បន្ទាយមានជ័យ: នៅរសៀលថ្ងៃទី ១៦ ខែ កក្តដា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកម្លាំងចូលរួមប្រកាសសមាសភាពក្រុមការងារប្រឆាំការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម របស់អគ្គស្នងការ នគរបាលជាតិ ព្រមទាំងពិធីផ្សព្វផ្សាយសេចក្តីណែនាំផ្សេងៗ តាមប្រព័ន្ធវីឌីអូ Zoom នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ស្នងការ រាជធានីខេត្តទាំង២៥ ។កិច្ចប្រជុំនេះមានរបៀបវារៈមួយចំនួនដូចជា៖-ប្រកាសសមាសភាពក្រុមការងារប្រឆាំការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម -ផ្សព្វផ្សាយសេចក្តីណែនាំវិធានការអនុវត្តសម្រាប់ជនបរទេសដែលបានប្តឹងស្នើសុំកិច្ចអន្ត រាមគមន៍សង្គ្រោះ-បញ្ហាផ្សេងៗ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ()
សម្តេចតេជោ គូសរំលេចថា «កម្ពុជាមានសន្តិភាពពេញលេញ» ទើបអាចមានព្រឹត្តការណ៍សង្ក្រាន្តនេះ ហើយលើសពីនេះ មិនថាតែប្រជាពលរដ្ឋខ្មែរទេ គឺមានភ្ញៀវបរទេសច្រើនកុះករ ក៏លេងកម្សាន្តផងដែរ ()
ព្រឹទ្ធសភាប្រកាសលទ្ធផលសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ ()
សម្តេចតេជោ រំលឹកប្រវត្តិនៃការបង្កើតព្រឹទ្ធសភា ដើម្បីបំបែកភាពទាល់ច្រកនយោបាយកម្ពុជា ()
ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ការថែរក្សាការពារសន្តិភាព និងស្ថិរភាពជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបាន ()
វីដែអូ