ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
មនុស្ស២៧នាក់ស្លាប់៥២នាក់ផ្សេងទៀតរងរបួស ក្នុងការបាញ់ប្រហារមិនធ្លាប់មាន នៅក្នុងប្រទេសថៃ
Mon,10 February 2020 (Time 12:29 PM)
ដោយ ៖ 007 (ចំនួនអ្នកអាន: 15នាក់)

បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក បា្រយុទ្ធ ចាន់អូចា នៅថ្ងៃអាទិត្យបានឱ្យដឹងថា មនុស្ស២៧នាក់ ក្នុងនោះរួមមានទាហានដែលជាខ្មាន់កាំភ្លើង បានបាត់បង់ជីវិត ហើយ ៥២នាក់ផ្សេងទៀតរងរបួស ក្រោយផ្ទុះការបាញ់ប្រហារដ៏សាហាវមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២០។
លោក ប្រាយុទ្ធ ធ្វើការកត់សម្គាល់ខាងលើ នាឱកាសចុះសួរសុខទុក្ខអ្នករងរបួស នៅឯមន្ទីរពេទ្យ ក្នុងទីក្រុង Nakhon Ratchasima ជាមួយការបញ្ជាក់ដែរថាមូលហេតុ ដែលជំរុញឱ្យទាហានឈ្មោះ Jakraphanth Thomma បើកការបាញ់ប្រហារដ៏សាហាវនេះ គឺដោយសារតែគំនុំគំគួន និងមានការខឹងសម្បារលើកិច្ចព្រមព្រៀងដីធ្លីមួយ ដែលគាត់មានអារម្មណ៍ថាត្រូវបានគេបោកប្រាស។ លោក ប្រាយុទ្ធ បានគូសបញ្ជាក់បន្ថែម ដូច្នេះថា៖ «វាគឺជាការបាញ់ប្រហារមិនធ្លាប់មានពីមុនមក នៅក្នុងប្រទេសថៃ ហើយខ្ញុំមិនចង់ទង្វើបែបនេះកើតឡើងជាថ្មីម្ដងទៀតនោះទេ»។
កំឡុង និងមុនពេលបើកការបាញ់ប្រហារ ទាហានជាខ្មាន់កាំភ្លើង បានបង្ហោះសារមួយចំនួននៅលើ Facebook ដែលមានខឹ្លមសារដូច្នេះថា៖ «ខ្ញុំពិតជានឿយហត់ណាស់... ខ្ញុំមិនអាចកម្រើកសូម្បីតែម្រាមដៃរបស់ខ្ញុំ។ តើខ្ញុំគួរតែចុះចាញ់មែនទេ? ... រកស៊ីមានបានដោយសារតែពុករលួយ និងកេងប្រវ័ញ្ចពីអ្នកដទៃ។ តើពួកគេគិតថាអាចយក លុយទាំងនោះទៅចាយ នៅឋានរកមែនឬទេ»៕
គួរជម្រាបថា កាលពីរសៀលថ្ងៃសៅរ៍ ទាហានម្នាក់ឈ្មោះ Jakraphanth Thomma បានបាញ់សម្លាប់មេបញ្ជាការម្នាក់របស់ខ្លួនឯង និងមនុស្សពីរនាក់ ផ្សេងទៀត នៅឯបន្ទាយទ័ព Surathampithak ហើយបានលួចយកកាំភ្លើងម៉ាក M60 machine gun រត់គេចខ្លួនសំដៅទៅរកផ្សារទំនើបមួយ នៅក្នុងទីក្រុង Nakhon Ratchasima (Korat) និងបានបើកការបាញ់ប្រហារលើហ្វូងមនុស្សតែម្ដង។ ខ្មាន់កាំភ្លើងរូបនេះត្រូវបានប៉ូលិសបាញ់សម្លាប់ នៅឯផ្សារទំនើបខាងលើ នៅព្រឹកថ្ងៃអាទិត្យស្លាប់នៅនឹងកន្លែងតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ