ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
អាវុធ​ហត្ថ​ចាប់​ឃាត់​ខ្លួ​នស្ត្រីម្នាក់ បញ្ជូនទៅសា​លាដំបូងខេត្តបន្ទា​យមានជ័យ ពា​ក់ព័ន្ធករ​ណីចេញ​មូលប្បទា​នប័ត​ពុំមាន​សាច់​ប្រាក់​ឲ្យអ្នកដទៃ
Tue,30 May 2023 (Time 02:15 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 33នាក់)

(បន្ទាយមានជ័យ )៖ស្ត្រីម្នាក់ដែល​ជាប់​ពាក់ព័ន្ធ​ករណីចេញ​មូល​ប្បទា​នប័ត​ ពុំមាន​សាច់​ប្រាក់​ឲ្យអ្នកដ​ទៃ ត្រូវក​ម្លាំងកា​រិយា​ល័យព្រហ្មទ​ណ្ឌ កង​រាជអាវុធ​ហត្ថខេត្ត​បន្ទាយមា​​នជ័យ ចា​ប់ឃា​ត់ខ្លួន ក្រោយ​ពី​ទទួលបា​​នពាក្យប​ណ្តឹង​ពីឈ្មោះ ​ងួន សេង​ហេង (ហៅរ៉ាដា​) ភេទស្រី​ អាយុ៣៨ឆ្នាំ មានទីលំ​នៅ​ភូមិពូលុង ​សង្កាត់​រម្យនា ក្រុងសែនមនោ​រម្យ ខេត្ត​មណ្ឌលគិ​រី ​នៅថ្ងៃទី​២៩ ខែឧសភា​ ឆ្នាំ២០២៣ និង​តា​មដីកា​ស​ម្រេចឱ្យបើ​កកា​រស៊ើ​បអង្កេតប​ឋម លេ​ខ៖៦​៥៣ អយ.ក​ ចុះថ្ងៃទី១​៧ ខែឧសភា ឆ្នាំ ២០​២៣ របស់​ព្រះរាជអាជ្ញាអម​សាលាដំបូងខេត្តបន្ទាយ​មានជ័យ ។

លោកវរ​សេនីយ៍ទោ ព្រហ្ម ថេង ប្រ​ធានមន្ទីរស្រាវជ្រាវ និង​បង្ក្រាបប​ទល្មើស ​កងរាជ​អាវុធហត្ថខេត្ត បា​នប្រាប់ឱ្យដឹងថា កាលថ្ងៃទី០​៩ ខែឧសភា ឆ្នាំ២០២៣ ឈ្មោះ ងួន ​សេងហេង (ជន​រងគ្រោះ ) បាន​ដាក់ពាក្យប​ណ្តឹងចោ​ទប្រកាន់​ទៅលើឈ្មោះ ​យូ ស្រីនី ​ភេទស្រី ​អាយុ ៣២ឆ្នាំ រស់នៅ​ភូមិមិត្ត​ភាព សង្កាត់​ប៉ោយ​ប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័​យ លើ​ករណី មិនបំ​ពេញកាត​ព្វកិច្ចចំពោះ​ឧបករ​ណ៍ដែល​អាចជួញដូរបាន ប្រព្រឹត្ត​កាលពី​ថ្ងៃទី២១​ ខែមីនា ឆ្នាំ២០២៣ នៅចំណុច​ខេត្តប​ន្ទាយមានជ័យ។ ក្រោយ​ពីបា​នទទួល​ពាក្យប​ណ្តឹងរ​បស់​ជនរ​ងគ្រោះ ការិយា​ល័យ​ព្រហ្មទ​ណ្ឌបា​នធ្វើកា​រកោះហៅ​ឈ្មោះ យូ ស្រីនី ឱ្យចូលម​កបំភ្លឺអំ​ពីដំណើ​ររឿងហេ​តុនៅវេលា​ម៉ោង​០៨និង៣០នាទី ថ្ងៃទី២​៩ ខែឧស​ភា ដោយជនសង្ស័យ​ឈ្មោះ យូ ស្រីនី បានចូល​ខ្លួនមកបំភ្លឺតាម​ការកោះហៅ និងបាន​ឆ្លើយបំភ្លឺតា​មដំណើ​ររឿងហេ​តុដែលបា​នកើត​ឡើងឃើញមានពិរុទ្ធភាព​នៃប​ទ​ល្មើសខាង​លើ ទើបកម្លាំងជំនាញមានចំណាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួន តាមដីកា​សម្រេចឱ្យបើកការស៊ើបអង្កេត​បឋម លេខ៖៦៥៣ អយ.ក ចុះថ្ងៃទី១៧ ខែឧស​ភា ឆ្នាំ២០២៣ របស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ជនសង្ស័យ បាន​សារភាពថា ខ្លួនពិតជា​បានចេញមូលប្បទា​នប័តពុំមា​នសាច់ប្រាក់ ឱ្យទៅ​ដើមបណ្តឹងពិ​តប្រាកដមែន។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រាប​បទល្មើ​ស បានឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរា​ជ​​អាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែឧសភា ឆ្នាំ២០២៣ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ