ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ចិនប្រកាសប្រឆាំងដាច់ខាតចំពោះការយកបញ្ហា EBA ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា)
Thu,13 February 2020 (Time 11:00 AM)
ដោយ ៖ 007 (ចំនួនអ្នកអាន: 26នាក់)

(ភ្នំពេញ)៖ រដ្ឋាភិបាលមហាអំណាចចិន តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសចិន នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ បានប្រកាសក្តែងៗប្រឆាំងដាច់ខាតចំពោះការយកបញ្ហា EBA ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា។
ការប្រកាសនេះបានធ្វើឡើងតាមរយៈសន្និសីទកាសែតមួយ នៅល្ងាចថ្ងៃអង្គារ មុនពេលដែលសហភាពអឺរ៉ុប ចេញសេចក្តីសម្រេចពាក់ព័ន្ធ ប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។
ឆ្ហើយនឹងសំណួរអ្នកសារព័ត៌មាននឹងការព្រមានដកប្រព័ន្ធអនុគ្រោះពន្ធលើប្រទេសកម្ពុជា លោក កឹង សួង (Geng Shuang) អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចិនតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។ យើងប្រឆាំងនឹងការប្រើប្រាស់ពាណិជ្ជកម្ម ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត»។
បើតាមអ្នកនាំពាក្យរូបនេះ, ប្រទេសចិនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការការពារឯករាជ្យអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូររបស់ជាតិ ហើយពួកគេមានឆន្ទៈផ្តល់ជំនួយជាវិជ្ជមានដល់ការអភិវឌ្ឍប្រកបដោយស្ថិរភាព និងការលើកកម្ពស់ជីវភាពប្រជាជនរបស់ប្រទេសកម្ពុជា ហើយសង្ឃឹមថា សហគមន៍អន្តរជាតិនឹងចូលរួមវិភាគទានក្នុងន័យស្ថាបនាថែមទៀត។
សហភាពអឺរ៉ុប នឹងធ្វើសេចក្តីសម្រេចមួយ នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ថាតើត្រូវដក ឬបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) ចំពោះប្រទេសកម្ពុជា។ មុនឈានដល់ការសម្រេចនេះ សហភាពអឺរ៉ុប បានទាមទារឱ្យកម្ពុជា លើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យបន្ថែមទៀត ព្រមទាំងហាមឃាត់កម្ពុជាមិនឱ្យអនុវត្តច្បាប់របស់កម្ពុជាចំពោះក្រុមប្រឆាំងផងដែរ ដែលទង្វើទាំងនេះជាការជៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាសុទ្ធសាធ។
រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ការទាមទារជ្រុលហួសហេតុរបស់សហភាពអឺរ៉ុប គឺជាការរំលោភមកលើកិច្ចការផ្ទៃក្នុងកម្ពុជា ហើយបានប្រកាសម្តងហើយម្តងទៀត ខ្លួននឹងមិនយកអធិបតេយ្យជាតិ ទៅដោះដូរជាមួយនឹងជំនួយរបស់បរទេសណាឡើយ ព្រមទាំងចាត់វិធានការណ៍ជាបន្តបន្ទាប់ ពង្រីកលទ្ធភាព ដើម្បីឆ្លើយតបទៅនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ផងដែរ។
យ៉ាងណាក៏ដោយ បើសិនជាមានការសម្រេចដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា នៅខែកុម្ភៈមែននោះ មិនមែនមានន័យថា សហភាពអឺរ៉ុបត្រូវអនុវត្តភ្លាមៗទេដោយយកពន្ធលើទំនិញកម្ពុជាទេ គឺការអនុវត្តត្រូវរង់ចាំរហូតដល់ ៦ខែក្រោយ ទើបចូលជាធរមានបាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ