ថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ថ្នាក់ដឹកនាំខេត្តស្វាយ​រៀង ធ្វើពិ​ធីរុក្ខទិវា​ ៩កក្កដា​ ឆ្នាំ២០២៣​ តាម​ដងផ្លូវលំក្រា​លខ្សាច់ភ្នំ​ ស្ថិត​នៅភូមិ​តាជៃ​ និងភូមិវាល្ងើត​ ឃុំកំ​ពង់ចំឡង​ ស្រុក​ស្វាយជ្រំ​
Wed,14 June 2023 (Time 06:03 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 83នាក់)

ខេត្តស្វាយ​រៀង៖ឯកឧត្តម​ ជុំ​ ហាត​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបា​លខេត្ត​ស្វាយរៀង​នៅព្រឹក​ថ្ងៃទី១៤​ ខែមិថុនា​ ឆ្នាំ២០២៣នេះ​ បានអញ្ជើ​ញជាអធិបតីក្នុងពិធីរុក្ខទិវា ៩កក្កដា​ ឆ្នាំ២០២៣​ តាម​ដងផ្លូវលំក្រា​លខ្សាច់ភ្នំ​ ស្ថិតនៅភូមិតាជៃ​ និងភូមិវាល្ងើត​ ឃុំកំពង់ចំឡង​ ស្រុក​ស្វាយ​ជ្រំ​ ខេត្តស្វាយរៀង។ ពិធីនេះក៏​មានការអញ្ជើញចូលរួមពី​សំណាក់ លោកស្នងកា​ររងនគរបាលខេត្ត​ លោក​មេបញ្ជាការរង​តំបន់ប្រតិបត្តិការ​សឹករងស្វាយរៀង​ លោកមេបញ្ជាកា​ររងកងរាជអាវុធហត្ថខេត្ត​ លោក ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកប្រធាន​ក្រុមប្រឹក្សាស្រុក​ លោក​ លោកស្រីអភិបាល​ អភិបាលរ​ងស្រុកមន្ត្រីរាជការសាលាស្រុក ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ​ ប្រជាពល​រដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ​៣៥៧អង្គ/នាក់ ។

ឯកឧត្ដមអភិបាលខេត្តបានថ្លែងថា​ ជារៀងរាល់ឆ្នាំ ​លើកលែង​តែឆ្នាំ២០២​០ និង ឆ្នាំ២០២១ ដែល​ប្រទេស​ជាតិ​យើងខកខា​នមិនបានរៀ​បចំពិធីរុក្ខទិវា​ ដោយសា​រវិបត្តិ នៃជំងឺកូវីដ-១៩ គឺព្រះករុ​ណាជា​អម្ចាស់ជីវិត​លើត្បូង ព្រះមហាក្សត្រ ​នៃព្រះរាជាណា​ចក្រកម្ពុជា នៃយើង ទ្រង់តែងតែយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាស​ប្រារព្ធពិធី​បុណ្យរុក្ខទិ​វានេះនៅតា​មបណ្ដាខេត្ត​ ហើយនៅក្នុងឆ្នាំនេះ​ ព្រះករុណា​ជាអម្ចាស់ជីវិតលើ​ត្បូង ទ្រង់នឹ​ងយាងជាព្រះរាជាធិប-តីភាពដ៏​ខ្ពង់ខ្ពង់បំផុតក្នុ​ងពិធីបុណ្យរុក្ខទិវា​នេះ នៅខេត្តកំព​ង់ឆ្នាំង នាថ្ងៃទី០​៩ ខែកក្កដា ឆ្នាំ២០២​៣ខា​ងមុខ ។

ឯកឧត្តមបន្ថែមថា​ ដើម្បីជា​ការចូលរួមអប​អរសាទរឲ្យបានកាន់តែផុលផុស និងអធិកអធម នៅឆ្នាំ​២០២​៣នេះ ក៏ជា​លើកទី៣២​ហើយ ដែល​ខេត្តស្វាយរៀងយើង បានចាត់​តាំងរៀបចំ​ប្រារព្ធពិ​ធីនេះ​ឡើង​ ក្នុងគោ​លបំណងបំផុសច​លនាដាំដើ​មឈើឡើងវិញ​ ការថែរក្សាស​ម្បត្ដិព្រៃឈើ និងបណ្តុះ​គំនិត ស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ​ ក៏ដូចជាដើម្បីរំ​លឹកដល់ស្នា​ដៃដ៏ឧត្ដុង្គឧត្ដមរ​បស់ព្រះ​ករុណា ព្រះមហា​វីរក្សត្រ ព្រះបរមរតនកោដ្ឋ និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជ​មាតាជាតិខ្មែរ ដែលព្រះអង្គទាំងទ្វេ តែងតែយក​ទឹកព្រះទ័យទុកដា​ក់ក្នុងចលនាដាំដើមឈើ សម្រា​ប់ជាប្រយោជន៍ និងរំលឹកដល់ប្រជាពលរដ្ឋទាំងអស់គ្នា ឲ្យបានយល់ច្បាស់ពីគុណសម្បត្តិ នៃកា​រដាំដើម​ឈើ និងនាំគ្នាដាំដើ​មឈើឲ្យ​បានគ្រប់​ទីកន្លែងដែលមា​នដីទំនេរ ជាពិសេស​នៅតាមតំប​ន់ និងទី​តាំងដែលមា​នការអភិវឌ្ឍ និងរៀបចំថ្មី ដូចដែលយើ​ងទាំ​ងអស់គ្នា​កំពុង​ប្រារព្ធធ្វើនៅ​ទីនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ