(ភ្នំពេញ)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា និងជាប្រធាន ក្រុមប្រឹក្សាសកម្មភាពជនពិការ ដឹកនាំគណៈប្រតិភូកម្ពុជាមានចំនួន១១រូប ទៅចូលរួមសន្និសីទលើកទី១៧ របស់រដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិជនពិការក្រោមប្រធានបទរួមគឺ «ការពិចារណាឡើងវិញអំពីការបរិយាបន្ទុ ពិការភាពនៅក្នុងវេទិកាអន្តរជាតិបច្ចុប្បន្ននិងមុនកិច្ចប្រជុំកំពូលក្នុងពេលអនាគត» និងប្រធានបទជាក់លាក់ ចំនួន៣គឺ៖ (១) កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីលើកកម្ពស់នវានុវត្តន៍ និងការផ្ទេរបច្ចេកវិទ្យា (២) ជនមានពិការភាពក្នុងស្ថានភាពហានិភ័យ និងគ្រោះអាសន្នផ្នែកមនុស្សធម៌ និង និង(៣) លើកកម្ពស់សិទ្ធិជនមាន ពិការភាពឱ្យមានការងារសមរម្យ និងជីវភាពរស់នៅប្រកបដោយនិរន្តរភាព ចាប់ពីថ្ងៃទី១១-១៣ ខែមិថុនា ឆ្នាំ២០២៤ នៅការិយាល័យកណ្តាលនៃអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។គួរបញ្ជាក់ថា កម្ពុជាបានផ្តល់សច្ចាប័នអនុសញ្ញាស្តីពីសិទ្ធិជនពិការហើយក្លាយជារដ្ឋ ភាគីនៅឆ្នាំ២០១៣ ដោយគិតត្រឹមខែឧសភា ឆ្នាំ២០២៤ នេះមានប្រទេសចំនួន១៩១ (១៩០ប្រទេស និង សហគមន៍អឺរ៉ុប១) បានផ្តល់សច្ចាប័ន និងមានប្រទេសចំនួន១៦៤បានចុះហត្ថលេខាលើអនុសញ្ញាស្តីពី សិទ្ធិជនពិការរបស់អង្គការសហប្រជាជាតិនេះ។ដើម្បីឆ្លើយតបទៅនឹងប្រធានបទរួមនិងប្រធានបទជាក់លាក់សម្រាប់សន្និសីទលើកទី១៧ នៃរដ្ឋភាគី អនុសញ្ញាស្តីពីសិទ្ធិជនពិការ ប្រធានគណៈប្រតិភូឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ គ្រោងនឹងធ្វើសេចក្តីថ្លែងការណ៍ (Country Statement) ដើម្បីបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងយកចិត្ត ទុកដាក់គិតគូរ និងផ្តល់អាទិភាពចំពោះជនមានពិការភាពតាមរយៈការងារបរិយាបន្នពិការភាព, ការងារ កិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីលើកកម្ពស់នវានុវត្តន៍និងការផ្ទេរបច្ចេកវិទ្យា, ការជួយដោះស្រាយជនមាន ពិការភាព ក្នុងស្ថានភាពហានិភ័យ និងគ្រោះអាសន្នផ្នែកមនុស្សធម៌, និងការលើកកម្ពស់សិទ្ធិ មានការងារ សមរម្យ និងជីវភាពរស់នៅប្រកបដោយនិរន្តរភាព។គណៈប្រតិភូកម្ពុជាក៏នឹងចូលរួមបោះឆ្នោតជ្រើសរើសមាជិកគណៈកម្មាធិការសិទ្ធិជនពិការ ដែលត្រូវ ចប់អាណត្តិចំនួន៩រូប ដោយមានប្រទេសដែលឈរឈ្មោះចំនួន១៥ ក្នុងចំណោមនោះមានប្រទេសចំនួន៦ បានស្នើសុំការគាំទ្រពីព្រះរាជាណាចក្រកម្ពុជារួមមានប្រទេសចិន ជែម៉ាយកា ម៉ុងហ្គោលី ម៉ូរ៉ុកកូ អ៊ុយរ៉ាហ្គាយ និងសហភាពអឺរ៉ុបសម្រាប់អាណត្តិ២០២៥-២០២៨។ ក្នុងរយៈពេល៣ថ្ងៃនេះ ប្រតិភូក៏នឹងចូលរួមកិច្ច ប្រជុំ និងកិច្ចសន្ទនាតុមូលក៏ដូចជាការចែករំលែករបស់ប្រទេសនានាអំពីវឌ្ឍនភាពនៃការអនុវត្តអនុសញ្ញា ស្តីពីសិទ្ធិជនពិការដោយផ្តោតលើប្រធានបទខាងលើ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ()
សម្តេចតេជោ គូសរំលេចថា «កម្ពុជាមានសន្តិភាពពេញលេញ» ទើបអាចមានព្រឹត្តការណ៍សង្ក្រាន្តនេះ ហើយលើសពីនេះ មិនថាតែប្រជាពលរដ្ឋខ្មែរទេ គឺមានភ្ញៀវបរទេសច្រើនកុះករ ក៏លេងកម្សាន្តផងដែរ ()
ព្រឹទ្ធសភាប្រកាសលទ្ធផលសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ ()
សម្តេចតេជោ រំលឹកប្រវត្តិនៃការបង្កើតព្រឹទ្ធសភា ដើម្បីបំបែកភាពទាល់ច្រកនយោបាយកម្ពុជា ()
ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ការថែរក្សាការពារសន្តិភាព និងស្ថិរភាពជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបាន ()
វីដែអូ