ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
កិច្ចប្រជុំណែ​នាំ ស្ដីពីដំណើរ​ការបោះឆ្នោត​ស្ទាបស្ទង់​ក្រុមប្រឹក្សាឃុំ អាណត្តិ​ទី៥ ឆ្នាំ២០២២
Sat,27 November 2021 (Time 05:58 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 169នាក់)

ខេត្តបន្ទាយមានជ័យ៖លោក លី សារី សមាជិកអចិន្រ្តៃយ៍គ​ណបក្សខេត្ត និងជាអនុប្រធា​នក្រុម​ការ​ងា​រចុះជួយ​ស្រុក​មង្គលបូរី នៅថ្ងៃទី២៧ ខែវិច្ឆិកា​ ឆ្នាំ២០២១ ​អញ្ជើញ​ជាអធិបតី​ក្នុងកិ​ច្ចប្រជុំ​ណែ​នាំ ស្ដី​ពីដំ​ណើរការ​បោះឆ្នោត ស្ទាប​ស្ទង់ក្រុម​ប្រឹក្សាឃុំ អា​ណត្តិទី៥​ ឆ្នាំ២​០២២ របស់​គណបក្សប្រជា​ជនក​ម្ពុជា គ​ណៈ​កម្មាធិកា​រ នៃគណ​បក្សស្រុកមង្គលបូរី។

ពិធីនេះបានប្រព្រឹត្តទៅ នៅទីស្នាក់ការ​គណបក្សប្រជាជនកម្ពុជា ស្រុកមង្គលបូរី ដោយមានការ​ចូល​រួម​ពីលោក លោកស្រី ក្រុមកា​រងារ​ខេត្តចុះជួយ​ស្រុក ​ឃុំ និ​ងគណៈអចិន្រ្តៃយ៍​គណៈបក្សស្រុក រួម​ជាមួ​យគណៈ​កម្មាការ​គណៈបក្សឃុំទាំ​ង១៣ ផងដែរ។

លោក រ័ត្ន ដាស៊ីណង់ បានមា​នប្រសាសន៍ដែថា៖មន្រ្តី ភូមិ ឃុំ ទាំងអស់ត្រូវខិតខំបន្ថែម ទៀតនូវ​ការងារសំ​ខាន់ៗ រួមមាន ត្រូវថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងរួមគ្នាទប់ស្កាត់ ប្រឆាំង​ដាច់ខាត​សកម្មភាពនានាផងដែរ ដើម្បី​ឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ តាមរយៈ នៃ​ការ​ផ្សព្វផ្សាយសេចក្តីសម្រេចស្ដីពីផែនការកទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណ​ត្តិ ទី៥ ឆ្នាំ២០២២។

ថ្លែងក្នុងឱកាស​នោះលោក លី សារី បានមានប្រសាស​ន៍ថា៖ការប្រជុំណែនាំស្ដីពី ដំណើរ​ការបោះ​ឆ្នោត​ស្ទាបស្ទង់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២​ គឺដើម្បីឱ្យសមាជិក សមាជិកា​យើងបានយ​ល់ដឹងកា​ន់តែច្បាស់ និងធ្វើការផ្សព្វផ្សាយ​បន្តជូនដល់បងប្អូនប្រជា​ពលរដ្ឋ បានជ្រាបពីព័ត៌មាន សំដៅ​ធានាបានដ​ល់ការជ្រើសរើសបេក្ខជ​នតំណាង ឃុំ សង្កាត់ គឺគណបក្សត្រឹមត្រូវ ហើយបេក្ខភា​ពដែលមានល​ក្ខណៈសម្បត្តិគ្រប់គ្រាន់មា​នការគាំទ្រ​ពីប្រជាពលរដ្ឋ និងរក្សាបា​ននូវសាម​គ្គីភា​ពផ្ទៃក្នុង​។

លោកបានបញ្ជាក់ថា៖ មន្រ្តី ភូមិ ឃុំ ទាំងអស់ ត្រូវយកចិត្តទុក្ខដាក់ការផ្តល់សេវាសាធារណៈ និងការ​ដោះស្រា​យបញ្ហាប្រឈមនៅមូលដ្ឋាន ត្រូវបន្តជំរុញ និងលើកកម្ពស់ការផ្តល់​សេវាសាធា​រណៈជូន​ប្រជាពលរដ្ឋ ប្រកបដោ​យប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ដើម្បីឆ្លើយត​បតម្រូវការ​របស់ប្រជាព​លរដ្ឋ ដែលកាន់តែមា​នការកើនឡើង ក្នុងពេលដែល ប្រទេសជាតិ​យើងកំពុង​មានការ​អភិវឌ្ឍរី​កចម្រើនយ៉ាងឆាប់រហ័ស៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ