នៅក្នុងឱកាសចូមរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៥ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភាតួកគី ដឹកនាំដោយ ឯកឧត្តម Osman Saglam ប្រធានក្រុមមិត្តភាពសភាតួកគី-អន្តរសភាអាស៊ាន។ឯកឧត្តមប្រធានបានស្វាគមន៍ប្រទេសតួកគី ដែលមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជា និងអាស៊ាន។ ឆ្លៀតឱកាសនោះ ឯកឧត្តម ក៏បានអញ្ជើញភាគីមិត្តចូលរួមសម័យប្រជុំពេញអង្គនៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព IPTP លើកទី១១ នៅខែវិច្ឆិកា ឆ្នាំ២០២៤ នៅកម្ពុជា ដែលនឹងប្រកាសនូវគំនិតផ្តួចផ្តើម «ធម្មនុញ្ញសន្តិភាព»។ឯកឧត្តម Osman Saglam បានទទួលយកការអញ្ជើញ និងសូមអរគុណដល់សភាកម្ពុជា ដែលគាំទ្រដល់ការចូលជាសមាជិកសង្កេតការណ៍ AIPA របស់សភាតួកគី កាលពីឆ្នាំ២០២៣កន្លងទៅ។ ឯកឧត្តមបានសម្តែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនងរវាងតួកគី និងកម្ពុជា និងតំបន់អាស៊ាន ដែលតួកគីផ្តោតសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ភាគីទាំងពីរក៏បានផ្លាស់ប្តូរអំពីបទពិសោធ និងសក្ដានុពលអំពីការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ និងការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា។ តំណាងរដ្ឋសភាកម្ពុជា និងតួកគី នឹងបន្តលើកកម្ពស់ការផ្លាស់ប្តូរគណៈប្រតិភូសភាប្រទេសទាំងពីរ ៕ ប្រភព៖ MoINFO APP
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ()
សម្តេចតេជោ គូសរំលេចថា «កម្ពុជាមានសន្តិភាពពេញលេញ» ទើបអាចមានព្រឹត្តការណ៍សង្ក្រាន្តនេះ ហើយលើសពីនេះ មិនថាតែប្រជាពលរដ្ឋខ្មែរទេ គឺមានភ្ញៀវបរទេសច្រើនកុះករ ក៏លេងកម្សាន្តផងដែរ ()
ព្រឹទ្ធសភាប្រកាសលទ្ធផលសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ ()
សម្តេចតេជោ រំលឹកប្រវត្តិនៃការបង្កើតព្រឹទ្ធសភា ដើម្បីបំបែកភាពទាល់ច្រកនយោបាយកម្ពុជា ()
ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ការថែរក្សាការពារសន្តិភាព និងស្ថិរភាពជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបាន ()
វីដែអូ