ក្រសួងព័ត៌មាន នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន»
ភ្នំពេញ៖ ក្រសួងព័ត៌មាន នឹងរៀបចំសិក្ខាសាសាពិគ្រោះយោបល់លើសេចក្តីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៨៖០០នាទីព្រឹក នៅសាលចតុម្មុខមង្គល ទីស្ដីការក្រសួងព័ត៌មាន ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
តាមរយៈសេចក្ដីជូនដំណឹង ក្រសួងព័ត៌មាន បានបញ្ជាក់ថា គោលបំណង នៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីបង្ហាញ និងពិគ្រោះយោបល់លើសេចក្តីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដែលបានតាក់តែងឡើងដោយផ្អែកលើធាតុចូល និងមតិយោបល់របស់អ្នកសារព័ត៌មាន ភាគីពាក់ព័ន្ធក្នុងវិស័យព័ត៌មានដែលបានចូលរួមសិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្ដង់ដាប្រតិបត្តិរួមសម្រាប់វិជ្ជាជីវៈសារព័ត៌មាន កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មាន៖