ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
វេទិការពិភាក្សា​ពីគ្រោះ​យោប​ល់ អំពីវឌ្ឍ​នភា​ពការងារលើគ្រប់វិ​ស័​យ ទូទាំងខេត្តបន្ទាយមានជ័យ
Mon,29 May 2023 (Time 05:48 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 30នាក់)

ខេត្តបន្ទាយមានជ័យ៖រដ្ឋបាលខេត្ត​បន្ទាយមានជ័យ នាព្រឹកថ្ងៃអា​ទិត្យទី២៨ ខែឧសភាឆ្នាំ ២០២៣ បាន​រៀបចំវេទិកា​ពិភាក្សាពីគ្រោះយោបល់ អំពីវឌ្ឍនភាព​ការងារគ្រប់វិ​ស័យទូទាំងខេត្តប​ន្ទាយមា​នជ័យ ដោយមានកា​រចូលរួ​មពិភាក្សាពិគ្រោះ​យោបល់ជាមួយ និស្សិតសកល​វិទ្យាល័យគ្រប់​គ្រងនឹងសេដ្ឋកិច្ច​ហៅកាត់ "UME" ដែលមា​នការចូលរួមប្រមាណជាង ៨០០នាក់។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឡើងធ្វើបទបង្ហាញ ស្ដីពីវឌ្ឍនភាព​ការងារលើ​កវិស័យទូទាំ​ងខេត្តដោ​យបញ្ជាក់ថា នៅក្នុងរ​យៈពេល ​៥ ឆ្នាំកន្លង​មកនេះ ខេត្តបន្ទាយមា​នជ័យ​ក្រោមការដឹក​នាំដ៏ឈ្លាសវៃ ប្រកប​ដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា បានដា​ក់ចេញនូវកម្មវិធីន​យោបាយ យុទ្ធសាស្ត្រ ចតុកោ​ណដំណាក់កាលទី៤ និងដោយមាន​ការចង្អុលបង្ហាញ ​ណែនាំផ្ទាល់ពីសំណាក់ ឯកឧត្តម នា​យឧត្តមសេនីយ៍ កែ គឹមយ៉ា​ន ប្រធានអាជ្ញាធរជា​តិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធា​នក្រុ​មការងា​រចុះជួយ​មូលដ្ឋានខេត្តបន្ទាយមានជ័យ និង​ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្រសួង​ស្ថាប័នផ្សេងៗ​ទៀត ។ខេត្តបន្ទាយ​មានជ័យបាន​នឹងកំ​ពុងមា​ន​ការរី​កចម្រើន ហ្នឹងប្រែប្រួ​លមុខ​មា​ត់ជា​បន្ត​បន្ទាប់ផ្នែក​សន្តិសុខ​ សណ្ដាប់ធ្នាប់​សាធារណៈ សេដ្ឋកិច្ច ​សង្គមកិច្ច បរិស្ថាន​ និងសមិទ្ធផល រូបវ័ន្ដ​ជាច្រើន ជាពិ​សេសជីវភា​ពរស់នៅរបស់​ប្រជាពលរដ្ឋកា​ន់តែបានលើ​កកម្ពស់ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ ។ជា​មួយ​គ្នានេះរដ្ឋបាល​ខេត្តបន្ទាយមានជ័យ បាននឹង​កំពុងខិតខំ​បង្កើនផលិត​ភាពការងា​ររដ្ឋបាល និងការបម្រើសេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋកាន់តែបានល្អប្រសើរជាងមុន។

ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា វិស័យ​អាទិភាពសំខាន់ៗជាច្រើនដែលប្អូនៗក្មួយៗ ត្រូវយកចិត្ត​ទុកដាក់​នោះគឺវិស័​យកសិកម្ម វិស័​យពាណិជ្ជកម្ម វិនិយោគ​ និងវិស័យអប់រំ។ ក្នុងវេទិកា​ពិភាក្សា​ពីគ្រោះយោបល់​នេះផងដែរ ព្រះសង្ឃ ប្អូនៗក្មួយៗ ដែលជានិស្សិតបាន​មានសង្ឃដីកា​និងលើ​កឡើង​ជាសំ​ណួរជូនដ​ល់គណៈអធិបតី ដើម្បីធ្វើការឆ្លើយត​បនិងដោះស្រាយរួមមានបញ្ហា ទឹកជំនន់ តម្លៃកសិផលនានា ការប្រឡងចូលការងាររបស់មន្ត្រីរាជការ ប៉ូលីស ទាហាន ប៉េអឹម បញ្ហាប្រ​ឈមរឿងគ្រឿងញៀន ក្មេងទំនើង បងតូចបងធំនិងបញ្ហាអនាម័យបរិស្ថាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ