ថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
នគរបាលស្រុកព្រៃកប្បាស ឃាត់ខ្លួនជ​នសង្ស័យ​០៣នាក់ ពាក់ព័ន្ធករណី​គ្រឿង​ញៀន
Wed,14 June 2023 (Time 09:33 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 81នាក់)

ខេត្តតាកែវ៖ដោយអនុវត្តតាមបទបញ្ជារបស់​លោកឧត្តម​សេនីយ៍ទោ ​ឈាង ផាន់ណារ៉ា ស្នងការនគ​របាលខេត្តតាកែវ លោ​កវរសេ​នីយ៍ឯក ​ឡេង ប៊ុនឡុង ​អធិការន​គរបាលស្រុក​ព្រៃកប្បាស បា​នដឹ​ក​នាំ​កម្លាំងជំ​នាញ សហ​ការជាមួយកម្លាំ​ងប៉ុស្តិ៍នគ​របាលរដ្ឋ​បាលចំប៉ា ចុះប​ង្ក្រា​បករណីរក្សាទុក និង​ប្រើ​ប្រា​ស់ដោយខុសច្បា​ប់នូវសា​រធាតុញៀនមួយ​ករណី នៅ​ចំណុ​ចផ្ទះ​រប​ស់​ឈ្មោះ អ៊ិ​ន វុត្ថា(ហៅតោ) ស្ថិតនៅភូមិជ​ម្ពូព្រឹក្ស ឃុំចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ(គេចខ្លួន) នាថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ២០២៣ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យដែលត្រូវកម្លាំង​នគរបាល​ឃាត់​ខ្លួនរួមមាន៖
១-ឈ្មោះ ឡាំងគ្រឿន សុធាវុទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មុ​ខរបរមិ​នពិតប្រាកដ រស់នៅ​ភូមិអង្គក្រ​សាំង ឃុំព្រៃល្វា ស្រុកព្រៃ​កប្បាស។
២-ឈ្មោះ ឌឹប សំអឿន ​ភេទប្រុស ​អាយុ២១ឆ្នាំ មុខ​របរមិនពិតប្រាកដ នៅភូមិសំ​រោង ឃុំចំប៉ា ស្រុកព្រៃក​ប្បាស។
៣-ឈ្មោះ កេង ផាត ភេ​ទប្រុស អាយុ២៤ឆ្នាំ មុខរបរមិ​នពិតប្រាកដ ​នៅភូមិភ្នំថ្នក់ ​ឃុំព្រៃស្លឹក ស្រុ​កទ្រាំង ។ វត្ថុតាងដែលដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាស​ង្ស័យជាសា​ធាតុញៀន​០៥កញ្ចប់(ធំ១កញ្ចប់) ទូរស័ព្ទដៃ០១គ្រឿង ម៉ូតូ០១គ្រឿង ម៉ាកហុងដាC125 ពណ៍ទឹកប្រាក់ សេរីឆ្នាំ​២០១៨ ពាក់ផ្លាក​លេខ តាកែវ 1AA-2904 ខ្សែក០​១ខ្សែ ដែកកេះ០១ កែវសំរា​ប់ប្រើប្រាស់គ្រឿ​ងញៀន០១(វត្ថុតាង​ជារបស់ម្ចាស់ផ្ទះ​ឈ្មោះ អ៊ិ​ន វុត្ថា ហៅតោ)។ក្រោយពីឃាត់ខ្លួនកម្លាំង​បាននាំខ្លួ​នជនសង្ស័យខា​ងលើ រួមទាំងវត្ថុតាង​មកកា​ន់អធិការដ្ឋានន​គរបាលស្រុកព្រៃកប្បាស ដើម្បី​សាកសួរនិ​ងកសា​ងសំណុំរឿង​តាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ