ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ពិធីបិទ វគ្គសិក្សា និងប្រគល់បណ្ណសរសេីររបស់វិទ្យាល័យ នៃអង្ការ FRA
Thu,01 December 2022 (Time 05:39 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 94នាក់)

ខេត្តបន្ទាយមានជ័យ:លោក គាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គសិក្សា និងប្រគល់ប័ណ្ណសរសើរ ដល់សិស្សដែលរៀនពូកែ មានវិន័យល្អ ក្នុងវិទ្យាល័យនៃអង្គការ Fra ស្ថិតនៅក្នុងភូមិប្រជាធម្ម  សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។វិទ្យាល័យនេះ បានកើតឡើងតាំងពីឆ្នាំ២០១៦មក រហូតមកដល់បច្ចុប្បន្ននេះមានសិស្សានុសិស្សសរុបជាង៦០០នាក់។ 

លោកស្រី យុាំង អួយលីន ដែលជានាយិកាគ្រួសារកុមារអភិវឌ្ឍន៍ ហៅកាត់ Fra លើទឹកដីនៃកោះតៃវ៉ាន់បានមានប្រសាសន៍ថា លោកស្រី គឺជានាយិកាប្រចាំនៅកម្ពុជារយៈពេល៣០ឆ្នាំមកហើយ  ហើយអង្គការFra  ជាអង្គការមនុស្សធម៌ ស្រឡាញ់វិស័យអប់រំ វិស័យពុទ្ធសាសនា ព្រមទាំងបានជួយដល់បងប្អូនប្រជាពលរដ្ឋ ជួបនូវការលំបាក ទទួលរងគ្រោះធម្មជាតិ និងទីទាល់ក្រ។

លោកស្រីបានបន្តថា ដោយមានការអាណិតស្រឡាញ់ដោយស្មោះ ពីប្រជាជនតៃវ៉ាន់ មកលើប្រជាជនកម្ពុជា លោកស្រីបានខិតខំរិះរកមូលនិធិពីបងប្អូនសប្បុរសជននានា ដែលរស់នៅលើទឹកដីនៃកោះតៃវ៉ាន់ និងគោលបំណងជួយជ្រោមជ្រែង លើកស្ទួយពិសេសវិស័យអប់រំសិក្សា ដែលជាកត្តាសំខាន់សម្រាប់ធនធានមនុស្ស។ហើយនៅថ្ងៃនេះផងដែរលោកស្រី សប្បាយចិត្តជាខ្លាំងដែលបានឃើញសិស្សានុសិស្ស ខិតខំសិក្សារៀនសូត្ររហូតទទួលបានលទ្ធផលល្អប្រសើរ ទោះបីជារយៈពេលកន្លងមកប្រទេសកម្ពុជាបានទទួលរងនូវវិបត្តិកូវីដ១៩ ក៏ដោយ ក៏ប្អូនៗសិស្សានុសិស្សខិតខំរៀនសូត្រ តាមប្រព័ន្ធអនឡាញ ឬប្រព័ន្ធZoom។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍កោតសរសើរ និងថ្លែងនូវអំណរគុណចំពោះសន្តានចិត្តដ៏ល្អ ចំពោះអង្គការFra ដែលបានចំណាយថវិកា ជាច្រើន មកជួយដល់កម្ពុជា នេះគឺជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយទ្រទ្រង់និងវិស័យអប់រំ ដែលជាវិស័យអាទិភាពចម្បងជាងគេ។លោក គាត ហ៊ុល បានបន្តផ្តាំផ្ញើដល់ប្អូនៗ និងសិស្សានុសិស្សទាំងអស់បន្តខិតខំរៀនសូត្រ គ្មានក្មេងទំនើងបងតូចបងធំ និងសុំឆ្លើយថាទេចំពោះគ្រឿងញៀន៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ