ថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
លោ​កយាយ លោក​តា ចាស់​ជរា គ្មានទីពឹងទូទាំ​ងខេត្តប៉ៃ​លិន ទទួលបានថវិ​កាមូលនិ​ធិចាស់ជ​រាពីឯក​ឧត្តម អ៊ី ឈាន និ​ង​លោកជំទាវ បាន ស្រីមុំ
Mon,05 June 2023 (Time 06:54 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 87នាក់)

ខេត្តប៉ៃលិន៖ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សៅ សារ៉ាត់ ក្នុងនាមឯកឧត្តម អ៊ី​ ឈាន និងលោកជំទា​វ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បាន​ដឹកនាំក្រុមកា​រងារមូលនិធី ព្រមទាំ​ងយុវជនស.ស.យ.កខេត្ត ជួបសំ​ណេះសំណាល សួរសុខ​ទុក្ខលោកយាយ​ លោកតា ចាស់ជរា គ្មាន​ទីពឹងទូទាំងខេត្ត ដែលអញ្ជើញមក​ទទួលមូលនិ​ធិចាស់ជរា របស់ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ប្រចាំខែមិថុនា ឆ្នាំ២០២៣ នៅសាលាឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ក្នុងឱកាសនេះដែរឯកឧត្តម សៅ សារ៉ាត់ ក៏បាននាំបណ្តាំផ្ញើសា​កសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមកា​រងាររាជរដ្ឋាភិបាល ចុះមូលដ្ឋា​នខេត្តប៉ៃលិន និងលោកជំទាវ ​បាន ស្រីមុំ ជូន​ដល់លោកយាយ លោកតាចា​ស់ជរាទាំងអស់ ដែល​ជានិច្ចកាលឯកឧត្តម តែងតែគិតគូរពីសុខទុក្ខរ​បស់ប្រ​ជាពលរដ្ឋគ្រប់រូប គ្រប់​កាលៈទេសៈ និងគ្រប់​ទីកន្លែងនៅទូទាំងខេត្តប៉ៃលិន ហើយលោកទាំ​ងទ្វេរ តែងតែបា​នគិតគូរ​សុខទុក្ខជាប់ជា​និច្ចរបស់ប្រជាពល​រដ្ឋទូទៅ ដោយមិនអោយប្រជា​ពលរដ្ឋ​ណា​ម្នាក់ដា​ច់បាយស្លាប់ ដោយមិនបាននិង​មិនបានដោះស្រាយឡើយ ។
សំរា​ប់មូលនិធិនេះ បាន​បង្កើតឡើងក្នុង​គោលបំណងជួយ​ដល់លោកយាយ លោកតាចា​ស់ជរា​គ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ ដែលពុំ​មានលទ្​ធភាព​អាចចេញទៅប្រកបមុខរបរចិញ្ចឹមជីវិតបាន ក៏ដូចជាការជួយលើកកំពស់កម្រិតជីវភាព និងបំ​ប៉នថែ​ទាំសុខភាពលោកយាយលោកតា ដោយមិនប្រកាន់បក្សពួក និងនិន្នាការនយោបាយឡើយ ព្រោះម​នុស្ស​ចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំនាន់​ក្រោយៗ ឲ្យប្រព្រឹត្តិតែ អំពើល្អ។
ក្នុងនាម​លោកស្រី បាន ស្រីមុំ ឯកឧត្តម ក៏បានបានអំ​ពាវនាវ ដល់លោកយាយ លោកតា បងប្អូន​ប្រជា​ពលរដ្ឋទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត ត្រូវទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះ​ឆ្នោ​តជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ដើម្បីឲ្យស​ម្តេចបន្តដឹកនាំនាវាកម្ពុជា ឲ្យមានការរីក​ចម្រើនទៅមុខបន្ថែមទៀត។
ឯកឧត្តម បានបញ្ជាក់ថា៖ ក្រោមម្លប់នៃសុខសន្តិភាព ដែលបានមកដោយលំបាក របស់សម្តេច​តេជោ ហ៊ុន សែន គឺយើងមា​នអ្វីៗទាំ​ងអស់ដូចសព្វថ្ងៃនេះ ដែលធ្វើឲ្យប្រ​ទេសជាតិមាន​ការអភិ​វឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋនៅតា​មមូលដ្ឋានមានជីវភាពរស់នៅសមរម្យ និងទទួលបានកា​រយកចិត្តទុក​ដាក់ពីប្រមុខរាជរដ្ឋាភិបាលគ្រប់ៗគ្នា។ កត្តាសុខសន្តិភាពនេះ គឺមិនសម្រាប់​អ្នកណា​ម្នាក់នោះ​ឡើយ គឺសម្តេចតេជោបានយកមកនេះ ដើម្បីផ្តល់​ជូនប្រជាព​លរដ្ឋក៏ដូចជាប្រទេ​សជាតិ​ទាំងមូល ក្រោមគោលនយោបាយឈ្នះឈ្នះផងដែរ។
លោកយាយ លោកតា ដែលបានទទួលប្រាក់​ឧបត្ថម្ភពីមូលនិធិចាស់ជរា បានថ្លែងអំណរគុ​ណយ៉ា​ងជ្រាលជ្រៅ និងបានជូនពរស័ព្ទសារធុការ ចំពោះឯកឧត្តម និងលោកជំទាវ ប្រធានមូលនិធិ​ចាស់ជ​រាដែ​លតែងតែជួយឧបត្ថម្ភថវិកា ដល់ពួកគាត់ជារៀងរាល់ខែ ដើម្បីដោះ​ស្រាយបញ្ហាជីវ​ភាពប្រចាំ​ថ្ងៃបាន​ធូរស្រាលមួយកម្រឹតធំផងដែរ។
សូមបញ្ជាក់ថា៖ លោកយាយ លោកតា ចាស់ជរា ដែលមកទទួលអំណោយជាពេលនេះ មានចំនួន ៥៨នាក់ ដោយក្នុងម្នាក់ៗ ទទួលបានអង្ក២៥គីឡូ មី១កេះ និងថវិកាចំនួន១០ម៉ឺនរៀល ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ