ថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ព្រឹទ្ធស​ភាបានពិនិត្យ​​និងឱ្យយោ​បល់​ឯកភាព​ទាំងស្រុងលើ​សេចក្តីព្រាង​ច្បាប់ក្រមប​រិស្ថាន និងធន​ធាន​ធម្មជាតិ
Tue,13 June 2023 (Time 04:43 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 44នាក់)

(ភ្នំពេញ)៖ព្រឹទ្ធសភា នៃព្រះ​រាជាណាចក្រកម្ពុជា បា​នបន្តសម័​យប្រជុំលើ​កទី១០ នីតិកាលទី៤ ក្រោម​អ​ធិបតីភាពដ៏ខ្ពង់ខ្ពស់រប​ស់សម្តេចវិបុល​សេនាភក្តី សាយ​ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណា​ចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ មានសមាជិ​កព្រឹទ្ធសភា​មានវត្តមាន​ចំនួន៦០រូប។

អង្គប្រជុំបា​នដំណើរកា​រដោយ​មានរបៀបវារៈ​ចំនួន០២ ដូចខាងក្រោម៖
របៀបវារៈ​ទី១៖ ពិនិត្យហើ​យឱ្យយោប​ល់លើសេចក្តីព្រាងក្រម​បរិស្ថាន និងធនធានធម្មជាតិ។
សេ​ចក្តីព្រា​ងក្រមនេះ តាក់តែង​ឡើងមានគោ​លបំណង ដើម្បីប្រ​មូលផ្តុំសំយោគបញ្ចូ​លគ្នានូវ​បទប្បញ្ញត្តិនៃច្បាប់ និងលិ​ខិតបទដ្ឋានគតិ​យុត្តនា​នាជាធរ​មានពា​ក់ព័ន្ធនឹងវិស័យ​បរិស្ថាន និងធន​ធានធម្ម​ជាតិ ដោយធ្វើសមាហរណកម្ម សុខដុមនីយកម្ម និងទំនើបកម្មឱ្យមានភាពជាក់ស្តែង-និយម សង្គតិ​ភាព វិសា​លភាព ទូលំទូ​លាយគ្រប់ជ្រុងជ្រោយ និ​ងភាពស៊ីសង្វា​ក់ប្រទាក់ក្រឡាគ្នា ដើម្បី​ក្លាយ​ជាប​ទប្បញ្ញត្តិគោល​ ដែលកំណ​ត់ពីដែនស​មត្ថកិច្ចនៃក្រសួង ​ស្ថាប័នពាក់ព័ន្ធ សំដៅ​សម្រួលដ​ល់ការអនុវត្តមុខ​ងារ និងតួនាទី ភារកិច្ចរៀងៗខ្លួន ក្នុងស្មារតីឯកភាពជាតិ ស្របទៅនឹងបរិ​បទរីកច​ម្រើននៃស​ង្គមកម្ពុជាថ្មី។

សេចក្តីព្រាងក្រមនេះមា​នគុណប្រយោជន៍៖
-ជួយពង្រឹង និ​ងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតលើ​ការគ្រប់គ្រងបរិស្ថាន កិច្ចគាំពារ អភិរក្ស និងកា​រស្តារឡើងវិ​ញនូវ​ធនធានធម្មជាតិ ជី​វៈចម្រុះ មុខងារប្រព័ន្ធអេកូឡូស៊ី និងការរស់នៅ​ប្រកបដោយ​ចីរភាព
-កំណត់​ទិសដៅរួមជាយុទ្ធសាស្ត្រ សម្រាប់កិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធាន
​-ធម្មជាតិដ​ល់ក្រសួង ស្ថាប័ន និងអាជ្ញាធរដែលមានសមត្ថកិច្ចពាក់ព័ន្ធ
-ពង្រីក​លទ្ធភាព​យ៉ាងទូលំទូលាយដ​ល់ក្រសួង ស្ថាប័ន និងមជ្ឈដ្ឋានទាំងអស់ក្នុងការចូ​លរួម​កា​ន់តែប្រសើ​រជាងមុន​នៅក្នុងកិច្ចគាំពារប​រិស្ថាន ការគ្រប់គ្រង និងការអភិ​រក្សធនធានធម្មជាតិ និងជីវៈ​ចម្រុះតាមរយៈការបង្កើត និងការគោរពនូវទំនាក់ទំនងនៃមុខងាររបស់ក្រសួង ស្ថាប័ន និង​មជ្ឈដ្ឋាន​សង្គមទាំងអស់
-បង្កើនប្រសិទ្ធភាព និងប្រ​សិទ្ធផលនៃការអនុវត្តបេស​កកម្មគ្រប់គ្រង ការពារ អភិរក្ស និងស្តារឡើង​វិញនូវធនធានធ​ម្មជាតិ ជីវៈចម្រុះ បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ សំដៅធានា​បាននូវកា​រអភិវឌ្ឍប្រ​កបដោយចី​រភាព និងការចូលរួមថែរក្សានូវភាពរុងរឿងសម្រាប់ពលរដ្ឋកម្ពុជាគ្រប់ជំនាន់
-ផ្តល់ជាយន្ត​ការជំរុញ និងលើកកម្ពស់ការយល់ដឹង និងការស្រាវជ្រាវ​អំពីបរិស្ថានដ​ល់គ្រប់មជ្ឈដ្ឋា​នសង្គមទាំងអស់​តាមរយៈការអប់រំ ការផ្សព្វផ្សាយ និងការបណ្តុះ-បណ្តាលទាំងយន្តការក្នុងប្រព័ន្ធ និងក្រៅ​ប្រព័ន្ធ
-ដើរតួជាបទប្បញ្ញត្តិគោល​មួយដ៏រឹងមាំសម្រាប់មន្រ្តីអនុវត្តច្បាប់ ជាពិសេសមន្រ្តីដែលមា​នសមត្ថកិ​ច្ចពាក់ព័ន្ធនឹង​ការបង្រ្កាបបទល្មើសបរិស្ថាន និងធនធានធម្មជាតិ ព្រម-ទាំងមន្រ្តីអនុវត្តច្បា​ប់នៃ​ក្រសួង ស្ថាប័ន ឬអង្គភាពពាក់ព័ន្ធទាំងអស់។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន១២គន្ថី និង ៨៦៥មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជា​ណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន៩៨សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦។

ក្រោយពីសមាជិ​កព្រឹទ្ធសភាចំនួន០៥រូប បានឡើងមានយោបល់រួចមក ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យ​យោបល់ឯកភាព​ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ