ក្រសួងមហាផ្ទៃ សម្រេចផ្លាស់ប្ដូរប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិភ្នំដិន ច្រកទ្វារតំបន់បាក់ដៃ
ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចផ្លាស់ប្ដូរ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិភ្នំដិន ស្រុកគិរីវង់ និង ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់បាក់ដៃ ស្រុកអង្គរបូរី របស់រដ្ឋបាលខេត្តតាកែវ៕