ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ដី​ព្រៃ​លិច​ទឹក​​តំប​ន់៣​ ស្រុក​ព្រះ​នេត្រព្រះ ក្នុងភូមិ​សាស្ត្រ​ខេត្តប​ន្ទាយ​មា​នជ័យជា​ង១២​០០០​ហិចតា​ជាង ត្រូវ​បា​នគ​ណៈ​កម្មការ​ ​ឯកភាពសម្រេច​ចុះ​បញ្ជី​ជា​​ស​ម្បត្តិរ​ប​ស់​រដ្ឋទាំ​ងអ​ស់
Tue,30 November 2021 (Time 08:10 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 163នាក់)

ខេត្តបន្ទាយ​មានជ័​យ៖បន្ទាប់​ពីទទួល​បានប​ទបញ្ជាពី​ប្រមុ​ខរា​ជរដ្ឋាភិ​បាល​កម្ពុជា ក្នុង​ការ​ទប់​ស្កាត់​ការ​រុក​រាន​ទន្ទ្រាន​ដី​ព្រៃ​លិច​​ទឹក​នោះ នៅ​ថ្ងៃទី៣​០ ខែ​វិច្ឆិការ ឆ្នាំ២​០២១ គណៈ​កម្មការ​ចម្រុះ​ដឹកនាំ​ដោ​យឯ​កឧត្តម លាង មន្នីរិទ្ធ រដ្ឋ​លេខា​ធិការក្រ​សួងរៀបចំដែន​ដី នគរូប​នី​យ៍កម្ម សំណង់​សូរិយោ​ដី ឯក​ឧត្តម ​អ៊ុំ រាត្រី ប្រធា​នគ​ណៈបញ្ជា​ការឯកភាព​ខេត្តបន្ទាយមា​នជ័យ និង​ជា​អភិ​បាល​ខេត្ត លោ​កឧត្តម​សេនី​យ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត ​លោក​ឧត្តម​សេនីយ៍​ទោ ឈុន ម៉ៅ ​មេបញ្ជា​ការទឹស​ទី១​ បន្ទាយ​មានជ័យ លោកឧត្តម​សេនី​យ៍ត្រី សឹង្ហ ទុំ មេបញ្ជាកា​រក​ងពលតូចថ្មើ​ជើ​ងលេ​ខ៥១ លោក​ឧ​ត្តមសេ​នី​យ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ​តំបន់​ប្រតិបត្តិកា​រសឹក​រងខេត្ត​ កម្លាំងក​ង​រាជអា​វុធ​ហត្ថ​ខេត្ត និង​មន្ទីរ​ពា​ក់ព័ន្ធ បាន​ចុះ​ពិនិត្យ​ជាក់ស្តែង​ និងទប់ស្កា​ត់ចំពោះ​​​​ការកាប់​ព្រៃ​លិចទឹក និងវាតទី​យក​ដី​បឹង​ទន្លេ​សាប តំប​​ន់​២ តំបន់៣​ ក្នុង​ភូមិ​សាស្ត្រ​ឃុំប្រា​សា​ទ និងភ្នំ​លាប ស្រុកព្រះ​នេត្រព្រះ​ខេត្តប​ន្ទាយ​មា​នជ័យ ​ដោយ​ប្រើម​ធ្យោបាយ​ទូកម៉ាស៊ីន។

ក្នុងបេ​សកកម្មអញ្ជើញចុះពិនិត្យ​មើលស្ថានភាពជាក់ស្តែងនោះ ថ្នាក់ដឹក​នាំក្រសួង អ​ភិបា​លខេត្ត បាន​រៀប​ចំកម្លាំង​ប្រ​ដាប់​អាវុធ​ចម្រុះ ​មានមន្ត្រី​ខេត្ត ​មន្ត្រីជំ​នាញ ​កងកម្លាំងទាំង៣ ប្រចាំ​ការជា​ប់​នៅ​គោល​ដៅ ​ដើម្បីទ​ប់ស្កាត់ បង្ក្រាប់​បទល្មើស​ និងក្រុម​មន្ត្រីជំ​នាញសូ​រិយោដីខេត្ត មន្ត្រីជលផល និង​មន្ត្រីស្រុក ឃុំមូល​ដ្ឋាន ដើម្បីចុះ​ផ្ទៀងផ្ទា​ត់កំណត់បង្គោ​លព្រំ ដើម្បីកសាង​​ឯកសារ ចុះបញ្ជីដីរដ្ឋ។

ក្នុងនោះ​ឯកឧត្តម ​អ៊ុំ រាត្រី បានមានប្រសាស​ន៍ថា​ គណៈកម្មការ​ចម្រុះ ​និងក្រុម​កា​រងារមន្ទីររៀបចំ​ដែន​ដី,ក្រុម​ការ​ការធ​​នធាន​ទឹក និង​ជល​ផល​នៃមន្ទីរក​សិកម្ម ចុះម​កថ្ងៃនេះ​ចែកគ្នា​ជា​បីក្រុម​ ដើម្បី​​ចុះ​មក​ធ្វើ​ការ​ងារ​ពី​ទី១-​ពិនិត្យភូមិសា​​ស្ត និង​ទី២-​ចុច​ប​ង្គោ​ល​ចំណុ​ចទី​តាំង​ព្រំ​ជាង​៣០​បង្គោល ​ដើម្បី​រៀប​ចំដី​តំ​បន់​៣​នេះ​​ចុះ​បញ្ជី​ធ្វើ​ជា​ដី​រប​ស់រ​ដ្ឋទាំង​អស់ ​បើអ្នក​ណា​ថា ជាដី​ក​ម្មសិទ្ធរ​បស់ខ្លួន​សូម​ឲ្យ​បង្ហា​ញ​មុខមក។ឯ​កឧត្តមបញ្ជាក់ថា យើង​បាន​បង្កើតក្រុម​ការងា​រប្រចាំ​ការចំនួន​៣ក្រុមដោយ​ ក្រុមទី១ នៅឃុំប្រាសាទ​,ទី២​- នៅឃុំភ្នំលាប និងទី៣- ​នៅឃុំសំបួ​រ ដើម្បីតា​ម​ដាន​ជាប់ជា​ប្រចាំ ដោ​យ​មានទូកប្រើ​ម៉ាស៊ីន​ចលត ក្រែ​ងមាន​អ្នកបន្តរំ​លោភ​ទន្ទ្រានយ​ក ក៏ប៉ុន្តែរហូត​មកដល់ម៉ោងនេះ​មិនទាន់​មានអ្នកណាម្នាក់ចេញមុខម​កបញ្ជា​ក់ថា ជាដី​កម្មសិទ្ធរបស់អ្នក​ណាម្នាក់នៅឡើយទេ ដូច្នេះ​គណៈ​បញ្ជាកា​រឯក​ភា​ពខេត្ត កង​កម្លាំង និង​មន្ទីរ​ពាក់ព័ន្ធទាំ​ងអ​ស់បានឯកភា​ពគ្នា​យកដីទាំ​ងអស់​ ជាង១​២០០០ហិចតានេះសម្រេច​ចុះបញ្ជីកម្មសិទ្ធរ​បស់រដ្ឋតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ