ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ឯកឧត្តម ស្វាយ សំអ៊ាង ដឹកនាំកិច្ចប្រជុំស្តីពីការ​ដាក់ចេញផែនការឆ្លើយ​តប អន្តរាគមន៍ និងដោះផ​លប៉ះពាល់​គ្រោះទឹកជំនន់ ក្នុងស្រុកសេសាន
Wed,27 October 2021 (Time 06:32 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 54នាក់)

ខេត្តស្ទឹងត្រែង៖ក្នុងកិច្ចប្រជុំស្តី​ពីការដាក់ចេញផែ​នការឆ្លើយតប អន្តរាគមន៍ និងដោះផលប៉ះ​ពាល់​គ្រោះ​ទឹកជំនន់ ក្នុងស្រុកសេសាន និងការត្រៀមកម្លាំង​អន្តរាគមន៍ បង្ការ ជួយសង្រ្គោះ មុនពេល កំឡុង​ពេល និងក្រោយពេលគ្រោះម​ហន្តរាយកើតឡើង ព្រម​ទាំងត្រៀមនូវសម្ភារ និងស្បៀង​សម្រាប់​ធ្វើ​ការឆ្លើយតបបានទាន់ពេ​លវេលា នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅសាល​ប្រជុំសា​លាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធា​នគណៈ​កម្មាធិការ​គ្រប់គ្រងគ្រោះមហត្តរាយខេត្ត បាន​ណែនាំមន្ទីរអង្គភា​ពជំនាញ និងអាជ្ញាធរមូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាង ទៅតាមជំនាញនីមួយៗ ក្នុងការប្រើប្រាស់កម្លាំង មធ្យោបា​យសម្រាប់​ដឹកជញ្ជូនប្រជា​ពលរដ្ឋ ក្នុងករណីត្រូវជម្លៀសទៅទីទួល​មានសុវត្ថិភាព។

បន្តកិច្ច​សហកា​រជាមួយដៃគូរអភិវឌ្ឍ សប្បុរ​សជននានាក្នុងការត្រៀមលក្ខណៈក្នុងការបង្ការ ឆ្លើយត​ប​ទៅនឹងគ្រោះមហន្តរាយនានា ដែលអាចនឹង​កើតមានឡើង​ជាយថាហេតុ ក្នុងភូមិសាស្រ្ត​ខេត្តស្ទឹង​ត្រែងទាំងមូល។

ក្នុងនោះដែរឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការក្រើនរំលឹកផងដែរ ដល់អាជ្ញាធរខេត្ត ក្រុង ស្រុក មន្ទីរអង្គភា​ពពាក់ព័ន្ធ ព្រមទាំងកង​កម្លាំងផងដែរ ក្នុងកិច្ចរួមស​ហការគ្នា លើការស្តារឡើងវិញ ក្នុង​វិស័យ​កសិកម្ម និងធនធានទឹក ព្រមទាំងហេដ្ឋារ​ចនាសម្ព័ន្ធរូបវន្ត កត្តាសំខាន់គឺការស្តារ​ឡើងវិញនូ​វប្រព័ន្ធធារា​សាស្ត្រ ដែល​មានស្រាប់ ដើមី្បឲ្យប្រែក្លាយ​ជាសរសៃ​ឈាមក្នុងការស្រោចស្រព ផលដំណាំ​រប​ស់ប្រជាកសិករ ក្នុងកា​រលើកកម្ពស់សេដ្ឋកិច្ចជាតិផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ