ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ធ្វើពិធីសំណេះសំណាល និងចែក​អំណោយ​មនុស្ស​ធម៌ ដល់អ្នករងគ្រោះ​កំពុង​រស់នៅ​ជាមួយមេរោគអេដស៍ និងកុមា​រកំព្រា​ដោយ​សារអេដស៍​សរុបចំនួន ២២៥ នាក់
Wed,01 December 2021 (Time 06:01 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 153នាក់)

ខេត្តបន្ទាយមានជ័យ៖កាលពីថ្ងៃទី0១ ខែធ្នូ ឆ្នាំ ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានរៀប​ចំ​ប្រារព្ធធ្វើពិ​ធីសំណេះ​សំណាល និងចែកអំណោយ​មនុស្សធម៌រប​ស់សាខាដល់​អ្នករង​គ្រោះ​កំពុងរស់ នៅជាមួយ​មេរោគអេ​ដស៍ និងកុមារកំព្រាដោយសារអេដស៍សរុបចំនួន ២២៥ នាក់ មកពីស្រុក​ស្វាយជ្រំ ស្វាយទាប រំដួល និងក្រុង​ស្វាយរៀង ដើម្បីអបអ​រសាទរទិវាពិ​ភពលោក​ប្រយុទ្ធនឹងជំងឺ​អេដស៍ ១ ធ្នូ ឆ្នាំ ២០២១ ក្រោ​ម​ប្រធានបទ “​បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំ​ងឺឆ្លង​រាត​ត្បាតជាស​កល”និងលើក​កម្ពស់ស​ម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហ​មកម្ពុជា ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកា​ភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិ​កឆ្លើយតប និងជំងឺអេដ​ស៍នៅកម្ពុជា ។

ពិធីនេះស្ថិតក្រោមអធិបតីភាពលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមា​ជិកានៃគណៈកម្មាធិ​ការសាខា ទីប្រឹក្សា យុវជនកាកបាទក្រហម និងអ្នកស្ម័គ្រចិត្ត ។

មានប្រសាសន៍នូវក្នុងឪកាស​នោះលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសា​ខាបានផ្តាំដល់ប្រជា​ពលរដ្ឋត្រូវយ​កចិត្តទុក​ដាក់អំពីការ ការថែទាំសុខ​ភាពរស់នៅប្រកបដោយអនាម័យ ជាពិសេស​ត្រូវបន្តកា​រអនុវត្តិវិធានការ កា​រពារជំងឺកូវីដ-១៩ ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន។ម្យ៉ាងទៀត ត្រូវ​ណែ​នាំ​កូនចៅឱ្យជៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងការចូល​រួមគោរពច្បាប់​ចរាចរណ៍​អោយបានត្រឹមត្រូវ។
អំណោយដែល​បានផ្តល់ជូនដល់អ្នករស់នៅជាមួយមេរោគអេដស៍ និងកុមាកំព្រាដោ​យសារអេដស៍​ចំនួន ២២៥ គ្រួសារក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹក​ស៊ីអ៊ីវ ៦ ដប សាប៊ូដុំ ៤ ដុំ ទឹកដោះគោខាប់ ៥ កំប៉ុង ឃីត ១ កញ្ចប់(មុង ១ ភួយ ១ សារ៉ុង ១ ក្រម៉ា ១) ម៉ាស់ ៥ បន្ទះ ជែល ១ ដប ថវិកា ៥០,០០០ រៀល ក្នុងឱកាសនោះដែរលោកជំទាវ ហៅ ច័ន្ទសិរីទេ​ពី ចៅ ភិរុណ អនុប្រធា​នគណៈកម្មាធិការសាខា បានឧបត្ថម្ភប​ន្ថែមក្នុង ១ គ្រួសារ ថវិកា ២០,០០០ រៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ