ថ្ងៃអង្គារ៍ ទី៣១ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ | 097 488 88 16
រដ្ឋមន្ដ្រីមហាផ្ទៃ បញ្ជាអភិបាលរាជធានី-ខេត្ត ចាត់វិធានការចំពោះមន្ដ្រី ឃុំ-សង្កាត់ ប្រព្រឹត្តអំពើពុករលួយ
Wed,17 July 2024 (Time 08:45 AM)
ដោយ ៖ (ចំនួនអ្នកអាន: 172នាក់)

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឱ្យអភិបាលរាជធានី-ខេត្តត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះមន្ដ្រី ឃុំ-សង្កាត់ រូបណាប្រព្រឹត្តអំពើពុករលួយ ក្នុងការដេញថ្លៃគម្រោងមូលនិធិ ឃុំ-សង្កាត់។

តាមរយៈលិខិត របស់ក្រសួងមហាផ្ទៃ ផ្ញើជូនអភិបាលរាជធានី ខេត្ត នាថ្ងៃទី១៦ កក្កដា នេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានឱ្យដឹងថា កន្លងមករដ្ឋបាលឃុំ សង្កាត់ បានខិតខំយកចិត្តទុកដាក់អនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ និងទទួលបានលទ្ធផលល្អប្រសើរ ដោយមានការគាំទ្រពីទីចាត់ការផែនការ និងវិនិយោគរាជធានី ខេត្ត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។

ឧបនាយករដ្ឋមន្ដ្រី បន្ដថា ប៉ុន្តែទន្ទឹមនឹង កិច្ចខិតខំប្រឹងប្រែងនេះ ក្រសួងមហាផ្ទៃបានពិនិត្យ និងសង្កេតឃើញថាមានភាពមិនប្រក្រតីកំពុងកើតមានឡើង គួរឱ្យកត់សម្គាល់ពាក់ព័ន្ធនឹងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ដែលបណ្តាលមកពីការមិនយកចិត្ត ទុកដាក់ និងភាពទន់ខ្សោយនៃការគ្រប់គ្រង ចាត់ចែងក្នុងកិច្ចដំណើរការអនុវត្តគម្រោងមិនបានត្រឹមត្រូវតាម គោលការណ៍ណែនាំ បែបបទ និងនីតិវិធីនានាដែលបានកំណត់ក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ឧបនាយករដ្ឋមន្ដ្រី បន្ថែមថា ជាក់ស្តែង មានអ្នកទទួលការមួយចំនួនបានដាក់ពាក្យបណ្តឹង ឬពាក្យស្នើសុំជួយអន្តរាគមន៍ជាលាយលក្ខណ៍អក្សរ ឬប្តឹងតាមប្រព័ន្ធតេឡេក្រាម ឬតាមរយៈទូរសព្ទជាញឹកញាប់មកក្រសួងមហាផ្ទៃពាក់ព័ន្ធនឹងមន្ត្រីនៃ ទីចាត់ការផែនការនិងវិនិយោគរាជធានីខេត្តមួយចំនួន ដើម្បីជួយធ្វើអន្តរាគមន៍លើការងារពាក់ព័ន្ធនឹង ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ក្នុងនោះរួមមាន ការរៀបចំបញ្ជីឈ្មោះអ្នកទទួលការប្រចាំឆ្នាំមិនមាន តម្លាភាព ការដេញថ្លៃមិនបានប្រកាសជូនដំណឹងជាសាធារណៈ ការចុះអនុវត្តគម្រោងមុនការដេញថ្លៃ ការពន្យារការដេញថ្លៃដោយមិនបានកំណត់នូវ កាលបរិច្ឆេទនិងពេលវេលាច្បាស់លាស់នៃការដេញថ្លៃបន្ទាប់ និងការអនុវត្តគម្រោងរបស់អ្នក ទទួលការមិនស្របតាមបទដ្ឋានបច្ចេកទេសជាដើម។

ឧបនាយករដ្ឋមន្ដ្រី ស សុខា គូសបញ្ជាក់ថា «សូម ឯកឧត្តម លោកជំទាវ អភិបាល គណអភិបាលរាជធានី ខេត្តចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះមន្ត្រីរាជការ សមាជិកក្រុមប្រឹក្សា ស្មៀនឃុំ សង្កាត់ អ្នកទទួលការទាំងឡាយណាដែលបានប្រព្រឹត្តកំហុសឆ្គង បំពានក្រមសីលធម៌វិជ្ជាជីវៈ ដោយមិនបានអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួន ឬមានការពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតីការគប់គិត ការក្លែងបន្លំ ការបង្ខិតបង្ខំ ឬការប្រព្រឹត្តអំពើពុករលួយផ្សេងៗ ក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ដោយត្រូវអនុវត្តវិន័យឬទណ្ឌកម្ម»៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ គូសរំលេចថា «កម្ពុជាមានសន្តិភាពពេញលេញ» ទើបអាចមានព្រឹត្តការណ៍សង្ក្រាន្តនេះ ហើយលើសពីនេះ មិនថាតែប្រជាពលរដ្ឋខ្មែរទេ គឺមានភ្ញៀវបរទេសច្រើនកុះករ ក៏លេងកម្សាន្តផងដែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភាប្រកាសលទ្ធផលសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ រំលឹកប្រវត្តិនៃការបង្កើតព្រឹទ្ធសភា ដើម្បីបំបែកភាពទាល់ច្រកនយោបាយកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ការថែរក្សាការពារសន្តិភាព និងស្ថិរភាពជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបាន ()

វីដែអូ