ខេត្តបន្ទាយមានជ័យ៖ក្រោយពីមានគណនីហ្វេសប៊ុកមួយឈ្មោះ Maly kubota កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៤:៣០នាទី បានបង្ហោះសារថា "មានក្មេងប្រុសមួយក្រុមជិះឡានម៉ាកលុចស៊ីស និងហាយឡែនឌ័រពណ៌ទឹកប្រាក់ បានចាប់ក្មួយស្រីរបស់ខ្ញុំឡើងឡានកំពុងតែអង្គុយលក់នុំក្រឡាន នៅបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅប្រហែលទៅផ្លូវប៉ោយប៉ែត ។ សូមបងៗប៉ូលិសជួយចាប់និងធ្វើអន្តរាគមន៍ផង" និងមានការចែករំលែកតៗគ្នាជាច្រើននោះ អ្នកនាំពាក្យ និង ក្រុមការងារប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ បានធ្វើការច្រានចោលទាំងស្រុង ។ក្រោយទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំបញ្ជាកម្លាំងផែនជំនាញព្រហ្មទណ្ឌ កម្លាំងអធិការនគរបាលស្រុកមង្គលបុរី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៩ បានបើកការស៊ើបអង្គេត និងស្រាវជ្រាវ លទ្ធផលបានបង្ហាញថា ព័ត៌មានខាងលើគឺជាព័ត៌មានមិនពិត គ្មានមូលដ្ឋាន ប្រភពច្បាស់លាស់ ជាព័ត៌មានបំពុលសង្គម ។ពាក់ព័ន្ធករណីខាងលើ លោកស្រី ឆប គឹមឡាង ដែលត្រូវជាម្ដាយកូនស្រីដែលបានបាត់ខ្លួន បានចេញមុខអះអាងថា ពុំមានករណីជនណាចាប់ជម្រិតឬចាប់កូនគាត់ទេ នេះគឺជារឿងស្នេហារបស់កូនៗគាត់ប៉ុណ្ណោះ សូមសាធារណៈជនកុំមានការយល់ច្រឡំ។នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នារីដែលគេផ្សាយព័ត៌មានថា បាត់ខ្លួននោះបានចេញមុខបំភ្លឺថា នាងមានឈ្មោះ ខ្នួច ស៊ីមាន ភេទស្រី អាយុ ១៩ ឆ្នាំ នៅភូមិពោធិរៀង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី កាលពីរថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៦,៣០នាទីខ្លួនបានអង្គុយលក់ក្រឡាននៅមុខសាលាឃុំបន្ទាយនាង ក្រោយមកខ្លួនបានឡើងឡានទៅជាមួយឈ្មោះ សុខ វណ្ណះ ហៅប៉ែត អាយុ២៨ឆ្នាំ នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដោយគ្មានការបង្ខិតបង្ខំ រឺ ចាប់ជំរិតទេពីរព្រោះខ្លួននិងឈ្មោះ សុខវណ្ណះ ហៅប៉ែតនេះបានស្រឡាញ់គ្នាយូរមកហើយ គឺពួកគេទៅដើរលេងជាមួយគ្នាតែប៉ុណ្ណោះ។អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ អ្នកនាំពាក្យនិងក្រុមការងារប្រតិកម្មរហ័សស្នងការដ្ឋានដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវ ប្រជាពលរដ្ឋ អ្នកលេងបណ្តាញសង្គមហ្វេសបុក ដែលមិនទាន់ដឹងការពិត គ្មានមូលមូលដ្ឋានច្បាស់លាស់ ផ្សាយមិនពិតគឺជាការបំភ្លៃសក្ខីកម្ម នាំឲ្យខុសច្បាប់ ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងធ្វើឲ្យប៉ះពាល់ការប្រឹងប្រែងរបស់នគរបាលជាតិ។ ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនទាំងឡាយណាដែលប្រឌិតរឿងដែលនាំឲ្យមានចលាចលសង្គម៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាលជាមួយគ្រិស្ទបរិស័ទ ខេត្តបន្ទាយមានជ័យ (រស្មីកូនខ្មែរ)
បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)
អាជីវករនៅផ្សារប៉ាហ៊ីស ប្បាយរីករាយក្រោយពីលោកជំទាវ បាន ស្រីមុំ លើកលែងមិនយកថ្លៃតូបចំនួន៣ខែ (រស្មីកូនខ្មែរ)
លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ (រស្មីកូនខ្មែរ)
អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិន ១នាក់ និងខ្មែរ ១នាក់ ពាក់ព័ន្ធករណីឃាតកម្មលើជនជាតិចិនម្នាក់ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី (រស្មីកូនខ្មែរ)
វីដែអូ