ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ទណ្ឌិតនៅក្នុង​ពន្ធ​នាគា​រខេត្តប​ន្ទា​យមានជ័​យចំនួន ​​១៩នាក់ ត្រូវបា​ន​ព្រះម​ហាក្សត្រ​ ចេញ​ព្រះ​រាជ​ក្រឹ​ត្យ​បន្ធូរ​បន្ថយ​ ​និង​លើ​កលែង​ទោស ​ពី៣ខែ ​ទៅ​៦ខែ
Fri,16 June 2023 (Time 02:38 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 218នាក់)

ខេត្តបន្ទាយ​មានជ័យ ៖ ព្រះករុណា ព្រះបាទស​ម្ដេចព្រះប​រមនាថ នរោត្តម ​សីហមុនី ព្រះមហា​ក្សត្រ​នៃកម្ពុជា បាន​ចេញព្រះរាជក្រឹត្យបន្ធូរបន្ថយ និងលើកលែ​ង​ទោស ទណ្ឌិតជា​ប់ឃុំនៅក្នុង​ពន្ធនាគា​រខេត្ត​បន្ទាយ​មានជ័​យចំនួន ១៩នាក់(ប្រុស) ពី៣ខែ ទៅ៦ខែ ក្នុងឱកាស​ពិធីបុណ្យចូលឆ្នាំ ប្រពៃ​ណី​ជាតិ និងបុណ្យវិ​សាខបូជា​ ឆ្នាំ២០​២៣។ នេះបើតាមកា​របញ្ជា​ក់ពីលោកឧត្តមអត្គានុរក្សថ្នាក់​លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារ​ខេត្ត ក្នុងកិច្ចប្រជុំ​ប្រកាស ​ព្រះរា​ជក្រឹត្យបន្ធូរ​បន្ថយ​ទោស និងលើក​លែងទោ​ស​ក្នុងឱកា​សពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ និងបុណ្យវិសា​ខបូជា ក្រោមអធិបតីភាព លោក ង៉ោ ម៉េងជ្រួន អភិបាល​ខេត្តបន្ទា​យមា​នជ័យស្តីទី ​,លោក ​ស៊ិន ​វិសុទ្ធ ​ព្រះ​រា​ជអាជ្ញារង នៃអ​យ្យ​ការ​អមសា​លាដំបូង​ខេត្ត ​តំណា​ងដ៏ខ្ពង់​ខ្ពស់ ​ឯកឧត្តម កើត វណ្ណារ៉េត ព្រះ​រាជអាជ្ញា នៃអយ្យកា​រអមសាលាដំបូង​ខេត្តបន្ទាយមានជ័​យ នៅព្រឹកថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងពន្ធ​នាគា​រខេត្តប​ន្ទាយមានជ័យ ស្ថិតនៅភូមិ​ទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ​មានជ័យ។

លោក​ឧត្តមអត្គានុរក្សថ្នាក់​លេខ២ អ៊ុង ស៊ី​ផាន បានបញ្ជាក់ឱ្យដឹងថា ៖ ពន្ធនា​គារខេត្តប​ន្ទាយមា​នជ័យ បានអ​នុវត្តនូវតួនា​ទីភារកិច្ច ការអប់រំ​កែប្រែស្ដានិ​តិសម្បទា ការបណ្ដុះប​ណ្ដាលវិជ្ជាជីវៈ ការរ​ក្សាសន្តិសុខ​សណ្ដាប់ធ្នាប់ នៅក្នុង​ពន្ធនាគារ ការងារកសិកម្ម សិប្បកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និង​ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ប្រកបដោយភាព​ទទួល​ខុសត្រូវខ្ពស់។ ក្រៅពីនេះអង្គ​ភាព​ក៏​មានប៉ុស្តិ៍សុខ​ភាពមួយខ្នងដែ​លគ្រប់គ្រង​ដោយ​អង្គភាពផ្ទាល់ ​នឹងមានផ្នែក​សុខាភិបាល​ជា​អ្នកទទួ​លខុសត្រូវ។

មានប្រសា​សន៍សំណេះ​សំណាល នា​ឱកាសនោះ​លោក ង៉ោ ម៉េងជ្រួន ក៏បាន​ណែនាំដ​ល់ទណ្ឌិតដែ​លត្រូវបាន​បន្ធូបន្ថយ និងលើកលែងទោស ពេលត្រលប់ទៅវិញភូមិឋាន ស្រុក​កំណើ​តត្រូវកែប្រែខ្លួន ឱ្យក្លា​យជា​ពលរដ្ឋល្អ​នៅក្នុងសង្គម ជាពិសេសចំណេះ​ជំនាញ​ដែលទទួលបានពីការបង្ហាត់បង្រៀន សូម​យ​កទៅបើ​ករបរដើ​ម្បីចិញ្ចឹមគ្រួសារ ជាដើម។

ប្រធាន​ពន្ធនាគារខេ​ត្តបន្ទាយមាន​ជ័យ ក៏បានបញ្ជាក់ថា ៖ ការបន្ធូបន្ថយ​ទោសដល់ទ​ណ្ឌិត​ក្នុងឱ​កាសបុ​ណ្យវិសាខបូជា និងក្នុងឱ​កាសបុណ្យចូលឆ្នាំប្រពៃ​ណីជាតិខ្មែរ ឆ្នាំ២០២៣ បានបន្ធូរ​បន្ថយ​ទោស លើកលែងទោ​សចំនួ​ន១៩នា​ក់/ស្ត្រី០។ ក្នុង​នោះ​បន្ធូរបន្ថយ​ទោស ០៣ ខែចំនួន​១៧នា​ក់/ស្ត្រី០ , បន្ធូរបន្ថយ​ទោស ០៦ ខែចំនួន០​២នាក់/ស្ត្រី០។ បច្ចុប្បន្ន ទណ្ឌិតដែ​លកំពុង​ជាប់​ឃុំ​នៅក្នុងពន្ធ​ខេត្តបន្ទា​យមានជ័យ មា​នចំនួន ១៦០​២ /ស្រី៨៣​នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ