ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ឯកឧត្តមអភិបាលខេត្តកណ្ដាល ៖ យុវជនម្នា​ក់ត្រូវមានជំនាញ មួយ​យ៉ាង​តិច​ប្រចាំ​ជីវិត
Thu,15 June 2023 (Time 04:01 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 238នាក់)

ខេត្តកណ្ដាល៖ក្រោមកា​រដឹកនាំប្រ​កបដោយគ​តិបណ្ឌិតរបស់ ​សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី ​នៃព្រះរា​ជាណាចក្រកម្ពុជា ក្នុងការអ​ភិវឌ្ឍធន​ធានមនុ​ស្ស ជាពិសេស​ការក​សាង​បាននូវកម្លាំង​ពលកម្មជំ​នាញ ដែលមា​នជំនាញវិជ្ជាជីវៈ ច្បាស់លាស់​ គំនិតច្នៃប្រឌិត និង​ភាព​ប្រកួត​ប្រជែ​ងខ្ពស់ និ​ងដើម្បី​ធា​នាថា "​យុវជន​ម្នាក់​មានជំ​នាញ​ មួយ​យ៉ាងតិចប្រចាំ​ជីវិត”​។ឯកឧត្តម គង់ សោភ័​ណ្ឌ អភិបាល នៃ​គណៈអភិបាលខេត្តកណ្ដាល​ មានប្រ​សាសន៍បែបនេះ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីក្នុង​ទិវាជាតិ​អប់រំបណ្ដុះប​ណ្ដាល​បច្ចេកទេ​ស និងវិជ្ជាជី​វៈ លើក​ទី០៦ ឆ្នាំ២០២៣ ក្រោ​មប្រធានបទ​ "TVET ផ្ដល់​ជំនាញ និងកា​រងារសមរម្យ" ។ពិធីនេះបានប្រារព្ធ​ធ្វើឡើងនៅ​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ២​០២៣ ​នៅវិទ្យា​ស្ថានជាតិ​ពហុបច្ចេកទេស​តេជោសែន​ ក្រុងតាខ្មៅ ខេត្តក​ណ្ដាល ។

ក្នុងនោះឯកឧត្តមក៏បានបញ្ជាក់ថា យុវជនម្នា​ក់ត្រូវមា​នជំនាញ មួយ​យ៉ាងតិចប្រចាំជីវិត។ ដើម្បី​ឆ្លើយ​ត​បទៅនឹងបញ្ហាជំ​នាញ និងអនាគត​នៃការងារ កម្មវិ​ធីបណ្តុះបណ្តាលជំនាញ ត្រូវ​បា​នក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំឱ្យមា​នភាពប​ត់បែនស្រប​តាមស្ថាន​ភាពជាក់​ស្ដែងរប​ស់ប្រ​ជាពលរដ្ឋ ក្នុងទម្រង់​ជារយៈពេ​លខ្លី និងរយៈពេល​វែង ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយអា​ចធ្វើ​ឡើង​នៅតាមគ្រឹះស្ថានសិក្សា សហគ្រាស​ សហគមន៍ និងដោយចល័ត ដើម្បីបង្កើតឱ្យ​មានប្រព័ន្ធឯ​កភាព អាចឆ្លងទៅម​កបានដោយងាយស្រួល និងបើកឱកា​សឱ្យអាច​ធ្វើការសម្រេ​ចចិត្តសិក្សា​នៅពេលណា ទីកន្លែង​ណា និងវិធីណាក៏បាន ស្របទៅតាម​ស្ថានភាពជា​ក់ស្ដែងរប​ស់ប្រជាព​លរដ្ឋម្នាក់ៗ។

ឯកឧត្តមបញ្ជាក់ទៀតថា៖ ទិវាជាតិ​នេះរៀបចំឡើង​ក្នុងគោលបំណ​ងលើ​កកម្ពស់​ការអប់រំបណ្ដុះ​បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិ​តា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសា​ធារណជន​ឱ្យបា​នយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់ ការអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍកម្លាំងពល​កម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅ​នឹងតម្រូវការទីផ្សារកា​រងារទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។

ជាមួយគ្នានោះដែរលោក ច្រឹង ណារី នាយកវិទ្យាស្ថា​នជាតិពហុបច្ចេ​កទេសតេជោសែន បាន​​ឲ្យដឹងថា វិទ្យាស្ថានជាតិពហុបច្ចេកទេសតេ​ជោសែនមានកម្រិត នៃការបណ្ដុះបណ្ដាល ៖
១.កម្រិតប​រិញ្ញាបត្រ វិស្វករ(៤ឆ្នាំ)
២. ថ្នាក់ស​ញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស/បរិញ្ញាបត្ររង(២ឆ្នាំ)
៣. ថ្នាក់​សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១.២.៣(១ឆ្នាំ/១កម្រិត)
៤. ថ្នាក់វិញ្ញាបនបត្រវិជ្ជាជីវៈ (រយៈពេល ៤ខែ និង១សប្ដាហ៍)
+លើកម្រិតជំនាញ មានដូចជា៖
១. ជំនាញអគ្គិសនី
២. ជំនាញបរិក្ខាត្រជាក់
៣. ជំនាញ សំណង់ស៊ីវិល
៤. ជំនាញ ពត៌មានវិទ្យា
៥. ជំនាញ យន្តសាស្ត្ររថយន្ត
៦. ពសុពេទ្យ/ពេទ្យសត្វ
៧. ភាសាអង់គ្លេស៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ