ថ្ងៃអាទិត្យ ទី០៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
កិច្ចប្រ​ជុំផ្សព្វផ្សាយសេ​ចក្តីប្រកាសកំ​ណត់តំប​ន់ធ្វើកា​រវិនិច្ឆ័យ ​លើការចុះបញ្ជីដីធ្លី​មានលក្ខណៈ​ជាប្រព័ន្ធ ឃុំម៉ាឡៃ ខេត្តបន្ទាយមា​នជ័យ
Fri,09 June 2023 (Time 11:50 AM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 139នាក់)

(បន្ទាយមានជ័យ)៖ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធត្រូវបានបែងចែក​ជាពីរប្រភេទ
១,ការចុះ​បញ្ជីដីធ្លីដាច់ដោយដុំ​ និង២,កា​រចុះប​ញ្ជីដីធ្លីមាន​លក្ខណៈជាប្រព័ន្ធ នេះគឺជាប្រ​សាសន៍​លើកឡើងរ​បស់លោក លី សារី អភិបាលរងខេត្តតំណាងឱ្យឯកឧត្តម ​អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ​មាន​ជ័យ បញ្ជា​ក់ជូនបងប្អូន​ប្រ​ជាពលរដ្ឋ ក្នុងកិច្ចប្រ​ជុំផ្សព្វផ្សាយសេ​ចក្តីប្រកាសកំណ​ត់តំបន់ធ្វើកា​រវិនិច្ឆ័យ លើការចុះបញ្ជីដី​ធ្លីមានល​ក្ខណៈជា​ប្រព័ន្ធ ស្ថិតនៅភូមិ​ដំបូលវិល ភូមិវត្តចាស់ និងភូ​មិត្រ​សេក​ជ្រុំ ឃុំម៉ាឡៃ ខេត្តបន្ទាយ​មានជ័យ ដោយមា​នការអញ្ជើញចូលរួមលោក ​អាង ណារិទ្ធ ប្រធាន​មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ លោក អ៊ីង ស៊ីណាត អភិបា​លរងស្រុកម៉ាឡៃ និងលោក លោកស្រី ប្រធាន​.អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ កងកម្លាំង​ទាំងបី និងប្រជាពលរដ្ឋ ថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២៣។

លោក អាង ណារិទ្ធ បានបញ្ជាក់ថា៖ នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលមាន៥​ដំណាក់កាល៖
១.ត្រៀមរៀបចំ គឺជាការ​កំណត់តំបន់ធ្វើការវិនិច្ឆ័យ ការ​បង្កើតគណៈកម្មការរដ្ឋបាលការជូនដំណឹង កិច្ចប្រជុំផ្សព្វផ្សាយ និងដំណើ​រការផ្សព្វផ្សាយពីការចុះប​ញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។
២.ប្រ​តិបត្តិកា​របច្ចេកទេសគឺជាការ​ចុះកំណត់ព្រំ វាស់វែងនិងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដី និងប​ញ្ជីឈ្មោះម្ចាស់ដី។
៣.បិទផ្សាយ​ជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានប្លង់សុរិយោដី និងបញ្ជីឈ្មោះ​ម្ចាស់ដីរយៈ​ពេល​ ១៥ថ្ងៃ ដើម្បីឱ្យម្ចាស់ដី នឹងអ្នកដែលពាក់ព័ន្ធ ធ្វើការផ្ទៀងផ្ទាត់ឈ្មោះស្ថានភាពគ្រួសារ និង​ក្បាល​ដីរបស់ខ្លួន​ ព្រមទាំងធ្វើ​ការតវ៉ាក្នុងករណីមានការខុសឆ្គង។
៤.សម្រេច​លើឯក​សារវិនិច្ឆ័យរបាយ​ណ៍ពីលទ្ធផលនៃការបិ​ទផ្សាយជាសា​ធារណៈនូវឯ​កសារនៃការ​វិនិច្ឆ័យរ​បស់​គណៈកម្មធិការរដ្ឋបាលជូនអភិបា​លខេត្ត ដើម្បីពិនិត្យនិង​សម្រេចលើការផ្ដល់​សិទ្ធិចំពោះ​ក្បាលដី​ណាដែលមិនមានទំនាស់។
៥.ចុះប​ញ្ជីចេញ​ប័ណ្ណ និងចែកបានជូនម្ចាស់ដី។

ឆ្លៀត​ក្នុងឱកាសនោះ​ដែរលោក លី សារី បានធ្វើការថ្លែង​អំណរអរគុណ​ដល់មន្រ្តីជំនា​ញនៃមន្ទីររៀ​បចំដែ​នដី នគរូបនីយកម្ម សំណង់ និងសុរិយោ​ដីខេត្តទាំង​អស់ដែល​ខុសដែលបានខិត​ខំប្រឹងប្រែង​អនុវត្តកា​រងារក្នុងចុះមកវិញ​ដីធ្លីជូនបងប្អូន​ប្រជាពលរដ្ឋនៅតា​មមូលដ្ឋានបានកាន់​កាប់ដោយស្រប​ច្បាប់។

លោក ក៏បានសំ​ណូមពរដ​ល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមសហការឲ្យ​បានល្អជាមួយមន្ត្រីចុះបញ្ជី​ដីធ្លីដើម្បីឲ្យការអនុវត្តនីតិ​វិធី នៃការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅប្រកបដោយជោគជ័យ។សូមអោ​យកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធ​រមូលដ្ឋានត្រូវ​អនុវត្តនៅគោល​នយោបាយភូមិ ឃុំមានសុវត្ថិ​ភាព​ទាំង ៧ចំណុ​ចឲ្យដូចភ្លៀងរលឹម ដើម្បីធានាបាននៅសុវត្ថិ​ភាពជូនបង​ប្អូនប្រជាពល​រដ្ឋនៅមូលដ្ឋាន។ និងសូមអោ​យបងប្អូនប្រជាពល​រដ្ឋទាំងអស់សូមបន្តចូលរួមគាំទ្រ បោះឆ្នោតជូនគ​ណបក្សប្រជាជ​នកម្ពុជា ឈ្នះឆ្នោ​តជ្រើសតាំងតំ​ណាងរាស្ត្រ នីតិ​កាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃ​អាទិត្យទី២​៣ ខែកក្កដា ​ឆ្នាំ២០២៣ខា​ងមុខនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ