ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
អភិបាលខេត្តព្រះសីហនុ អញ្ជើញសំ​ណេះសំណាល ជាមួយ​ក្រុមម៉ូតូកង់បី នៃសា​ខាសមា​គម​សម្ព័ន្ធ​សេដ្ឋកិច្ច រ៉ឺម៉កស​ន្តិភាព និងស​មាគមរួមគ្នា ដើម្បីអ​ភិវឌ្ឍន៍​កម្ពុជាចំនួន៤០០នាក់ នៅសាលា​ដុនបូស្កូ
Mon,29 November 2021 (Time 01:19 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 121នាក់)

ខេត្តព្រះសីហនុ៖កាលពីរសៀល​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២​១ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះ​សំណាល ជាមួយក្រុមម៉ូតូកង់បី នៃសា​ខាសមា​គមសម្ព័ន្ធសេដ្ឋកិច្ច រ៉ឺម៉កសន្តិភាព និង​សមាគមរួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជាចំនួន ៤០០នាក់ នៅសា​លា​ដុនបូស្កូ មានទីតាំ​ងនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។



នាឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានពាំនាំនូវ​ការផ្តាំផ្ញើសួ​រសុខទុក្ខ និងសេចក្តីនឹករលឹក ពីស​ម្តេចអគ្គមហាសេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដល់ក្រុមម៉ូតូកង់បី នៃសា​ខាសមាគមសម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព និងសមាគ​មរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលបា​នចូលរួម​នាពេលនេះ និងជូនព​រឱ្យទទួលទានមា​នបានទាំងអស់​គ្នា ទន្ទឹមនឹងនេះ យើងក៏ត្រូវចូ​លរួមការពារសន្តិភាព ដើម្បីបង្កើតមុខរបររបស់យើងបន្ថែមទៀត។



ឯកឧត្តមអភិបាលខេត្តបន្តថា សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា បានខិត​ខំរំដោះ​ប្រទេសជា​តិឱ្យមានសុខ​សន្តិភាព និងការអភិវឌ្ឍរីក​ចម្រើន មកដ​ល់បច្ចុប្បន្ននេះ បង្កើតកា​រងារជូនបង ពិសេស​យុវ​ជនរបស់​យើងមានការងារ បង្កើនចំណូល កាត់បន្ថយ​ភាពក្រីក្រនៅក្នុងគ្រួសារ និងសង្គមជាតិ។ ជាក់ស្តែងនៅ​ខេត្តព្រះសីហនុ សម្តេចតេជោ បាន​ធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បន្ទប់ទឹក​សាធារណៈ អាងប្រព្រឹត្ត​កម្មទឹកកខ្វក់ និងសមិទ្ធផ​លជាច្រើន ប្រកបដោយសោភ័ណភាព និង​បរិស្ថានល្អ។ហើយការអភិវឌ្ឍទាំង នេះ គឺជួយបង្កើតកា​រងារជូនយុវជន​យើងកាន់តែ​ច្រើនបន្ថែម​ទៀត និងបង្កើត​ផលរបរជូនប្រជាពលរដ្ឋ ព្រមទាំងផ្តល់ឱកា​សឱ្យបងប្អូន​ប្រកបមុខ​របរម៉ូតូឌុ​បម៉ូតូកង់​បីផងដែរ ។

ក្នុងនោះឯកឧត្តមបានសំណូមពរដល់បងប្អូនរត់ម៉ូតូឌុប និងម៉ូតូកង់បី សូមជួយ រាយកា​រណ៍ក​រណី​ប្រទះឃើ​ញមុខសញ្ញាចោរឆក់ ចោរលួច​តាមដងផ្លូវ និង​ទីសាធារណៈ តាមរយៈលេខទូ​រស័ព្ទ Hot Line ដើម្បី​សមត្ថកិច្ចចេញអន្តរាគ​មន៍ទាន់ពេលវេលា គឺ​មានតែយើ​ងចូលរួមទាំងអស់គ្នា ដើម្បីឱ្យ​ខេត្តយើង ក្រុង​យើងគ្មានកអំពើលួចឆក់៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ