ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
អាវុធ​ហត្ថចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​ករណីហិង្សា និង​លួច​មានស្ថា​នទម្ងន់​ទោស
Sat,27 May 2023 (Time 11:18 AM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 37នាក់)

(បន្ទាយមានជ័យ)៖​ជនស​ង្ស័យម្នា​ក់ដែ​ល​បាន​ប្រើហិង្សាវ៉ៃ​ទៅលើជ​នរងគ្រោះ​ចំនួន​០២ដៃ​ ចំផ្ទៃមុខ ហើយ​​ធ្វើស​កម្មភាព​យ​កម៉ូតូជិះគេចខ្លួន​បាត់​ កាលពីវេ​លាម៉ោ​ង០​៣និ​ង​៣០​នាទី ​ថ្ងៃទី២៦​ ខែឧស​​ភា ឆ្នាំ​២០​២៣ នៅ​ចំណុច​ស្រះត្រជា​ក់ចិត្ត ស្ថិតក្នុង​ភូមិផ្សារកណ្ដាល ​សង្កាត់ផ្សារកណ្ដាល ក្រុង​ប៉ោយ​ប៉ែត ខេត្តបន្ទា​យមានជ័យ ត្រូវ​កម្លាំ​ង​កងរា​ជអាវុធហ​ត្ថក្រុង​ប៉ោយ​ប៉ែត​ ដឹកនាំ​ដោ​យលោកវរ​សេនី​យ៍ត្រី នួន នីណារ៉ូ មេ​បញ្ជា​កា​រមូល​ដ្ឋាន​ក​ងរាជ​អាវុធហត្ថក្រុង ចាប់ឃាត់ខ្លួនបាន​នៅ​ចំណុច​កា​ស៊ីណូ សែ​ន​ផាលែស ​ស្ថិតក្នុងភូមិក្បាល​ស្ពាន១ សង្កាត់អូរជ្រៅ​ ក្រុងប៉ោយប៉ែត វេ​លាម៉ោង​១០​និង​០០នាទី​ ថ្ងៃ ខែ ឆ្នាំ ដដែល។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជា​ការមូលដ្ឋាន​កងរាជអាវុ​ធហត្ថក្រុងប៉ោយប៉ែត​បានឱ្យដឹងថា ក្រោយ​ពីទទួល​បា​នពាក្យបណ្តឹង​ពីឈ្មោះ ខឹម សុខា ភេ​ទប្រុស អា​យុ៤​៨ឆ្នាំ ត្រូវជាឪពុករ​បស់ជនរង​គ្រោះ​ឈ្មោះ​ សុខា បញ្ញា ​បច្ចុប្បន្ន រស់នៅភូ​មិអូរជ្រៅ សង្កា​ត់អូរជ្រៅ ក្រុងប៉ោ​យប៉ែត ស្ដីពីករណី លួច​មា​នស្ថាន​ទម្ងន់​ទោស ដោយ​សារកា​រប្រព្រឹត្តអំ​ពើហិង្សា​នៅវេលា ថ្ងៃខែខាងលើ ដែល​បង្កឡើ​ងដោ​យ​ជនសង្ស័យម្នាក់​ឈ្មោះ វ៉ា ពេញអាន ភេទប្រុស អាយុ២៨ឆ្នាំ បាន​ធ្វើសកម្មភា​ពសុំម៉ូតូជ​នរង​គ្រោះ​ឈ្មោះ សុខា បញ្ញាជិះ​ជាមួយ លុះពេលពេលជិះមកដល់កន្លែងស្ងាត់ ជនសង្ស័យបាន​ប្រើ​ហិង្សាវ៉ៃទៅលើ​ជនរងគ្រោះ​ចំនួន០២ដៃ ចំផ្ទៃមុខ ​ហើយធ្វើសកម្មភាព​យកម៉ូតូជិះគេចខ្លួនបាត់​នោះ លោ​កបានដឹកនាំកម្លាំងចុះធ្វើកា​រស្រាវជ្រា​វ រហូតនៅវេលា​ម៉ោង១០និង​០០នាទី ថ្ងៃ ខែ ឆ្នាំ ដដែល បាន​ធ្វើ​ការឃា​ត់ខ្លួនជន​សង្ស័យ និង​ដកហូតម៉ូតូដែ​លជនសង្ស័យវ៉ៃ​យកពីជនរងគ្រោះ ម៉ាក​ហុង​ដាឌ្រីម ពណ៌ខ្មៅ ផ​លិតឆ្នាំ២០២២​ ពាក់ស្លាក​លេខ ប.មានជ័យ 1X-8310 ​នៅចំណុចកាស៊ីណូ សែនផា​លែស ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រួចបញ្ជូនមកមូលដ្ឋា​នក​ងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ វ៉ា ពេញអាន ក្រោយ​ពីកម្លាំងជំនា​ញសួរនាំរួច បានឆ្លើយសា​រភាពថា ខ្លួនពិតជាបា​នធ្វើសកម្មភាពវ៉ៃទៅលើ​ជនរងគ្រោះចំនួន០២ដៃ ហើយ​យកម៉ូតូជិ:គេចខ្លួនបម្រុងយកទៅ​លក់ឬបញ្ចាំពិ​តប្រាកដមែន ដោយសាខ្លួនគ្មាន​លុយសម្រា​ប់ចា​យវាយ។ ដោយ​ផ្អែកលើចម្លើ​យសារភាព និងមានវត្ថុតាង កម្លាំងជំនាញព្រហ្មទណ្ឌមូ​លដ្ឋានក​ងរាជ​អាវុធ​ហត្ថក្រុងប៉ោយប៉ែត កសាង​សំណុំរឿងបញ្ជូនជន​សង្ស័យមក​បញ្ជាការដ្ឋានកង​រាជអាវុធហត្ថខេត្តចា​ត់ការបន្ត។ ចំណែកវត្ថុតាង​ម៉ូតូត្រូវបា​នប្រគល់ឱ្យម្ចាស់ដើ​មវិញហើយ។

លោកវរ​សេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងប​ង្ក្រាបបទល្មើ​ស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កង​រាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយ នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ ២០២៣ នេះ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ