(ភ្នំពេញ)៖ពិតជារន្ធត់ខ្លាំងណាស់យុវសិស្សម្នាក់ ខណៈកំពុងជិះម៉ូតូសុខៗ ត្រូវរថយន្តធំប្រភេទសណ្ដោងទូកុងទីន័របុកម៉ូតូកិនពីលើបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង នៅលើផ្លូវវេងស្រេង ត្រង់ចំណុចខាងមុខផ្សារត្រពាំងថ្លឹង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។ ជនរងគ្រោះមានឈ្មោះ ឆាន់ តុលា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ ។ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត1A-9922 ធ្វើដំណើរតាមបណ្តោយផ្លវវេង ស្រេងក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តកុងតឺន័រពាក់ស្លាកលេខភ្នំពេញ3E-1254 ធ្វើដំណើរមកពីក្រោយយ៉ាងលឿនហើយជ្រុលទៅបុកកិនអូសជនរងគ្រោះប្រហែល២០ម៉ែត្រ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។ក្រោយពីកើតហេតុភ្លាមប្រជាពលរដ្ឋចាប់តៃកុងឡានបង្ករហេតុប្រគល់ជូនសមត្ថកិច្ច ។ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯមធ្យោបាយបង្ក ត្រូវបានកសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាលជាមួយគ្រិស្ទបរិស័ទ ខេត្តបន្ទាយមានជ័យ (រស្មីកូនខ្មែរ)
បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)
អាជីវករនៅផ្សារប៉ាហ៊ីស ប្បាយរីករាយក្រោយពីលោកជំទាវ បាន ស្រីមុំ លើកលែងមិនយកថ្លៃតូបចំនួន៣ខែ (រស្មីកូនខ្មែរ)
លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ (រស្មីកូនខ្មែរ)
អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិន ១នាក់ និងខ្មែរ ១នាក់ ពាក់ព័ន្ធករណីឃាតកម្មលើជនជាតិចិនម្នាក់ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី (រស្មីកូនខ្មែរ)
វីដែអូ