ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
អភិបាលខេត្តបន្ទាយមានជ័យ ទទួលបដិសណ្ឋារកិច្ច លោកតា ម៉ក់ ហឺន និងប្រតិភូ អញ្ជើញមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីវឌ្ឍនភាពនៃខេត្តបន្ទាយមានជ័យ
Thu,01 December 2022 (Time 05:01 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 105នាក់)

ខេត្តបន្ទាយមានជ័យ:ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមនឹងក្រុមការងារ បានទទួលបដិសណ្ឋារកិច្ច លោកតា ម៉ក់ ហឺន និងប្រតិភូ អញ្ជើញមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីវឌ្ឍនភាពនៃខេត្តបន្ទាយមានជ័យ ។

ឯកឧត្តមបានបន្តជូនដំណើរ
លោកតា ម៉ក់ ហឺន  ព្រមទាំងប្រតិភូបន្តដំណើរធ្វើទស្សនកិច្ចសិក្សាស្វែងយល់បានឃើញពីការរីកចម្រើនរបស់ខេត្តបន្ទាយមានជ័យ នៅតំបន់សេដ្ឋកិច្ចពិសេសអូរនាងនិងតំបន់សេដ្ឋកិច្ចពិសេសសានកូដែលមានពលកររាប់ម៉ឺននាក់ធ្វើការ ក្នុងក្រុងប៉ោយប៉ែត និងទស្សនាច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត~ក្លងឡឹក នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។

ក្នុងដំណើរបេសកម្មក្នុងទឹកដីខេត្តរយៈពេល១ថ្ងៃ១យប់ គឺបានបង្ហាញជូនលោកតា និងប្រតិភូ បានឃើញច្បាស់ជាក់ស្តែងពីការរីកចម្រើនរបស់ប្រទេសកម្ពុជាជារួម ដោយឡែកនៅខេត្តបន្ទាយមានជ័យជាប់ព្រំដែន ជាអតីតសមរភូមិមុខ និងជាកន្លែងបញ្ចប់សង្គ្រាមក្រោយគេ ក្រោមគោលនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជររដ្ឋាភិបាល បានធ្វើឲ្យមានសន្តិភាពពេញលេញ ព្រំដែនសន្តិភាពកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍ។

លោកតា ម៉ក់ ហឺន បានចាប់អារម្មជាខ្លាំងនូវអ្វីដែលកើតមានលើទឹកដីដ៏កំសត់ដែលកាលពីអតីតកាលពោពេញទៅដោយសង្គ្រាមវិនាសអន្តរាយ បច្ចុប្បន្ននេះបានប្រែក្លាយជាតំបន់មានការរីកចម្រើនលូតលាស់គ្រប់វិស័យ ជាពិសេសតំបន់ដែលលោកធ្លាប់បានមករស់នៅកាលពីអំឡុងទស្សវត្តឆ្នាំ៣ឆ្នាំ៨ខែ និងក្នុងទស្សវត្តឆ្នាំ៨០ ។សមិទ្ធផលទាំងអស់ដោយសារសន្តិភាព និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ