ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
កិច្ចប្រជុំគ​ណៈកម្មាធិ​ការព្រំដែ​នថ្នាក់​ភូមិ​ភាគ កម្ពុជា-​ថៃ លើ​កទី២៩ ត្រូវបា​នបិទ​បញ្ចប់​នៅរសៀ​ល​ថ្ងៃទី១​៥ ខែ​មិថុនា
Thu,15 June 2023 (Time 06:19 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 158នាក់)

ខេត្តសៀមរាប៖កិច្ចប្រជុំគណៈ​កម្មាធិការព្រំដែ​នថ្នាក់ភូមិ​ភាគ កម្ពុជា-ថៃ លើកទី២៩ រវាងយោ​ធភូមិ​ភាគទី៥ (កម្ពុជា) ​និងកងទ័​ពភូមិភា​គទី១(ថៃ) ​បានបិទកិច្ចប្រជុំ​នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​២០​២៣ ក្រោយពី​បាន​ប្រព្រឹត្តធ្វើឡើង​អស់រ​យៈពេល​២ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី១​៤ ដល់ថ្ងៃទី១​៥ ខែ​មិថុនា ឆ្នាំ២​០២៣ ស្ថិតនៅ​សណ្ឋា​គារអង្គរមីរ៉ាខ​ល ខេត្តសៀ​មរាប។

កិច្ចប្រជុំបា​នប្រព្រឹត្ត​ទៅក្រោមអធិ​បតីភាព ឯក​ឧត្តម ឧត្តមសេ​នីយ៍ឯក ឯក សំអូន មេបញ្ជាការ​រងកងទ័ព​ជើង​គោក មេប​ញ្ជាកា​រយោធភូ​មិភាគ​ទី៥ ​ភាគីកម្ពុជា។ ​ឯ​ភាគីថៃ ​ដឹកនាំដោយ ឯកឧត្តម ឧត្តម​សេនីយ៍ទោ ផាក់ណា​ ខ្លែវប្លត​ធុក មេបញ្ជា​ការកងទ័ពភូមិភាគទី១ ជាសហ​ប្រធាន​នៃអង្គ​ប្រជុំរួម​។ការប្រជុំនេះមា​ន​គោលបំ​ណងដើម្បីពិ​ភាក្សា​រកទិស​ដៅដោះស្រាយ និងរំលឹក​ឡើងវិញ​នូវភាពរីក​ចម្រើន​នៃការអភិវឌ្ឍន៍​លើវិស័យផ្សេងៗ ​ពាក់ព័ន្ធទៅនឹង​សម្ព័ន្ធភាពកងទ័ព និងសន្តិ​សុខតាម​ព្រំដែន ដោយពិចា​រណាក្នុងកា​រកំណត់ទ​ស្សនវិស័​យក្នុង​ក្របខ័ណ្ឌគ​ណៈកម្មាធិកា​រព្រំដែ​នថ្នាក់​ភូមិភាគ។

អង្គប្រជុំបា​នរំលឹ​កឡើងវិញ​ ពីលទ្ធផ​លនៃការប្រ​ជុំគណៈ​កម្មាធិកា​រព្រំ​ដែនថ្នា​ក់ភូមិភាគ ថៃ-កម្ពុជា លើកទី​២៨ រវាងយោធភូមិ​ភាគទី៥ និង​កងទ័ពភូមិភាគទី១ ដោយនាំលទ្ធផ​លនៃកា​រប្រជុំដូច​បានពោល​ខាង​លើ​ដើម្បីយ​កមកពិ​ចារណា និងរៀបចំ​ធ្វើកំណត់ហេតុរួ​មក្នុ​ងការប្រជុំលើកនេះ។

ក្នុងរ​យៈពេល​ពីរថ្ងៃនេះអង្គប្រជុំមាន​ការពិភាក្សា និងផ្លាស់ប្តូរយោប​ល់គ្នាទៅ​វិញទៅមក​ពាក់ព័ន្ធនឹង​បញ្ហាផ្សេងៗក្នុង​ក្របខ័ណ្ឌគ​ណៈកម្មាធិ​ការព្រំដែន​ថ្នាក់ភូមិ​ភាគ(RBC) ក្រៅពីនេះ​ភា​គីទាំង​ពីរបាន​លើ​ក​ស្ទួយ​ឲ្យ​មាន​ការអនុវត្តន៍ទៅ​តាមអ​នុស្សារណៈ​នៃការយោ​គយល់គ្នាស្តីអំ​ពីការត្រួតពិនិត្យ និ​ងរៀ​បចំបោះបង្គោល​សីមាព្រំ​ដែន ដែល​បានចុះហត្ថលេ​ខាកាល​ពីថ្ងៃទី១​៤ ខែមិថុនា ឆ្នាំ២០០០ មាន​ប្រសិទ្ធភា​ពខ្ពស់។

ភាគីទាំងពីរ​បានឯកភាពរួមគ្នាឲ្យ​មានការប្រជុំពិភាក្សា​ដើម្បីកំណ​ត់ទិសដៅ​ក្នុងការទប់ស្កាត់​ការលប​លួច​កសា​ងសំ​ណង់ខុសច្បាប់និង​ការចោ​លសំ​ណល់​រឹង បង្ហូរសំ​ណល់រា​វចូល​អូរព្រំដែន កម្ពុជា-ថៃ។​
​ឯ​កភាពគ្នា ​ស្នើឲ្យមា​នការ​ដើរ​ល្បា​​តដោយ​​មានការ​ទំនាក់ទំនង​គ្នាតា​មបណ្ដោយ​ព្រំដែ​ន កិច្ចស​ហ​ប្រតិ​បត្តិ​ការល្បា​ត ដើម្បីទ​ប់ស្កាត់កា​រល​បលួចកាប់​ឈើ​ខុស​ច្បាប់ ​និងកា​រប្រយុទ្ធ​ប្រឆាំ​ងកា​រជួញដូ​រគ្រឿង​ញៀន ​ការជួញដូរម​នុស្ស​ និងឧក្រិដ្ឋក​ម្មឆ្លង​ដែន តាមបរិវេណព្រំដែន ទាំង​ការល្បាតផ្លូវ​អាកាស តាម​បណ្តោយ​ព្រំដែនស្នើឲ្យ​មានការទំនា​ក់ទំនងជាមុន​សិនមុននឹងមា​នកា​រហោះ​ហើរ។

អង្គប្រជុំបា​នឯកភាពរៀប​ចំការ​ប្រជុំគណៈ​កម្មាធិការព្រំ​ដែនថ្នាក់ភូមិភា​គ ថៃ-កម្ពុជា លើកទី៣០ នៅព្រះរាជា​ណាចក្រថៃ សម្រាប់ការ​កំណត់ពេ​លវេលានិងទីកន្លែង នឹងមានកា​រជូនដំណឹង​តាមរយៈ​ក្រុមលេខា​ភាគីទាំងពីរ។កំណត់ហេតុរួមការ​ប្រជុំគណៈ​កម្មាធិការព្រំដែនភូមិភាគកម្ពុជា-ថៃលើកទី​២៩នេះ បានរៀបចំ និងចុះហ​ត្ថលេខា នៅស​ណ្ឋាគារអង្គ​រមីរ៉ាខល ខេ​ត្តសៀមរាប។ កិច្ចប្រជុំបា​នបញ្ចប់ក្រោមប​រិយាកាស​ដ៏សែនរី​ករាយនិង​ស្និទ្ធស្នាលបំផុត និងបាន​ជូនកាដូអនុ​ស្សាវរីយ៍ទៅវិញ​ទៅមកផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ