ខេត្តបន្ទាយមានជ័យ៖លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីវិធានការកាត់បន្ថយដោយការប៉ះពាល់ពីគ្រោះរាំងស្ងួតនៅរដូវប្រាំង និងការកាត់បន្ថយនូវការប៉ះពាល់ពីគ្រោះទឹកជំនន់ នៅរដូវវស្សាដល់ សេវាករក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តនិងបណ្ដាស្រុក ក្រុង ។កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅមន្ទីរឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ខេត្ត។លោក ញិល ប៊ុនធឿន ប្រធានមន្ទីរឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានមានប្រសាសន៍ថា កិច្ចប្រជុំនៅថ្ងៃនេះ វាមានសារសំខាន់ណាស់សម្រាប់អស់លោកលោកស្រី ម្ចាស់ក្រុមហ៊ុនដែលជាស្ថាប័នផ្គត់ផ្គង់ទឹកស្អាត តាមបណ្ដាក្រុង ស្រុកនៅក្នុងខេត្តបន្ទាយមានជ័យ ព្រោះយើងបានដឹងហើយថា ប៉ុន្មានឆ្នាំកន្លងមកនេះ គ្រោះធម្មជាតិមានស្ទើររៀងរាល់ឆ្នាំដូចជាគ្រោះទឹកជំនន់នៅរដូវវស្សា រដូវប្រាំងមានការខ្វះខាតទឹកប្រើប្រាស់ទៅវិញនេះ ក៏ដោយសារយើងខ្វះនូវការទប់ស្កាត់ ការផ្គត់ផ្គង់ទឹកជាដើម។ នៅក្នុងកិច្ចប្រជុំនេះផងដែរក្នុងគោលបំណងដើម្បីដាស់តឿន និងជួយប្រតិបត្តិករទឹកស្អាតអាចបង្ការនូវហានិភ័យដែលបណ្តាលមកពីគ្រោះធម្មជាតិ ត្រូវអនុវត្តវិធានការរួមមាន ការកាត់បន្ថយផលប៉ះពាល់ត្រូវត្រួតពិនិត្យតាមដាន និងចាត់វិធានការដោះស្រាយបន្ទាន់ និងត្រួតពិនិត្យផែនការនិងស្តារឡើងវិញ បញ្ហាសំខាន់ទៀតនោះទើបក្តីសំខាន់ៗនៃប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតដែលត្រូវធ្វើការត្រួតពិនិត្យនិងចាត់វិធានការដោះស្រាយតែវិសាលភាពនៃគោលការណ៍ណែនាំទៅប្រភពទឹកអានីបូមទឹកគ្រឿងចក្រប្រតិកម្មសម្អាតទឹកអាងស្តុកទឹក និងបណ្ដាញទឹកស្អាតនិងការចែកចាយ។ លោក ឃ្លោក នួយ អភិបាលរងខេត្តបានមានប្រសាសន៍ណែនាំដល់អស់លោក លោកស្រីដែលជាម្ចាស់ក្រុមហ៊ុន និងអាជីវកម្មកម្សាន្តទាំងអស់ត្រូវយកចិត្តទុកដាក់ និងអនុវត្តតាមការផ្សព្វផ្សាយក្នុងអង្គប្រជុំដែលបានផ្សព្វផ្សាយដល់មន្ត្រីជំនាញ ម្ចាស់ក្រុមហ៊ុន និងសេវាករទឹកស្អាតទាំងអស់ ដែលទទួលអាជ្ញាប័ណ្ណពីក្រសួងហើយ ត្រូវទទួលខុសត្រូវក្នុងការ ផ្គត់ផ្គង់ទឹកនិងតំបន់សេវាកម្មរបស់ខ្លួននិងគោរពច្បាប់បទដ្ឋានគតិយុត្តិទាំងឡាយ ចៀសវាងការធ្វើអាជីវកម្មរំលោភលើអ្នកដទៃក្រុមហ៊ុន ត្រូវមានសម្ភារៈនិងមធ្យោបាយត្រៀមបម្រុងពេលជួបបញ្ហា ដូចបទបង្ហាញខ្លួនលើនៅពេលខ្វះទឹកសម្រាប់ផលិតជូនប្រជាពលរដ្ឋប្រើប្រាស់ ត្រូវផលិតឲ្យបានត្រឹមត្រូវ របស់ក្រសួងដែលបានកំណត់ ដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាលជាមួយគ្រិស្ទបរិស័ទ ខេត្តបន្ទាយមានជ័យ (រស្មីកូនខ្មែរ)
បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)
អាជីវករនៅផ្សារប៉ាហ៊ីស ប្បាយរីករាយក្រោយពីលោកជំទាវ បាន ស្រីមុំ លើកលែងមិនយកថ្លៃតូបចំនួន៣ខែ (រស្មីកូនខ្មែរ)
លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ (រស្មីកូនខ្មែរ)
អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិន ១នាក់ និងខ្មែរ ១នាក់ ពាក់ព័ន្ធករណីឃាតកម្មលើជនជាតិចិនម្នាក់ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី (រស្មីកូនខ្មែរ)
វីដែអូ