ្នើមថ្នាក់​ជាតិ នៅថ្នាក់​សាខា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក ​សមាជិកានៃគណៈកម្មាធិកា​រសាខា ទីប្រឹក្សា យុវជនកាកបាទក្រហម និងអ្នកស្ម័គ្រចិត្ត ។ក្នុង​គោលបំណង ដើម្បីចូលរួមផ្សព្វផ្សា​យឲ្យបានទូលាយនូវសា​រលិខិតលើក​កម្ពស់កិត្តិនាម និងគាំទ្រការ​បំពេញភារកិច្ចរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយ​ត្រូវ​បានអញ្ជើញអ្នកផ្ទុក​មេរោគអេដស៍ អ្នកស្ម័គ្រចិត្ត និងយុវជន មកចូលរួមត្រង​ត្រាប់ស្តាប់សារលិខិ​តរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធា​នកាកបាទក្រហមកម្ពុជា ដែលអានដោយលោកជំទាវ ហៅ ច័ន្ទ​សិ​រីទេពី ចៅ ភិរុណ ។
ក្នុងពិ​ធីនេះក៏​មានចែកជាអំណោយផ្តល់ជូនដ​ល់អ្នករស់នៅជាមួយ​មេរោគអេដស៍ និងកុ​មាកំព្រាដោ​យសារអេដស៍​ទាំង ២៥០ គ្រួសារក្នុង ១គ្រួសាទទួលបាន អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប សាប៊ូដុំ ៤ ដុំ ទឹកដោះគោខាប់ ៥ កំប៉ុង ឃីត ១ កញ្ចប់(មុង ១ ភួយ ១ សារ៉ុង ១ ក្រម៉ា ១) ម៉ាស់ ក្រណាត់ ៥បន្ទះ ជែល ១ ដប និងថវិកាធ្វើដំណើរ ៥០,០០០ រៀល ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ