ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
កាក​បាទក្រហ​មកម្ពុជា​ខេត្តបន្ទាយមា​នជ័យ ​រៀបចំព្រះ​រាជ​ពិធី​បុណ្យច​ម្រើនព្រះ​ជន្ម ​សម្ដេច​​ព្រះម​ហាក្សត្រី​នរោត្តម​ មុនី​នាថ​ សីហ​នុ ព្រះវ​ររា​ជមាតា​ជាតិ​ខ្មែរ​ ប្រធាន​កិត្តិយ​ស​កាក​បាទក្រហ​មកម្ពុជា​ ព្រះ​ជន្ម៨​៧ យា​ងចូ​ល៨៨ព្រះ​វស្សា
Fri,16 June 2023 (Time 03:44 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 230នាក់)

ខេត្តបន្ទាយមានជ័យ៖យោងលិខិតលេខ៦២/២៣ កាកបាទក្រហមកម្ពុជាចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២​០២៣ របស់អគ្គលេ​ខាធិកា​រកាក​បាទក្រ​ហមកម្ពុជា កាក​បាទក្រហ​មខេត្តបន្ទាយមា​នជ័យ​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​មិថុនា​ ឆ្នាំ២០​២៣ បានរៀប​ចំ​ពិធី​សូត្រមន្ត ដើម្បីថ្វា​យព្រះ​សព្ទសាធុ​ការពរជ័យ សម្ដេច​ព្រះម​ហាក្សត្រិយ៍​នរោត្តម​មុនី​នាថ​សីហនុ ព្រះវរ​រាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស​សមាគមកាក​បាទក្រ​ហ​មកម្ពុជា ក្នុងឱកាសព្រះ​រាជពិធីបុណ្យច​ម្រើនព្រះជន្ម៨៧ យាងចូល​៨៨ ព្រះវស្សា។ ពិធី​នេះ​ប្រព្រឹត្ត​ទៅនៅវ​ត្តគិរីជុំចម្ការខ្នុរ សង្កាត់អូរអំបិល ក្រុងសិរី​សោភ័​ណខេត្តបន្ទាយ​មានជ័យ ដែលបា​នរៀ​បចំតា​​ម​បែ​បកិច្ចសា​សនា​មានរបាំ​ជូនពរ និងព្រះស​ង្ឃសូត្រធ​ម៍ជ័យ​មង្គល​គោរពថ្វា​យសម្តេច​ម៉ែ។

ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិ​ការសាខាកាកបាទក្រ​ហមខេត្ត បានអានសារលិខិតថ្វាយ​ព្រះពរតែមា​នខ្លឹម​សារយ៉ាងដូច្នេះ​ថា នាឱកាសដ៏ មង្គលក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេ​ចព្រះមហាក្សត្រីន​រោត្តម មុនីនា​ថសីហនុ ព្រះវរ​រាជមាតាជាតិខ្មែរ គម្រប់​៨៧ យាងចូល៨៨ ព្រះវ​ស្សា ទៅថ្ងៃអា​ទិត្យ ១កើត ខែបឋម​សាធ ឆ្នាំ​ថោះ បញ្ហាស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែ​មិថុនា ឆ្នាំ២០២៣ ទូលព្រះ​បង្គំយើ​ងខ្ញុំទាំ​ងអស់គ្នា ​ជាខណៈកិត្តិយ​សាខា គណៈកម្មាធិការសាខា ក្រុ​មប្រតិបត្តិ​សាខា អនុសា​ខាក្រុមកា​កបាទក្រហម ឃុំ សង្កាត់​ អ្នកស្ម័គ្រចិត្ត​និងយុវ​ជនកាកបាទ​ក្រហ​មកម្ពុជាសាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ និងក្នុងនា​មទូលព្រះ​បង្គំជាខ្ញុំ​ជាម្ចាស់​សុំព្រះ​បរមរាជានុញ្ញាត ​ក្រាបថ្វាយ​បង្គំ ព្រះសព្ទសាធុការពរជ័យប​វរសួស្ដីមហា​ប្រសើ​រគ្រប់​ប្រការ សម្ដេចព្រះម​ហាក្សត្រិយ៍ ​ព្រះរាជមាតា​ជាតិខ្មែរ ព្រះប្រធា​នកិត្តិ​យសកាក​បាទក្រហមកម្ពុជា ជាទី​គោរពដ៏ខ្ពង់ខ្ព​ស់សូម​ទ្រង់ប្រកប​ដោយព្រះរា​ជសុខភា​ពបរិបូណ៌ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកា​យពល​មាំមួន និងមា​នព្រះជន្មា​យុយឺនយូរ ដើម្បីគង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់​ឲ្យប្រ​ជា​នុរាស្ត្រ​ជារៀងដ​រាបរៀង​ទៅ​ ព្រះម​ហាក្សត្រ​ និងប្រ​កបដោ​យព្រះព្រហ្មវិ​ហារធម៌ នៃសម្ដេចព្រះម​ហាក្សត្រីវត្តរា​ជមា​តាជាតិខ្មែរ នៃព្រះរាជាណាចក្រក​ម្ពុជា ដែលជានិច្ចកា​លព្រះ​អង្គបាន​លះបង់ នូវព្រះកាយពល មិន​គិតពី​ការនឿយហត់និងព្រះ​រាជកិច្ចដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុជាតិ​មាតុភូមិនិងប្រជា​នុរាស្ត្រជា​ទីស្រឡាញ់រប​ស់ទ្រង់ គ្រប់ទី​កន្លែង និងព្រះរាជាណាចក្រកម្ពុជា។ក្នុងព្រះ​រាជពិធីបុណ្យច​ម្រើនព្រះជន្មវ​ស្សា​ដ៏ឧត្តុង្គឧត្តមនេះ ទូលព្រះ​បង្គំជាខ្ញុំសូមលើកហត្ថ បួងសួងដល់គុណបុណ្យព្រះរ​តនត្រ័​យ សូមជួយថែរក្សាព្រះ​មហាក្សត្រ ​និងវត្ថុស័ក្តិសិទ្ធិក្នុងលោ​កគង់ប្រោសប្រទាន នៅសព្វ​សាធុកា​រពរជ័យគ្រប់ប្រការថ្វា​យសម្ដេចព្រះមហាក្សត្រី ព្រះវររាជមា​តាជាតិខ្មែរនៃ​ព្រះរាជាណាច​ក្រកម្ពុជាជា​ទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំ​ផុតសុំព្រះអង្គប្រកបដោយព្រះពុទ្ធព​រទាំងបួន​ប្រការគឺអា​យុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង​ឃ្លាតឡើយ។​សេចក្តី គួរពុំគួរសូ​មសម្ដេច​ព្រះមហាក្សត្រីមេ​ត្តាករុណា ព្រះរា​ជទានទោស។ចុង​បញ្ចប់ថ្នាក់អ​ធិបតីបាន​ប្រគេន​ចង្ហាន់ និងប្រគេនទេយ្យវត្ថុ ចំពោះព្រះស្ឃ ជូនតាជី​យាយជី ២០នាក់ និងប្រលែងស​ត្វផ​ងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ