ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
រដ្ឋសភាបានអនុម័ត​ដោយ​មាន​សំឡេងគាំ​ទ្រជា​ឯកច្ឆន្ទលើ សេ​ចក្ដីព្រាង​ក្រមបរិស្ថាន និងធនធា​នធម្ម​ជាតិ
Wed,31 May 2023 (Time 12:46 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 39នាក់)

(ភ្នំពេញ)៖អង្គសភា​ បានធ្វើការ​អនុម័ត ដោយមា​នសំឡេងគាំទ្រជា​ឯកច្ឆន្ទ លើ សេចក្ដីព្រាង​ក្រមប​រិស្ថាន និង​ធនធានធម្ម​ជាតិ ក្នុងសម័យប្រជុំ ​លើកទី៩ នី​តិកាលទី៦​ នៅថ្ងៃអង្គារ ទី​៣០ ខែឧសភា ឆ្នាំ២០២៣ ក្រោម​អធិបតីភាព សម្ដេចអគ្គម​ហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងដោយមានវត្តមា​នសមាជិ​កសមាជិ​ការដ្ឋសភា ចូលរួម​ចំនួន ១០០រូប។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនៃរដ្ឋសភា ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិ​យោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ជាអ្នករាយកា​រណ៍ជូនអង្គស​ភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេ​ចក្តីព្រាងក្រម ដែលមាន ១២គន្ថី និង ៨៦៥មាត្រា។ ក្នុងឱកា​សនោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងសហការី ជាតំណាងរាជរដ្ឋាភិបាល និងជាអ្នកការពារសេចក្តីព្រាងក្រម។

សូមជម្រាបថា «សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ» ត្រូវបានអនុម័តទាំងស្រុង ក្នុងកិច្ច​ប្រជុំពេ​ញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យករដ្ឋមន្រ្តីនៃព្រះរាជណាចកម្ពុជា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២៣។

សេចក្តីព្រា​ងក្រមបរិស្ថាន និ​ងធនធានធម្មជាតិ ត្រូវបានតាក់តែងឡើង ដោយផ្អែកលើគោល​ការណ៍សំខា​ន់ៗ គឺលិ​ខិតបទដ្ឋាន​គតិយុត្តក្នុងវិស័យបរិស្ថាន ​និងធនធានធម្មជាតិ ត្រូវបា​នធ្វើស​មាហរណកម្ម សុខដុមនីយកម្ម និងធ្វើទំនើបកម្ម ឱ្យឆ្លើយតបនឹងនិន្នាការវិវត្តន៍នៃសង្គម។

សេចក្តីព្រា​ងក្រមនេះ នឹ​ងរួមចំណែ​កធ្វើឱ្យប្រសើរ​ឡើងនូវភាពខ្វះចន្លោះ ភាពមិនច្បាស់លាស់ ឬ​ភាពហួសសម័យនៃបទប្បញ្ញត្តិច្បាប់មួយចំនួន ដោយសារភាពស្មុគស្មាញ និងការវិ​វត្តយ៉ាង​លឿន​ផ្នែកប​ច្ចេក​ទេសបរិស្ថាន ការដោះស្រាយបញ្ហាដែលមានដែនសមត្ថកិច្ចត្រួតគ្នា និងធ្វើឱ្យប្រ​សើរ​ឡើងនូវកិច្ច​សម្រប​សម្រួលរវាងអ្នក​ពាក់ព័ន្ធទាំងអស់ក្នុងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំ​ងលើកកម្ពស់ប្រសិទ្ធភាពការងារអភិរក្ស និងអភិវឌ្ឍន៍នៅកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ