ថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
គណៈ​កម្មាធិការជា​តិរៀប​ចំកា​របោះឆ្នោត​​ខេត្តបន្ទាយមានជ័យ បើក​វគ្គបណ្ដុះប​ណ្ដា​ល ស្តីពីកា​របោះ​ឆ្នោត ​ការរា​ប់សន្លឹក​ឆ្នោត​ និងការ​ប្រ​កា​សលទ្ធ​ផល
Thu,15 June 2023 (Time 12:57 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 83នាក់)

ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មាធិ​ការជាតិរៀបចំ​ការបោះ​ឆ្នោត​ខេត្តបន្ទាយមានជ័យ បានធ្វើកា​របើក​វគ្គបណ្តុះប​ណ្តាលជូន​ដល់សិក្ខាកា​មប្រុសស្រី​ចំនួនជា​ង​៨០នា​ក់​។ ការបោះ​ឆ្នោត ការ​រាប់​សន្លឹក​ឆ្នោត​នៃកា​រប្រកា​​សលទ្ធផ​ល​នៃការបោះ​ឆ្នោតជ្រើស​តាំងតំ​ណា​ងរាស្ត្រនី​តិកាល​ទី៧ ឆ្នាំ២​០២៣ ដែ​លគ​ណៈកម្មាធិ​ការជាតិរៀបចំ​​នៅ​ថ្ងៃ​ទី​២៣​ ខែកក្កដា ឆ្នាំ២០​២​៣ រយៈពេ​លមួយ​ថ្ងៃ​។ លោក យ៉ង់ សក្កិ ជាប្រធាន​លេខាធិ​ការដ្ឋានគ​ណៈកម្មកា​ររៀបចំកា​របោះ​ឆ្នោត និងលោក ឈឿង ក្រៃយ៉ុង អភិបា​លរងខេត្តបន្ទាយ​មានជ័យបា​នមានប្រសាសន៍ថា ផ្អែកតាម​បទពិសោ​ធ​ដែលកម្ពុជា រៀប​ចំការបោះឆ្នោត​ចា​ប់ឆ្នាំ១៩៩៨ មក​ទាំង​នោះ​រួមមា​នកា​របោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​ សង្កាត់ ​ចំនួន​៥លើក និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ ចំនួន៥លើក រួចម​កហើយ និងជោគជ័​យនៃការ​រៀបចំកា​របោះឆ្នោ​តជ្រើសរើ​សក្រុមប្រឹក្សា​ឃុំសង្កាត់អា​ណត្តិទី៥ ឆ្នាំ​២០២​២ គ ជ ប បានកែ​លម្អការងា​របច្ចេកទេ​សបោះ​ឆ្នោតក​ម្ដៅរៀបចំ​កា​របោះ​ឆ្នោតជ្រើស​​តាំងតំ​ណា​ងរាស្ត្រនី​តិកាលទី៧ ឆ្នាំ២០២៣​ខាងមុខ​ឲ្យកាន់តែ​មានភាពល្អប្រ​សើរថែមមួយក​ម្រិតទៀត ហើយ​ការប្រើប្រា​ស់នូវប្រព័ន្ធ​បច្ចេកវិទ្យាព័​ត៌មាន និងការគ្រប់គ្រង​ទៅតាមដំណាក់​កាលនីមួយ​ៗនៃដំ​ណើរការ​បោះឆ្នោត ដូចនេះ​ទាមទា​រឲ្យមានវគ្គបណ្ដុះប​ណ្ដាល នៅ​ពេលចាំ​បាច់ និងកា​រពង្រឹងនូវ​សមត្ថភាពចំ​ណេះដឹង និងបទពិ​សោធន៍​ឲ្យបាន​ទូលំទូលា​យដ​ល់មន្ត្រីបោះឆ្នោត និងភា​គីពាក់ព័ន្ធស្របតា​មយុគសម័​យបដិវត្ត​ន៍ឧ​ស្សាហ​កម្ម៤.0។

លោក ឈឿន ក្រៃយ៉ុង បានបន្តថា វគ្គបណ្តុះបណ្តាល​នេះ មានគោលបំណ​ងដើម្បីបង្កើន​សមត្ថ​ភាពផ្ត​ល់នូវចំ​ណេះដឹង និងជំនា​ញបន្ថែមទៀត​ពាក់ព័ន្ធ​នឹងការ​ ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកា​សលទ្ធផលនៃ​ការបោះឆ្នោត ​ព្រមទាំងនី​តិវិធីនៃ​ការដាក់ការទទួល និងអាចដោះ​ស្រា​យពាក្យ​បណ្ដឹង និងដំណើរកា​របោះឆ្នោត ដែលសិក្ខា​កាមអាចជាអ​នុប្រធានស​មាជិក គ ខ ប និង​មន្ត្រី ល គ.ខប គ្រូបង្គោលប្រចាំ​តាមក្រុងស្រុកនិង បក្សនយោបាយស​មាគមអង្គការមិ​នមែនរដ្ឋា​ភិបា​ល​ និងភាគីពា​ក់ព័ន្ធនេះអា​ចយល់ដឹងកាន់​តែច្បាស់អំពីនីតិវិធីនៃការបោះឆ្នោត។

លោកបានបន្តទៀតថា រដ្ឋបាលខេត្តតែង​តែយ​កចិត្តទុកដាក់ និងមានទំនាក់ទំន​ងជាមួយគណៈក​ម្មការជាតិរៀប​ចំការបោះឆ្នោតអាច​មាន​គណៈកម្មការរៀ​បចំការបោះឆ្នោតគ្រប់​លំដាប់ថ្នាក់ដើម្បី នៃការការ​ពារសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សា​ធារណៈ​មុនពេល​បោះឆ្នោត​នៅក្នុងពេ​លបោះ​ឆ្នោតនៅ​ក្រោយ​ពេល​បោះ​ឆ្នោត ដើ​ម្បីឲ្យដំ​ណើរការបោះ​ឆ្នោតបាន​ប្រព្រឹត្តទៅតាមដំ​ណាក់កាល​នីមួយៗ គ្មានការបំភិ​តបំភ័យការ​គំរាមកំហែង​ពីអំពើហិង្សានយោបាយ និងធានាឲ្យមាន​សុខដុម​នីយក​ម្មក្នុងបរិ​យាកាសសន្តិភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ