ខេត្តបន្ទាយមានជ័យ ៖លោក បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកភ្នំស្រុក នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំរៀបចំផែនការចុះយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខ។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្នាក់ការគណបក្សស្រុកភ្នំស្រុក ដោយមានការអញ្ជើញចូលរួមពីលោក ឃ្លោក នួយ លោក ស៊ុន សម្បត្តិ អនុប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកភ្នំស្រុក និងសមាជិកក្រុមការងារគណបក្សចុះមូលដា្ឋនឃុំទាំង០៦ ព្រមទាំងក្រុមការងារគណបក្សចុះមូលដា្ឋនភូមិទាំង៥៩ យុវជនស្រុក-ឃុំ និងភូមិ។ នាឱកាសនោះលោក បោន ប៊ិន ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ ឯកឧត្ដម អ៊ុំ រាត្រី ប្រធានគណៈកម្មការ គណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ជូនពោះសមាជិក-សមាជិការ ដោយក្តីនឹករលឹកផងដែរ។ លោក បោន ប៊ិន បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស លើកកម្ពស់មនសិការស្នេហាជាតិ បម្រើប្រជាជន អនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ និងអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ បើកទូលាយទំនាក់ទំនងអន្តរជាតិជាមួយបណ្តាប្រទេសទាំងអស់លើសកលលោក ធ្វើជាមូលដ្ឋាននៃកម្មវិធីនយោបាយ និងសកម្មភាពរបស់ខ្លួន ដោយផ្អែកលើសភាពការណ៍ជាក់ស្ដែងក្នុងប្រទេស និងនិន្នាការនៃសកលលោក។ លោកបន្តថា ក្នុងរយៈពេល៧២ឆ្នាំមកនេះ ទោះបីត្រូវប្រឈមនឹងភាពបត់បែន និងការប្រែប្រួល យ៉ាងស្មុគស្មាញបំផុតនៃសភាពការណ៍ជាតិ និងសភាពការណ៍អន្តរជាតិយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជាបានស្ថិតនៅផ្សារភ្ជាប់ខ្លួនជានិច្ចជាមួយប្រជាជន ពុះពារឆ្លងកាត់ដំណាក់កាលធំៗនៃប្រវត្តិសាស្ត្ររបស់ជាតិប្រកបដោយវីរភាព ជាពិសេសបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ដើម្បីសង្គ្រោះអាយុជីវិតជាតិ និងប្រជាជន ការការពារជាតិ ស្តារ និងកសាងប្រទេសឡើងវិញ, ការថែរក្សាសន្តិភាព ប្រឆាំងបដិវត្តន៍ពណ៌ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច លើកកម្ពស់ជីវភាពប្រជាជន។នាឱកាសនោះដែរលោក បោន ប៊ិន ក៏បានផ្តល់សារ៉ុងសរុបចំនួន២១,៤៩០សារ៉ុង (ពីរម៉ឺន មួយពាន់ បួនរយ កៅសិប) ជូនដល់ឃុំទាំង៦ ដើម្បីផ្តល់ជូនដល់សមាជិកបក្សនៅមូលដ្ឋានទាំង៥៩ភូមិ ទូទាំងស្រុកភ្នំស្រុក ថែមទាំងបានឧបត្ថម្ភនូវថវិកាចំនួន៦លានរៀលសម្រាប់៦ឃុំផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាលជាមួយគ្រិស្ទបរិស័ទ ខេត្តបន្ទាយមានជ័យ (រស្មីកូនខ្មែរ)
បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)
អាជីវករនៅផ្សារប៉ាហ៊ីស ប្បាយរីករាយក្រោយពីលោកជំទាវ បាន ស្រីមុំ លើកលែងមិនយកថ្លៃតូបចំនួន៣ខែ (រស្មីកូនខ្មែរ)
លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ (រស្មីកូនខ្មែរ)
អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិន ១នាក់ និងខ្មែរ ១នាក់ ពាក់ព័ន្ធករណីឃាតកម្មលើជនជាតិចិនម្នាក់ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី (រស្មីកូនខ្មែរ)
វីដែអូ