ខេត្តសៀមរាប៖នាព្រឹកថ្ងៃព្រហស្បតិ៍ ១២ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានក្រុមលេខាគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ បានដឹកនាំគណៈប្រតិភូ ស្ថាប័ន មន្ទីរពាក់ព័ន្ធ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រួមជាមួយមេបញ្ជាការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តទាំងពី ចូលរួមប្រជុំ ជាមួយភាគីថៃ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី និធិ អ៊ិងខាក់សុវណ្ណ នាយសេនាធិការ កងទ័ពភូមិភាគទី១ (ថៃ) ជាសហប្រធាន នៃអង្គប្រជុំរួម ។ កិច្ចប្រជុំនេះ ដើម្បីពិភាក្សា កែសម្រួល ឲ្យមានការឯកភាពគ្នា លើខ្លឹមសារកំណត់ហេតុរួម និងរំលឹកឡើងវិញនូវភាពរីកចម្រើន នៃការអភិវឌ្ឍលើវិស័យផ្សេងៗ ពាក់ព័ន្ធទៅ នឹងសម្ព័ន្ធភាពកងទ័ព ស្ថាប័នស៊ីវិល និងសន្តិសុខនៅតាមព្រំដែនកម្ពុជា-ថៃ រវាងយោធភូមិភាគទី៥ កម្ពុជា នឹងកងទ័ពភូមិភាគទី១ថៃ សម្រាប់ដាក់ជូនប្រធានគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ.លើកទី២៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់១៦ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីសម្រេច ក្រោមអធិបតីភាព នៃសហប្រធានកម្ពុជា-ថៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ កម្ពុជា និង ឯកឧត្តម ឧត្តមសេនីយ៍ទោ ផាក់ណា ខ្លេវប្លតធុក មេបញ្ជាការកងទ័ពភូមិភាគទី១ ថៃ នៅសណ្ឋាគារ អង្គរម៉ារីខល ក្រុងសៀមរាប ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាលជាមួយគ្រិស្ទបរិស័ទ ខេត្តបន្ទាយមានជ័យ (រស្មីកូនខ្មែរ)
បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)
អាជីវករនៅផ្សារប៉ាហ៊ីស ប្បាយរីករាយក្រោយពីលោកជំទាវ បាន ស្រីមុំ លើកលែងមិនយកថ្លៃតូបចំនួន៣ខែ (រស្មីកូនខ្មែរ)
លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ (រស្មីកូនខ្មែរ)
អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិន ១នាក់ និងខ្មែរ ១នាក់ ពាក់ព័ន្ធករណីឃាតកម្មលើជនជាតិចិនម្នាក់ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី (រស្មីកូនខ្មែរ)
វីដែអូ