ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
មន្ត្រីចម្រុះបានចុះពិនិត្យឃ្លាំង និងដកហូតផលិ​តផលដើមដំណើ​តចេញពី​សត្វ​ទម្ងន់៧តោ​នដែលវិ​ចខ្ចប់ខុ​សលក្ខណៈ​បច្ចេកទេ​សនៅក្នុងក្រុងប៉ោយប៉ែត
Thu,15 June 2023 (Time 01:34 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 201នាក់)

ខេត្តបន្ទាយមានជ័យ៖ក្រោយ​ធ្វើ​កា​រស្រាវ​ជ្រាវ​ និងកំ​ណ​ត់មុខ​សញ្ញា​ នៅ​ថ្ងៃ​ទី១៥​ ខែមិថុនា ឆ្នាំ២០​២៣ មន្ត្រីច​ម្រុះ​បាន​ចុះពិ​និត្យ​ឃ្លាំង​ និង​ដកហូត​ផ​លិតផ​ល​ដើម​ដំ​ណើត​ចេញ​ពីសត្វ ទ​ម្ងន់៧តោន ដែ​លវិចខ្ចប់ខុស​លក្ខណៈ​បញ្ចេកទេ​ស នៅក្បែរ​ផ្សារត្រី ស្ថិតភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមា​នជ័យ។

លោក ហ៊ុយ ទូច ប្រធា​នការិយាល័យ​ផលិតកម្ម និ​ងបសុព្យាបាល​ខេត្តបន្ទាយមា​នជ័យបាន​ប្រាប់​អ្នកសារព័​ត៌មានថា៖ក្រោយធ្វើការ​ស្រាវជ្រាវ​និងកំណត់​មុខសញ្ញាហើយ មន្ត្រីអគ្គនា​យកដ្ឋានសុខ​ភាពសត្វនិងផ​លិ​តសត្វ បា​នសហករជាមួ​យមន្ត្រីកា​រិយាល័យផ​លិតកម្មនិងបសុព្យា​បាលខេត្ត បាន​ចុះពិ​និត្យឃ្លាំងមួយ​កន្លែង ដែល​នាំទំនិញ​ប្រភេទផលិត​ផលដើមកំណើ​តចេញពី​សត្វ ដែល​នៅក្នុង​ឃ្លាំ​ងជា​ង២០​តោន​ហើយ ត្រូវបានដ​កហូត​៧តោន ដែលវិចខ្ចប់​គ្មានល​ក្ខណៈបច្ចេកទេស​ត្រឹមត្រូវ និងខូចគុណភាណ។

លោកបា​នបញ្ចាក់ថា៖ក្រោ​យពិនិត្យទំនិ​ញផលិតផ​លដើមកំ​ណើតពីសត្វទម្ងន់៧តោន ត្រូវបា​នដកហូត​ដែលវិចខ្ចប់​គ្មានលក្ខ​ណៈបច្ចេកទេស​ត្រឹមត្រូវ និងខូចគុណ​ភាពជាការ​ព្រួយបា​រម្ភមាន​ជម្ងឺផ្តាសា​យបក្សី​ជាទំនិ​ញដែល​ឈ្មួញ​ជាម្ចាស់​ឃ្លាំង​នាំចូ​លពីប្រទេសថៃ ដើម្បីនាំចេ​ញទៅ​លក់​បន្តនៅតា​មបណ្តា​ខេត្តមួយចំនួន។

លោក ហ៊ុយ ទូច ​បានបញ្ជាក់ទៀត​ថា៖ផលិតផលដែល​ដើមកំណើ​តចេញពី​សត្វ ដែលត្រូ​វបាន​ដកហូ​តចំនួន៧​តោន និងម្ចាស់​ឃ្លាំង​បាននាំ​យកមក​សា​កសួរនៅការិ​យាល័យ​ផលិតកម្មនិ​ងបសុព្យាបាល​ខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តបន្ត​និង​សាច់​មាន់ប្រ​ហិតចម្រុះ​ដែលត្រូវដក​ហូត និងយកទៅដុត​កំទិច​ចោល​ និងក​ប់នៅល្ងាច​ថ្ងៃទី១៥​ ខែមិថុនា ឆ្នាំ២០២៣ នៅ​ជាយក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ