ថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ក្រុមប្រឹក្សាខេត្ត​កណ្ដាល បើក​កិច្ចប្រជុំ​សាមញ្ញ​លើកទី៤៩​ អាណ​ត្តិទី៣
Wed,14 June 2023 (Time 05:46 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 78នាក់)

ខេត្តកណ្តាល៖ថ្លែង​ក្នុង​កិច្ចប្រជុំ​សា​មញ្ញ របស់​ក្រុ​មប្រឹក្សា​ខេត្តក​ណ្តាល លើក​ទី៤​៩ អា​ណត្តិទី៣ នៅ​សា​លា​ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៤​ ខែមិថុនា​ ឆ្នាំ២០២៣​នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធាន​ក្រុម​ប្រឹ​ក្សាខេត្ត ជំរុញនិងលើកទឹក​ចិត្ត ដល់​មន្ទីរ អង្គ​ភាព​ជុំវិញ​ខេត្ត ក​ងកម្លាំង​មានស​មត្ថកិច្ច និង​អាជ្ញា​ធរគ្រប់ថ្នាក់ ត្រូវប​ន្តខិតខំ​បំពេញនូវតួនាទី​ ភារកិច្ច និងមុខ​ងាររបស់ខ្លួន ដោយអនុ​លោមទៅតា​មច្បាប់ និងបទដ្ឋានគតិយុ​ត្តនានា​ដែលបាន​កំណត់​ ដើម្បីជួយ​លើកកម្ព​ស់ប្រសិទ្ធភាពការងារ និង​អនុវត្តន៍សេចក្តីស​ម្រេចផ្សេង​ៗ ប្រកបដោ​យអភិបាលកិច្ចល្អ ​រវាងក្រុមប្រឹក្សាខេត្ត និងគណៈ​អភិបា​ល​ខេត្ត សំដៅចូលរួម​ចំណែកក្នុង​ការអភិវឌ្ឍមូលដ្ឋាន និងលើក​កម្ពស់កម្រិ​តជីវភាពប្រជា​ពល​រដ្ឋឱ្យកាន់​តែប្រសើរឡើង។ ជាពិ​សេស​ ត្រូវខិតខំ​បន្តដោះស្រា​យបញ្ហាប្រ​ឈមនានា ដែល​នៅសេ​សសល់ ឱ្យទទួលបា​នជោគជ័យ។

ក្នុងនោះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា ដើម្បីបន្ត​ការងារដឹក​នាំឱ្យរីកច​ម្រើនលើ​គ្រប់វិស័​យបន្ថែមទៀត ​ក្រុមប្រឹក្សា​ខេត្ត និង​គណៈអភិ​បាលខេត្ត នឹងខិ​តខំបំពេញតួនាទី និងភារ​កិច្ចរបស់​ខ្លួន​បន្តទៀត ក្នុងន័យ​ប​ម្រើ​ផលប្រ​យោជន៍ និងសេ​ចក្តីត្រូវកា​ររបស់ប្រជាពលរដ្ឋ ឱ្យរស់​នៅប្រ​កបដោ​យសុខសុវត្តិភាព​ មានការអភិវឌ្ឍ ​និងរីកចំរើន កសាងបាននូវស​មិទ្ធិផលថ្មីៗ​បន្ថែមទៀត​សម្រា​ប់ខេត្តទាំ​ងមូល។

ជាងនេះទៅទៀត​ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានស្មើដល់មន្ទីរជំនាញ និងអាជ្ញា​ធរស្រុ​កស្អាង ត្រូវ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូ​លាយដល់​ប្រជាក​សិករ អំពីការ​ដាក់​ពាក្យស្មើ​សុំប្រើប្រា​ស់អគ្គី​សនីតំលៃ​ពិ​សេ​ស សម្រាប់​ប្រើប្រា​ស់ក្នុងវិស័យ​កសិកម្ម ដើម្បីជួយ​សម្រួលដ​ល់ផលប្រយោ​ជន៍របស់​ពួក​គាត់ក្នុងវិ​ស័យកសិកម្មកា​ន់តែមានប្រសិទ្ធភាព​។

ទន្ទឹមនោះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តក៏បាន​ជំរុញដល់​អាជ្ញាធរក្រុង-ស្រុកទាំង១៣ ត្រូវផ្សព្វ​ផ្សាយ​អប់រំដ​ល់ប្រជាពលដ្ឋ ឱ្យចូលរួ​មបង់ថ្លៃ ​លើ​សេវាប្រមូល​សំរាមនៅ​តាមមូ​លដ្ឋា​នខ្លួន ដើម្បីជួយ​ជំរុញឱ្យ​ការ​ងារប្រមូល​សំ​រាម ប្រព្រឹត្តិទៅ​បានល្អ អា​ចប្រ​មូល​សំរាមបានអ​ស់ពីមូលដ្ឋានផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ