ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
រដ្ឋបាលស្រុកល្វាឯម រៀបចំព្រឹត្តិការណ៍ប្រណាំងទូក ជ្រើសរើសជើងឯក ដើម្បីអបអរសាទរខួប ៣ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្ដែត ទៅក្នុងបញ្ជីរបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ
Mon,29 November 2021 (Time 08:26 AM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 154នាក់)

ខេត្តកណ្ដាល៖កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះរដ្ឋបាលស្រុកល្វាឯម បានរៀបចំពិធីប្រណាំងទូកប្រណាំងទូកជ្រើសរើសជើងឯក ទូកខ្នាតខ្លី និងខ្នាតវែង នៅមាត់ទន្លេមេគង្គ ទល់មុខអធិការដ្ឋាននគរបាលស្រុកល្វាឯម ស្ថិតក្នុងភូមិវាលធំ ឃុំពាមឧកញ៉ាអុង ដើម្បីអបអរសាទរខួប ៣ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្ដែត របស់ស្រុកល្វាឯម ទៅក្នុងបញ្ជីរបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ របស់អង្គការយូណេស្កូ(២៨ ខែវិច្ឆិកា ឆ្នាំ២០១៨-២៨ ខែវិច្ឆិកា ឆ្នាំ២០២១) ផងដែរ។

លោក កន សុខកាយ អភិបាលស្រុកល្វាឯម បានថ្លែងថា ការរៀបចំពិធីនេះក្នុងគោលបំណងបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ រក្សានូវប្រពៃណីទំនៀមទម្លាប់ពីដូនតា និងពង្រឹងនូវស្មារតីសាមគ្គីភាពគ្នា ស្របពេលដែលរាជរដ្ឋាភិបាលបានសម្រេចបើកប្រទេស ឱ្យមានការជួបជុំឡើងវិញកាលពីថ្ងៃទី១ ខែវិច្ឆិកា ខណៈដែលការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក៏មានភាពធូរស្រាលច្រើន និងដោយសារមានការចូលរួមគាំទ្រពីព្រះគ្រូចៅអធិការតាមបណ្ដាវត្ត រួមនឹងសប្បុរសជនជាច្រើនរូប ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ពិសេសគឺដើម្បីចូលរួមអបអរសាទរខួប ៣ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្ដែត របស់ស្រុកល្វាឯម ទៅក្នុងបញ្ជីរបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ ផងដែរ។

នាឱកាសនោះដែរ លោកអភិបាលស្រុកល្វាឯម ក៏បានឆ្លៀតអប់រំ និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋត្រូវបន្តចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ អនុវត្តនូវវិធានអនាម័យ ឱ្យបានល្អប្រសើរ ត្រូវមានការប្រយ័ត្នប្រយែងខ្ពស់ ជាពិសេសត្រូវពាក់ម៉ាសឱ្យបានគ្រប់គ្នា បើទោះបីជាប្រជាពលរដ្ឋដែលអញ្ជើញមកទស្សនាបានឆ្លងកាត់កាវាស់កំដៅ ការបាញ់អាកុលនិងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានសុខាភិបាលដ៏ដោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ