ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ឯកឧត្តម ហ៊ុន ម៉ាណែត​ និងលោកជំ​ទាវ ឧបត្ថម្ភថវិ​កាចំនួន ១០លានរៀល ដល់​យោធិន​ដែល​រង​របួស​ក្នុងប្រ​តិបត្តិកា​រជួ​យសង្គ្រោះស្រ្តីជន​ជាតិថៃ រងរបួស​ដោយ​សារផ្ទុះ​មីន នៅព្រំ​ដែន​កម្ពុជា-ថៃ
Mon,29 May 2023 (Time 06:43 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 45នាក់)

ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោ​ធភូមិភាគទី៥ នាថ្ងៃចន្ទ ទី២៩ ខែឧស​ភា ឆ្នាំ២០២៣ បាននាំយកថវិការបស់ ឯកឧត្តម ហ៊ុន ម៉ា​ណែត និង​លោកជំទាវ ពេជ​ ចន្ទមន្នី ចំនួន ១​០លានរៀល ជូនដល់លោក​ពលបាលឯក សេង ឆន យោធិនយោ​ធភូមិភាគ​ទី៥ ដែលរ​ងរបួសធ្ងន់ ដោយ​សារផ្ទុះមីន កំឡុង​ពេលចូល​ជួយ​សង្គ្រោះ ស្រ្តី​ជន​ជាតិថៃម្នាក់ អាយុប្រហែ​ល ៤០ឆ្នាំ បា​នដើរចូ​លរក​បេះ​បន្លែ ក្នុង​តំបន់មានមីន ព្រំដែនក​ម្ពុជា-ថៃ បណ្តា​លឲ្យផ្ទុះ​មីន របួស​ដាច់ជើ​ងឆ្វេង ​និងផ្នែក​ក្បាល​ធ្ងន់ធ្ងរ កាលពីវេលាម៉ោង ​១០:៤៥នាទី ថ្ងៃទី ២៧ ខែឧ​សភា ឆ្នាំ២០២​៣ ស្ថិត​នៅតំបន់ព្រំដែ​ន ជើងភ្នំប្រាក់ ស្ថិតនៅក្នុងភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីទទួលបានព័ត៌មាន មានជនជាតិថៃ រងរបួសដោយសារផ្ទុះមីន ក្នុង​តំបន់មីន កងកម្លាំងដោះ​មីន យោធភូមិភាគ​ទី៥ ចំនួន ២៧នាក់ សហការជាមួយកងកម្លាំងភាគីថៃ នៅទល់មុខតំបន់​កើតហេតុ បានចេញប្រតិប​ត្តិការ ធ្វើផ្លូវចូល​ទៅជួយសង្គ្រោះភ្លាមៗ បានប្រហែល​១ម៉ោង ខណៈ​កាប់ឆ្កា​រព្រៃ រាវរក​មីន បានបណ្តា​លឲ្យផ្ទុះមីន​ ត្រូវផ្ទៃមុខយោធិន ម្នាក់បណ្តា​លឲ្យរ​ងរបួស និង​បានបញ្ជូន​ទៅកាន់មន្ទីរពេទ្យយោ​ធភូមិភា​គទី៥ ភ្លាមៗផងដែរ។ដោយ​ឡែក ស្រ្តីជន​ជាតិថៃ ត្រូវបានកម្លាំងចម្រុះ​កម្ពុជា-ថៃ បន្តជួយស​ង្គ្រោះបានជោគជ័​យនៅវេលាម៉ោង ១៤:០​០នាទី​ថ្ងៃដដែល និងបា​នបញ្ជូនតាមរថ​យន្តសង្គ្រោះកងកម្លាំងថៃ ទៅព្យាលបា​លនៅខេត្តស្រះកែវ ប្រទេ​សថៃ។

ក្នុងឳ​កាសនោះដែរ លោកឧត្តមសេនីយទោ សេង ធារិន បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខ​របស់​ឯក​ឧត្តម ហ៊ុន ម៉ាណែត និងលោ​កជំទាវ ដល់លោកពលបាលឯក សេង ឆន ដែលបានខិត​ខំជួយ​សង្គ្រោះ រហូតដល់រងរបួស​ប៉ះពាល់ដ​ល់ភ្នែកធ្ងន់ធ្ងរអាច​បណ្តាល​ឲ្យងងឹតភ្នែក នេះជាកា​របង្ហាញនូ​វទឹកចិត្តម​នុស្សធ៌ម មិនប្រកា​ន់ជាតិសា​សន៍ របស់កងទ័ពកម្ពុជា ក្នុងជួយគ្នាទៅវិញទៅមក រក្សា​បាននូវព្រំដែនសន្តិភាព មិត្តភា​ព និងកា​រអភិវឌ្ឍ តាមអនុ​សាសន៍ដ៏ខ្ពង់​ខ្ពស់របស់ប្រមុខរា​ជរដ្ឋាភិបាល៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ