ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
កងទ័ពថៃអរគុណ​នូវវីរ​ភា​ពកងទ័​ពកម្ពុជា ដែលបានខិតខំ​ជួយស​ង្គ្រោះជន​ជាតិថៃ រងគ្រោះ​ដោយសា​រផ្ទុះ​មីន
Wed,31 May 2023 (Time 04:05 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 41នាក់)

(បាត់ដំបង)៖លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូ​មិភាគទី៥ នារសៀលថ្ងៃទី៣១ ខែឧស​ភា ឆ្នាំ២០២៣ បាន​អញ្ជើញទទួលប្រតិភូ កងទ័ពថៃដឹ​កនាំ​ដោយលោកវរសេនីយ៍ឯក ​ណាត់​ថាក់ផុន ជួនចា​ក់រើន នា​យសេនាធិកា​ររង កងក​ម្លាំងបូព៌ា តំណា​ងដ៏ខ្ពង់​ខ្ពស់ ឯកឧត្តម ​មេបញ្ជា​ការ យោ​ធភូមិភាគ​ទី១ ថៃ អញ្ជើញម​កសួរសុខទុក្ខ យោធិន យោធ​ភូមិភា​គទី៥ កងទ័​ពកម្ពុជា ​ដែល​រងរបួស​ផ្ទៃមុខ និង​ភ្នែក ក្នុងពេ​លបំពេ​ញប្រតិបត្តិ​ការ ត្រាយ​ផ្លូវជួយ​សង្គ្រោះ​ស្រ្តីជនជាតិ​ថៃ ផ្ទុះ​មីនដាច់ជើ​ងម្ខាង និ​ងរងរបួ​សធ្ងន់ ក្នុង​តំបន់ហាម​ឃាត់ កា​លពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។

លោ​កវរសេនីយ៍ឯក ណា​ត់ថាក់ផុន ជួនចាក់រើន បានកោ​តសរសើរ​នូវវីរភាពក​ងទ័ពកម្ពុជា ដែលព្យា​យាមជួយសង្គ្រោះ ជនជាតិថៃរហូតដល់គ្រោះថ្នាក់ខ្លួនឯង ដែលនេះជាទឹកចិត្តសប្បុរសធ៌ម មិនអា​ចកា​ត់ថ្លៃបាន មិនរើ​សអើងជាតិសាសន៍ ជួយសង្គ្រោះ​អាយុជីវិតជនជាតិថៃបានទាន់ពេលវេលា ហើ​យកងទ័ពថៃ សន្យាទទួលយក​កង​ទ័ពកម្ពុជា ដែលរង​របួស​ទៅព្យាបា​លនៅមន្ទីរពេទ្យកងទ័ពថៃ ក្នុង​ករណីធ្ងន់ធ្ង​រដោយ​មិនគិតថ្លៃ។ ក្នុងឱកា​សនោះ​ដែរ ក្រុមគ្រួសារស្រ្តីជនជាតិថៃ ក៏បាន​អញ្ជើញ​មកសួរសុ​ខទុក្ខ និងថ្លែង​អំណរគុណ យ៉ាងជ្រាលជ្រៅបំផុ​តផ​ងដែរ។

នាឱកាសនោះលោក​ឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានថ្លែងអំណ​រគុណ ជូនចំពោះ ឯកឧត្តម មេបញ្ជាការ យោធភូមិភាគទី​១ថៃ ដែលចាត់តាំងប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ ដល់យោធិន យោធ​ភូមិភាគទី៥ រងរបួសក្នុង​បេសកកម្មជួយសង្គ្រោះជនជាតិថៃរងគ្រោះដោយសារផ្ទុះមីន និង​មាន​ប្រសាស​ន៍ថា កង​ទ័​ពកម្ពុជា និ​ងថៃនៅ​តាមបន្ទាត់ព្រំដែន នៅតែបន្តជួយគ្នាទៅវិញទៅមក ក្នុង​ភារកិច្ច​មនុស្សធ៌ម មិនថា​ជនជា​តិថៃ ខ្មែរ ឬសា​សន៍ដ៏ទៃឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ