ខេត្តបន្ទាយមានជ័យ៖ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តបន្ទាយមានជ័យ បានបន្តសកម្មភាពនាំយកអំណោយមនុស្សធម៌ ដើម្បីជួយដល់ប្រជាពលរដ្ឋ ជាពិសេសស្ត្រីមេម៉ាយ ចាស់ជរា ដែលជួបការលំបាក នៅតាមមូលដ្ឋាន ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នេះលោកជំទាវ ជ័យ ណារី អ៊ុំរាត្រី អនុប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត អមដំណើរដោយលោកស្រី រស់ សុផានី អភិបាលរងខេត្ត និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព អភិវឌ្ឍន៍ខេត្ត ព្រមទាំងក្រុមការងារនារីខេត្ត ស្រុកស្វាយចេក បាននាំយកអំណោយជូនដល់ប្រជាពលរដ្ឋស្ត្រីដែលជួបការខ្វះខាតនៅក្នុងភូមិស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ។ ជាមួយនឹងការគិតគូរយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំសមាគមនារីកម្ពុជា ដើម្បីអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យតែងតែ ចូលរួមជួយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលមានជីវភាពខ្វះខាត ដើម្បីនាំយកនូវអំណោយសម្ភារៈនានា និងគ្រឿងបរិក្ខារមួយចំនួន ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋជាពិសេសស្ត្រីមេម៉ាយ ចាស់ជរាគ្មានទីពឹងនៅតាមមូលដ្ឋាន។ នាឱកាសនោះប្រជាពលរដ្ឋចាស់ជរា ស្រ្តីមេម៉ាយ ក៏បានថ្លែងនូវអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែតកចិត្តទុកដាក់ទៅលើសុខទុករបស់ពួកគាត់។ និងបានជូនពរសម្តេចទាំងទ្វេមាមសិខភាពល្អ ដើម្បីបន្តដឹកនាំប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់។ អំណោយដែលត្រូវចែកជូនពលរដ្ឋទាំង៧គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មីមួយកេស ទឹកសុទ្ធវីតាល់ ១កេស គ្រឿងឧបភោគបរិភោគមួយចំនួន រួមនឹងថវិកាមួយគ្រួសារ ២០ម៉ឺនរៀល។ ក្នុងនោះលោកជំទាវ រួមនឹងក្រុមការងារក៏បានជួយថវិកាជូនស្រ្តីចាស់ជរាម្នាក់ នៅភូមិល្បើកស្វាយ ឃុំស្វាយចេក ចំនួន៦០ម៉ឺនរៀល សម្រាប់ទិញសង្ក័សី ជួសជុលផ្ទះ។ ជាមួយគ្នានោះលោកជំទាវ ជ័យ ណារី ក៏បានសំណេះសំណាលជាមួយបងប្អូនរដ្ឋ នៅមូលដ្ឋានចំនួន២៥នាក់ និងចែកអំណោយជាសារុងក្នុងម្នាក់មួយ រួមនឹងថវិកា ១ម៉ឺនរៀលផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាលជាមួយគ្រិស្ទបរិស័ទ ខេត្តបន្ទាយមានជ័យ (រស្មីកូនខ្មែរ)
បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)
អាជីវករនៅផ្សារប៉ាហ៊ីស ប្បាយរីករាយក្រោយពីលោកជំទាវ បាន ស្រីមុំ លើកលែងមិនយកថ្លៃតូបចំនួន៣ខែ (រស្មីកូនខ្មែរ)
លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ (រស្មីកូនខ្មែរ)
អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិន ១នាក់ និងខ្មែរ ១នាក់ ពាក់ព័ន្ធករណីឃាតកម្មលើជនជាតិចិនម្នាក់ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី (រស្មីកូនខ្មែរ)
វីដែអូ