ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ | 097 488 88 16
៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ
Fri,10 May 2024 (Time 08:31 AM)
ដោយ ៖ (ចំនួនអ្នកអាន: 207នាក់)

ភ្នំពេញ ៖ ឆ្លើយតបនឹងការសើចចំអក ចំពោះពាក្យទាក់ម៉ូយ ត្រូវបានសម្តេចធិបតី តបថា ទាក់ម៉ូយមិនមែនទាក់បានតែខ្យល់ទេ ទាក់ម៉ូយ​គឺបានពិតប្រាកដ នៅក្នុងផលប្រយោជន៍សម្រាប់ជាតិ​ ដោយក្នុងនោះរយៈពេលតែ៤ខែ រាជរដ្ឋាភិបាល តាមរយៈទិន្ន័យ របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានបង្ហាញលទ្ធផលជាក់ស្តែង គឺមានគម្រោង១២៨ថ្មីនិងពង្រីក ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ និងបង្កើតការងារ ១៣ម៉ឺនកន្លែង ។

ថ្លែងក្នុងឱកាសអញ្ជើញ​ប្រកាសបើកឱ្យដំណើរការជាផ្លូវការ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី នាល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានលើកឡើងថា “ខ្ញុំឃើញតាមហ្វេសប៊ុកមួយចំនួន គេTroll គេថា ទាក់ម៉ូយ ឃើញតែទាក់ម៉ូយ ប៉ុន្តែមិនដឹងទាក់ម៉ូយចេញតែខ្យល់ ខ្ញុំសូមជម្រាបបែបនេះ ទាក់ម៉ូយមិនមែនតែខ្យល់ទេ ទាក់ម៉ូយ​គឺបានពិតប្រាកដ នៅក្នុងផលប្រយោជន៍សម្រាប់ជាតិរបស់យើង” ។

ក្នុងនោះសម្តេចធិបតី បានសង្កត់ធ្ងន់ថា “បើយើងគិតត្រឹម រាប់ពីខែមករា ទៅខែមេសា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលយើង តាមរយៈទិន្ន័យ CDC (ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា) បើយើងនិយាយក្នុងទិន្ន័យ CDC គឺការវិនិយោគដែលចុះនៅក្នុងប្រព័ន្ធ នៅក្នុងនោះ CDC រាជរដ្ឋាភិបាល បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកចំនួន១២៨គម្រោង ដែលក្នុងនោះទុនវិនិយោគ មាន២ពាន់៥រយលានដុល្លារ អាចបង្កើតការងារ១៣ម៉ឺនកន្លែង នៅពេលគម្រោងនេះចេញ” ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា “ក្នុងរយៈពេលដែលយើងចាប់ផ្តើម ត្រឹមតែ៤ខែតែប៉ុណ្ណោះ នេះហើយជាលទ្ធផល នៃការខិតខំប្រឹងប្រែង ទាក់ម៉ូយ ទាំងរាជរដ្ឋាភិបាល ទាំងបងប្អូនវិស័យឯកជនរបស់យើង ដែលយើងធ្វើការរួមគ្នា” ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានឱ្យដឹងទៀតថា “ល្ងាចមិញខ្ញុំបានចុះហត្ថលេខា ឯកភាព ផ្តល់គោលការណ៍ឯកភាព ទៅលើគម្រោងវិនិយោគ១៤ ។ ក្នុងនាមជាប្រធាន CDC រាល់គម្រោងវិនិយោគ ដែលមានលក្ខណៈធំ ដែលឆ្លងច្រកចេញចូលតែមួយ ត្រូវឆ្លងមកប្រធាន CDC ចឹងល្ងាចមិញនេះ ខ្ញុំចារឯកភាពទៅលើ គ្រាន់តែគម្រោងវិវិយោគ ចំនួន១៤ គិតជាទុនវិនិយោគ ៤៨០លានដុល្លារ គ្រាន់តែល្ងាចមិញមួយ ។ នេះគឺជាលទ្ធផលជាក់ស្តែងដែលយើងទទួលបាន ហើយនៅបន្តតទៅទៀត”៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ គូសរំលេចថា «កម្ពុជាមានសន្តិភាពពេញលេញ» ទើបអាចមានព្រឹត្តការណ៍សង្ក្រាន្តនេះ ហើយលើសពីនេះ មិនថាតែប្រជាពលរដ្ឋខ្មែរទេ គឺមានភ្ញៀវបរទេសច្រើនកុះករ ក៏លេងកម្សាន្តផងដែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភាប្រកាសលទ្ធផលសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ រំលឹកប្រវត្តិនៃការបង្កើតព្រឹទ្ធសភា ដើម្បីបំបែកភាពទាល់ច្រកនយោបាយកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ការថែរក្សាការពារសន្តិភាព និងស្ថិរភាពជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបាន ()

វីដែអូ